ខេត្តកំពង់ស្ពឺ ៖ កូនប្រុសអកតញ្ញូម្នាក់ បានសុំលុយពីម្តាយ លុះម្តាយប្រាប់ថាគ្មានលុយ ក៏ រករឿងឈ្លោះប្រកែក ទើបម្តាយទ្រាំមិនបាន ក៏ស្តីប្រដៅ២–៣ម៉ាត់ ស្រាប់តែកូនប្រុសកំណាច ផ្ទុះកំហឹងក៏ស្ទុះទៅទាញដងចបវាយសំពងទៅ លើម្តាយ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោច ខ្លួន ឃើញបែបនេះ បងប្រុសបានស្ទុះចូលទៅ ជួយម្តាយ ស្រាប់តែត្រូវប្អូនប្រុសចិត្តកំណាច វាយសំពង១ដងចប បណ្តាលឱ្យសន្លប់ស្តូកស្តឹង នៅនឹងកន្លែងម្នាក់ទៀត។
ករណីហិង្សាក្នុងគ្រួសារនេះ បានកើត ឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ពង្រ (កក់អង្គុញ) ឃុំព្រៃវិហារ ស្រុកគងពិសី។
បុរសចិត្តកំណាច ដែលទាញដងចបវាយ ម្តាយ និងបងប្រុសបណ្តាលឱ្យរងរបួសធ្ងន់រូប នេះ មានឈ្មោះសំ ស្រស់ អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះឡុង ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ រីឯជនរងគ្រោះជាបងប្រុសមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ។ ក្រុមគ្រួសារនេះ សព្វថ្ងៃ ស្នាក់នៅជុំគ្នាក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀប– រាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជន– សង្ស័យ) សព្វថ្ងៃគ្មានការងារអ្វីធ្វើនោះទេ មួយ ថ្ងៃៗ ចេះតែដើរលេងប៉ោឡែ សុំលុយគាត់ជា ម្តាយយកទៅផឹកស៊ីស្រវឹងអួទីនួ មិនតែប៉ុណ្ណោះ កូនប្រុសនេះ មានចរិតកាចសាហាវខ្លាំង តែង បង្ករឿងអុកឡុកពេញផ្ទះជាញឹកញាប់ ហើយ ទោះជាគាត់ស្តីប្រដៅយ៉ាងណា ក៏មិនខ្ចីយក ត្រចៀកស្តាប់សោះ។
ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុ កូនប្រុសកំណាចខាងលើ បានចូលមកនិយាយ សុំលុយគាត់យកទៅចាយ តែគាត់បានប្រាប់ទៅ វិញថា គ្មានលុយទេ ស្រាប់តែធ្វើឱ្យកូនប្រុស រូបនេះខឹងសម្បារករឿងឈ្លោះប្រកែក ទើប គាត់ទ្រាំមិនបានក៏ស្តីបន្ទោស២–៣ម៉ាត់ ស្រាប់តែ កូនប្រុសកំណាចផ្ទុះកំហឹង ក៏ស្ទុះទៅទាញដង ចបជីកធ្វើពីឈើប្ញស្សីប្រវែង១,២០ម៉ែត្រ មក វាយសំពងគាត់ចំក្បាល បណ្តាលឱ្យរយះក្បាល ហូរឈាមស្រោចខ្លួន រងរបួសធ្ងន់តែម្តង។
ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា នៅពេល ឃើញកូនប្រុសកំណាចរូបនេះ វាយគាត់១ដង ចបបែកក្បាលបែបនេះ កូនប្រុសរបស់គាត់ម្នាក់ ទៀត ដែលត្រូវជាបងប្រុសរបស់ជនសង្ស័យ បានស្ទុះចូលមកជួយគាត់ជាម្តាយ ស្រាប់តែ ភ្លាមនោះ ប្អូនប្រុសចិត្តភ្លើង (ជនសង្ស័យ) បានទាញដងចបនោះ វាយសំពងទៅលើបង ប្រុសរបស់ខ្លួនចំសៀតផ្កាខាងឆ្វេងយ៉ាងពេញ ទំហឹង បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ទៀតផង។
ក្រោយកើតហេតុ អ្នកជិតខាង ព្រមទាំង សាច់ញាតិបានចូលទៅឃាត់បំបែកជនសង្ស័យ ចេញ រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច និងប្រញាប់ដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ម្តាយកូន ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ដោយពេលនោះ គ្រូពេទ្យបានដេរមុខរបួសស្ត្រីជា ម្តាយចំនួន១០ថ្នេរ ចំណែកជនរងគ្រោះជាបង ប្រុស ដោយសារតែទទួលរងរបួសធ្ងន់ពេក ទើបធ្វើឱ្យសន្លប់ នៅមិនទាន់ដឹងខ្លួននៅឡើយ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយ ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីអំពើហិង្សាក្នុងគ្រួសារភ្លាម សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ ខ្លួនជនដៃដល់ នាំយកមកសាកសួរ និងរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនជនដៃដល់ខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អ៊ុំ ណូន