Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិអាង​ទឹក​កំពីង​ពួយ ប្រព័ន្ធ​ធារា​សាស្ត្រ ក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ

អាង​ទឹក​កំពីង​ពួយ ប្រព័ន្ធ​ធារា​សាស្ត្រ ក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ

ខេត្តបាត់ដំបង ៖ អាងទឹកកំពីងពួយ គឺជា ប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ ដែលបានដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្តល់ទឹកស្រោចស្រពស្រូវ ប្រាំង និងស្រូវវស្សាដល់ប្រជាកសិករនៅក្នុង ខេត្តបាត់ដំបង ប្រមាណជាង៤០.០០០ហិកតារ មិនតែប៉ុណ្ណោះ សព្វថ្ងៃអាងទឹកកំពីងពួយ បាន ក្លាយទៅជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង ធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “កំពីង ពួយ គឺជាប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ក្នុង ចំណោមប្រព័ន្ធធារាសាស្ត្រខ្នាតធំដទៃទៀត ជាច្រើន ដូចជាប្រព័ន្ធធារាសាស្ត្របវេល ប្រព័ន្ធ ធារាសាស្ត្រ បាសាក់-ព្រែកជីក ប្រព័ន្ធធារាសាស្ត្រ កង្ហត ទំនប់ទឹកពហុបំណង… ដែលត្រូវ បានកសាងឡើងក្នុងទឹកដីខេត្តបាត់ដំបង ក្រោម ការចង្អុលណែនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន។

បន្ទាប់ពីបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដោយធ្វើការពង្រឹងតួទំនប់ឱ្យអាងមានសមត្ថ- ភាពស្តុកទឹកបាន១៧០លានម៉ែត្រគូប ការសាង សង់សំណង់សិល្បការ និងប្រព័ន្ធប្រឡាយតូច ធំខ្វាត់ខ្វែង បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រកំពីងពួយ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុង ការផ្តល់ទឹក សម្រាប់ការស្រោចស្រពស្រូវវស្សា ចំនួន២៥.០០០ហិកតារ ស្រូវប្រាំង ១៥.០០០ ហិកតារ និងដំណាំរួមផ្សំមួយចំនួន ព្រមទាំង ជាប្រភពទឹកសម្រាប់ទាក់ទាញយកទៅផលិត ទឹកស្អាតបម្រើដល់ការប្រើប្រាស់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់នោះផងដែរ។

ក្រៅពីអត្ថប្រយោជន៍ខាងលើ អាងទឹក កំពីងពួយបាយក្លាយទៅជារមណីយដ្ឋានទេសចរ ធម្មជាតិដ៏ស្រស់ត្រកាល និងជាទីពេញនិយម របស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ”៕

 

RELATED ARTICLES