Saturday, November 16, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ខួប៤៣ឆ្នាំ ចង់បានកូនភ្លោះ

លី ម៉ារីណា ៖ខួប៤៣ឆ្នាំ ចង់បានកូនភ្លោះ

ភ្នំពេញ៖លី ម៉ារីណា បានធ្វើពិធីជប់លៀងធំថ្ងៃខួបកំណើតគម្រប់អាយុ៤៣ឆ្នាំ កាលពី​រាត្រីថ្ងៃទី​២៦ ឧសភា ដោយមានមិត្តភក្ដិនាងជាតារារួមអាជីព និងអ្នកស្និតស្វាមីនាងលោកទៀង ច័ន្ទ​សារ អធិការនគរបាល ខណ្ឌដូនពេញ ទៅជូនពរនាងយ៉ាងច្រើនកុះ​ករ។ជាមួយគ្នានេះ​ដែរ​ម៉ារីណា ក៍បានបង្ហើបប្រាប់អ្នកកាសែតថានាងចង់បានកូនភ្លោះ ពោលគឺចង់បង្កើតម្ដងពីរ មិន​មែន១ទេ ។បំណងរបស់ម៉ារីណា នេះដែរត្រូវមិត្តភក្ដិរបស់នាងជូនពរ​ឲ្យបានសម្រេចដូច​ក្ដី​ប្រា​ថ្នា ខណៈដែលោកអធិការវិញញឹមបិទមាត់មិនជិតឡើយ ពេលឭភរិយាវាចាបែបនេះ ។

 សូមបញ្ជាក់ថាលី ម៉ារីណា តែងតែប្រារពខួបកំណើតជារៀងរាល់ឆ្នាំតែម្ដង រហូតមាន​តារាខ្លះទៅខួប​នាងលាន់មាត់ថាជាខួបនាងលើកទី១៨០ ដងទៀតផង។ប៉ុន្ដែម៉ារីណា ទើបតែ​ត្រូវបានស្វាមីនាងលោកទៀង ច័ន្ទសារ ធ្វើខួបឲ្យដោយលោកជាអ្នកចេញលុយពិធីនេះ​៣ឆ្នាំ​ចុងក្រោយនេះទេគឺនៅឆ្នាំ២០២២ ខួបនាងគម្រប់អាយុ៤១,​២០២៣ ខួបគម្រប់៤២ និងឆ្នាំ​២០២៤ ខួបគម្រប់៤៣ឆ្នាំ ។ភ្ញៀវមួយចំនួនបាននិយាយបែបលេងសើចម៉ារីណា ថាមិន​មែន​នាង​ធ្វើខួបកំណើតនោះទេ តែគឺធ្វើចំរើន ព្រះជន្ម និងខ្លះថា”ចាស់ហើយធ្វើខួបទៀត “។ដោយ​ឡែក​សម្រាប់ស្វាមីនាងវិញបានឲ្យកាដូរថយន្ដប្រណិតមួយគ្រឿងជូនម៉ារីណា តាំងពីថ្ងៃទី៨ ឧសភា ម្លេះ ទើបនាំឲ្យនាងពេញចិត្ដប្ដីលោកអធិការស្ដូកតែម្ដង ។

 លី ម៉ារីណា ទោះជាមិនទាន់ពពោះកូនភ្លោះមែន តែពេលនេះនាងមានកូន២​នាក់​ទៅ​ហើយ នោះគឺកូនប្រុសនាងអាយុជាង១០ឆ្នាំដែលជាកូនអតីតប្ដីលោកសាត ចាន់ថន និងកូន​ស្រីរ​បស់លោកទៀង ច័ន្ទសារ ដែលនាងស្រលាញ់និងចាត់ទុកដូចជាកូនរបស់នាងដែរ ។ចំ​ពោះ​ការចង់បានកូនភ្លោះនៅពេលនេះម៉ារីណា អាចមិនចង់បង្កើតកូនញឹកញាប់នាំឲ្យនាង​ប្រ​ឈម​បាត់មុខពីសិល្បៈយូខែ ទើបនាងស្រម៉ៃចង់បានម្ដងពីរបែបនេះ។

 លី ម៉ារីណា បានរៀបការជាមួយលោកទៀង ច័ន្ទសារ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៤ ហើយពេលនេះតារា​រួមអាជីពចាប់ផ្ដើមហៅនាងថាជា”ជំទាវ”​តាំងពីក្រោយរៀបការប្ដី​ថ្មី​ម្លេះ ។នាងគឺជាតារាតែម្នាក់គត់ដែលឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ដល់ទៅ៣ដងក្នុងជីវិត​ហើយ​ចុងក្រោយជ្រើសស្នេហ៍ជាបុរសពោះម៉ាយ ទ្រព្យស្ដុក ទើបនាំឲ្យនាង​ចាប់ផ្ដើមដក​ឃ្លាពី​អាជីព​សិល្បៈ​បន្ដិចម្ដងៗហើយចុងក្រោយនេះថាក្នុង១ឆ្នាំទទួល​ថតសម្ដែងភាព​យន្ដតែ​មួយ​រឿង​ប៉ុណ្ណោះ ព្រោះ​ចង់ទុកពេលវេលានៅសល់ទៅរកស៊ីវិញម្ដង ។ សម្រាប់អ្នកសិល្បៈដែលចូល​រួមពិធីខួប​កំណើតរបស់ម៉ារីណា ឆ្នាំនេះពួកគេបង្ហើប​ថានាង​នឹង​ធ្វើខួបកំណើតជាបន្ដបន្ទាប់​ទៀតនៅឆ្នាំ​ក្រោយៗ ព្រោះប្ដីចេញលុយឲ្យ ពោលគឺធ្វើ​ខួបខ្លួន​ឯង​ផង កូនប្រុសនាងផង អីចឹង មានតែ​ត្រៀម​​លុយ​ចងដៃទៀត​ទៅ …។

 គេចាំមើលថាលី ម៉ារីណា អាចនឹងសម្រេចបំណងយកកូនភ្លោះនៅឆ្នាំ២០២៤ នេះ​បាន​ដូចបំណងដែរឬទេ ស្រប​ពេលដែលតាមព័តមានថាគង់ សុជាតិ ,ចាន់ កែវ និមល និងហ៊ិន ច័ន្ទ​នីរ័តុ្ន ជាដើមសុទ្ធតែចង់បានកូនភ្លោះដូចនាងដែរ ហេតុនេះក្នុងចំណោមតារា​ខាងលើ​តើ​ម្នាក់ណាទៅមានលទ្ធភាពបង្កើតកូនបានម្ដង២មុនគេ ?

RELATED ARTICLES