Saturday, November 16, 2024
Homeតារាខ្មែរពេជ្រ សោភា ៖កាន់តែស្និតស្នេហ៍ពូរាជ ខណៈសង្សារព្យាបាលជំងឺផ្លូវចិត្ត

ពេជ្រ សោភា ៖កាន់តែស្និតស្នេហ៍ពូរាជ ខណៈសង្សារព្យាបាលជំងឺផ្លូវចិត្ត

ភ្នំពេញ៖បើទោះជាលោកឆន សុវណ្ណារាជ មានអាយុប្អូនពេជ្រ សោភា ២ឆ្នាំក្ដី ប៉ុន្ដែសោភា បាន​ហៅតារារោមទ្រូងច្រើនរូបនេះថាជា”ពូ” ហើយនាងហាក់បង្ហាញកាយវិការ​យកចិត្តទុក​ដាក់​លើ​ដៃគូម្នាក់នេះជាងគូដណ្ដឹងរបស់នាងលោកឆឹម សក្កដា ទៅវិញ។សោភា បារម្ភខ្លាចពូរាជ មាន​បញ្ហាសុខភាពព្រោះពេលខ្លះលោកទៅ​ច្រៀងទាំឈឺ ជាដើម ដែលបញ្ជាក់ថានាងតាមដានពី​សក​ម្មភាព​របស់ដៃគូម្នាក់នេះយ៉ាងដិតដល់បំផុត។ចំណែកលោកឆឹម សក្កដា ឯណ្ណោះវិញ​ថា​លោក​កំពុង​តែលេបថ្នាំព្យាបាលជំងឺផ្លូវចិត្តរាល់ថ្ងៃ ដែលការអះអាងបែបនេះ​ក្រោយពី​លោក​បាន​ព្រ​មាន​​​​ធ្វើអត្តឃាត តាមរយៈការសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ចំពេលដែលសោភា ងាក​ទៅ​​កៀកកើយជាមួយជាមួយលោករាជ ដូចគូស្នេហ៍។ប៉ុន្ដែជុំវិញរឿងរ៉ាវលោកសក្កដា កំពុង​​មានជំងឺផ្លូវចិត្តដ៍ធ្ងន់ធ្ងរនេះសោភា ប្រាប់អ្នកយកព័តមានយើងថានាងមិនបាន​ដឹងរឿង​រ៉ាវ​នេះ​ទាំងអស់។

 គួរបញ្ជាក់ថាពេជ្រ សោភា និងលោកឆឹម សក្កដា បានប្រកាសថាពួកគេបានភ្ជាប់ពាក្យ​មួយគ្នាកាលពី១១ ខែ១១ ឆ្នាំ២០២២ ហើយតាមគម្រោងតារាទាំងពីរនឹងដឹកដៃគ្នារៀបការ​នៅ​ឆ្នាំ​២០២៣ ។ប៉ុន្ដែដោយសារតែខ្វែងគំនិតគ្នាទើបពួកគេទាំងពីរលុប​ចោលមង្គលការនោះ​យ៉ាង​ទាន់​ហន់ទៅវិញហើយនៅឆ្នាំ២០២៤ នេះសោភា ប្រាប់យ៉ាងខ្លីថានាងមិនបានត្រៀមខ្លួន​រៀប​ការទេ ពោលគឺលែងកំណត់ថ្ងៃអាពាហ ពិពាហ៍ តែម្ដង ។ចំណែកតារាភាគច្រើន​នៅហង្ស​មាស​​ដែលជ្រកក្រោមដំបូលជាមួយពេជ្រ សោភា នោះពួកគេមិនជឿរថាសោភា និងលោក​សក្កដា ជាគូដណ្ដឹងគ្នាមែនទែនឡើយ ពោលគឺអាចគ្រាន់តែជាឈុតឆាកដើម្បីឲ្យគេ​ចាប់អារ​ម្មណ៍ ឬពង្វាងដានគូស្នេហ៍ពិតរៀងៗខ្លួនប៉ុណ្ណោះ ។

 ក្រៅពីបង្ហាញភាពសោះកក្រោះដាក់គ្នានោះពេជ្រ សោភា -ឆឹម សក្កដា ក៍ខកខាន​បណ្ដើរ​គ្នាទៅ​តាមកម្មវិធីសិល្បៈមួយចំនួនដែរ ពោលគឺលលោករាជ បានស្អិតល្មូតសោភា ទាំងក្នុងនិងក្រៅឆាកជាច្រើនខែមកហើយ បន្ទាប់ពីពួកគេធ្លាប់ស្និតស្នាលគ្នាបែបនេះ​កាលពី​ឆ្នាំ២០១៦ ឥឡូវរំលងបានជិត៨ឆ្នាំ ផ្អែមល្ហែមគ្នាលើសដើម ។ប៉ុន្ដែFan មួយចំនួននៅតែ​ជឿរ​ជាក់​ថាសោភា ទុក​ចិត្តខ្លាំងលោករាជ ព្រោះបុរសម្នាក់នេះមិនចេះកេងចំណេញ​លើស្រ្ដីភេទ​ផ្ដែស​ផ្ដាសនោះទេ ជាក់ស្ដែងដូចជាមាស សុខសោភា អីចឹងបានអោបថើបលោករាជ ហើយប្ដី​នាងថតរូបឲ្យទៀត ដែលសកម្មភាពបែបនេះហើយទើបមានខ្លះបានឌឺដងនិង​ហៅលោកថាជា​”ចែ “ឬម៉ាក់រាជ “​ទៀតផង។

 ពេជ្រ សោភា ទោះជាមានវ័យជ្រេបន្ដិចមែន តែសម្រស់នាងនៅតែក្មេងជាងអាយុ​ហើយ​ជាញឹកញាប់នាងតែងតែនិយាយលើកទឹកចិត្តខ្លួនឯងដូចជាថាសម្រស់នាងកាន់តែស្អាត ឬ​មើល​​ពីជ្រុងណាក៍ឃើញស្អាតជាដើម ។ការវាចាបែបនេះមិនខុសនោះទេ ព្រោះសោភា នៅតែ​ផូផង់មែន ប៉ុន្ដែតាមប្រភពថាដោយសារតែនាងមានជំងឺឈាមស ស៊ីឈាមក្រហម ដែលពេល​ខ្លះធ្វើទុក្ខនាងខ្លាំង ទើបសោភា ព្យាយាមនិយាយលួង​ចិត្តខ្លួនឯងដើម្បីជម្នះ​រាល់​ឧបស័គ្គ​ដែល​ធ្វើឲ្យរំខានដល់ការច្រៀងសម្ដែងរបស់នាង។ដោយឡែកលោកឆន សុវណ្ណារាជ វិញលោក​ក៍តែង​តែលើកទឹកចិត្តសោភា ដូចដែលនាងធ្វើដាក់លោកដែរ ទើបពេលនេះពួក​គេ​ហាក់ចុះ​សម្រុង​និង​យល់ចិត្តគ្នាកាន់តែខ្លាំង ហើយអ្នកដែលត្រូវលេបថ្នាំព្យាបាលជំងឺ​ផ្លូវចិត្ត​ជារៀងរាល់ថ្ងៃ​នោះ​គឺលោកសក្កដា ។

 Fan របស់ពេជ្រ សោភា បារម្ភខ្លាចចំណងស្នេហានាងនិងលោកឆឹម សក្កដា បាន​ដើរ​ដល់ទីបញ្ចប់ដែលពេលនោះសោភា នឹងជួបវិបត្តិប្រេះឆាស្នេហាជាលើកទី៣ ហើយពិបាកនិង​ព្យា​បាលដំបៅបេះដូងនេះម្ដងទៀត ព្រោះលោករាជ មិនអាចដើរតួនាទីជំនួស​លោក​សក្កដា បានទេ ។ប៉ុន្ដែសោភា នៅតែមិនខ្លាចក្នុងការបន្ដជីវិតរស់នៅម្នាក់ឯងទៀតឡើយ ព្រោះ​​​តាំងពី​ដើមមកនាងនៅតែមានគោលការណ៍ថាយករឿងគ្រួសារជាជំហ៊ានទី១ រឿងស្នេ​ហា​ជារឿង​ទី២​ដដែល ។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើពេជ្រ សោភា នឹងលេងស្ទីលដូច​មាស សុខ​សោ​ភា ដែលបណ្ដោយ​ឲ្យលោករាជ អោបថើបនាង ហើយឲ្យសក្កដា ជាអ្នកថតឲ្យដែរឬទេ ?

RELATED ARTICLES