ភ្នំពេញ ៖ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។
គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងាររំដោះទឹកជំនន់នេះ សម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះរួមមាន ៖

១- ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ
២- ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ
៣- ស្តារប្រឡាយព្រែកហូរ ប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង
៤- រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។

គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់ ។ នៅពេលគម្រោងនេះត្រូវបានស្ថាបនារួចរាល់ នឹងអាចបញ្ចៀសទឹកជំនន់ទឹកភ្លើង មិនឲ្យជន់លិចភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់មួយចំនួននៃខេត្តកណ្តាល និងកំពង់ស្ពឺ បាន៕



