Monday, February 24, 2025
Homeសង្គម និងជីវិតទាហាន៣ ជិះទូកបង់សំណាញ់ លិចបាត់ខ្លួន១

ទាហាន៣ ជិះទូកបង់សំណាញ់ លិចបាត់ខ្លួន១

ខេត្តស្ទឹងត្រែង ៖ មន្ត្រីការពារព្រំដែន ចំនួន៣នាក់ បានជិះទូកទៅបង់សំណាញ់ យកត្រី នៅក្រោមស្ពានកោះ ទន្សាយ ស្ថិតនៅឃុំសន្តិភាព ស្រុកសៀមប៉ាង ស្រាប់តែលិចទូក បណ្តាលឱ្យជនរងគ្រោះម្នាក់ ក្នុងចំណោមនោះ បានលិចបាត់ខ្លួនក្នុងទឹក តាំងពីវេលារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមិនទាន់រាវរកឃើញនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈមនុស្សម្នាកំពុងតែបង់សំណាញ់នៅក្រោមស្ពានកោះទន្សាយនោះ ក៏បានប្រទះឃើញទូក ១គ្រឿង មានគ្នា៣នាក់ បើកតម្រង់ពីទន្លេខាងក្រោម ឡើងមកផ្ទៃទឹកខាងលើ ក្បែរស្ពាន ចម្ងាយប្រហែល២០ម៉ែត្រ ស្រាប់តែលិចបាត់តែម្តង។ គ្រានោះបានឃើញមនុស្ស២នាក់ បានប្រឹងហែលទឹកឡើងគោក និងម្នាក់ទៀតបានបាត់ខ្លួនទៅក្នុងទឹក។

ប្រភពព័ត៌មានដដែល បន្តថា នៅចំណុចស្ពានកោះទន្សាយ ជាចំណុចដែលមានទឹកហូរខ្មួលខ្មាញ់យ៉ាងខ្លាំង ហើយក៏មានដុំថ្មធំៗជាច្រើន នៅក្នុងទឹកផងដែរ។ នៅទីនោះ ភាគច្រើនគឺជាគ្រួសារយោធាដែលទៅឈរជើងប្រចាំការនៅខ្សែបន្ទាត់ព្រំដែន  ហើយគ្រួសារយោធាទាំងនោះ បាននាំគ្នាទៅបង់សំណាញ់ ដើម្បីយកត្រីធ្វើជាម្ហូបអាហារ ដោយសារនៅទីនោះសម្បូរត្រី ។ ពួកគាត់បាននិយាយថា ត្រីនៅទីនោះ ពួកគេបង់មួយសំណាញ់ អាចបានចាប់ពី ៥ទៅជិត១០គីឡូ ឬក៏មួយសំណាញ់ ស្ទើរបានកន្លះធុងប៉េត្រូឯណោះ។

ក្រោយកើតហេតុ កម្លាំងរបស់វរៈ១០១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រួមជាមួយនិងវរៈការពារព្រំដែនដទៃទៀត បានដាក់កម្លាំងនាំគ្នាចុះរកមន្ត្រីយោធាបាត់ខ្លួនម្នាក់នោះ តែនៅពុំទាន់រកឃើញនៅឡើយ៕

RELATED ARTICLES