Saturday, November 16, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ស្ងាត់ស្នេហ៍ថ្មី អាល័យស្នេហ៍ចាស់ ?

ពេជ្រ សូលីកា ៖ស្ងាត់ស្នេហ៍ថ្មី អាល័យស្នេហ៍ចាស់ ?

ភ្នំពេញ៖តាមរយៈបទកម្សត់ៗមួយចំនួនដែលនាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បង្ហោះ​នៅ​លើតិកតុក គេឃើញនាងហាក់ដូចជានៅអាលោះអាល័យអតីតគូដណ្ដឹងលោកគឹម ហាន ក្រោ​យ​ចែកផ្លូវគ្នាអស់រយៈពេល២​ឆ្នាំមកនេះ ហើយពេលខ្លះនាងចូលតួទៅតាម​អត្ថន័យបទ​ចម្រៀ​ង​​ស្ទើតែស្រក់ទឹកភ្នែកទៀតផងតាមរយៈការ​ច្រៀងLive Band ។ចំណែក​Fan របស់ស្រីពេជ្រ ភាគច្រើនចង់ឲ្យនាងនិងឪពុកកូនប្រុសនាងវិលទៅត្រូវរ៉ូវគ្នាវិញ ប៉ុន្ដែសូលីកា នៅរក្សារភាព​ស្ងៀមស្ងាត់អត់បានសន្យាអ្វីទាំងអស់ ព្រោះថារឿងនោះអាចកើតឡើងទៅបានដោយសារ​តែ​មានការព្រមព្រៀងគ្នាទាំងសងខាងទើបអាចទៅរួច មិនមែននាងចង់តែអតីតគូដណ្ដឹងថាNO អាចផ្សះផ្សាស្នេហ៍បានទេ។

 គេកត់សម្គាល់ដែរថាអំឡុងពេលដែលពេជ្រ សូលីកា នៅបង្ហាញសញ្ញានឹកដល់​អតីត​ប្ដីនេះដែរ ចំណងស្នេ​ហានាងជាមួយបុរសថ្មីកូនកាត់ចិន ដែលនាងធ្លាប់​បង្ហាញមួយប្រាវ​តាម​IG កន្លងមកនោះក៍បានស្ងាត់ទៅវិញផងដែរ ពោលគឺគ្មានសញ្ញាស្អិតល្មូតថែមទៀតនោះទេ ទើប​នាំឲ្យមានការសង្ស័យពួកគេមិនទាន់ច្បាស់លាស់ជាមួយគ្នានោះទេ ។ចំណែកអតីត​ប្ដី​សូលីកា វិញតាមព័តមានថាលោកហាន មានគូស្នេហ៍ថ្មីតាំងពីក្រោយចែកផ្លូវជាមួយស្រីពេជ្រ ភ្លាមៗកាលពីឆ្នាំ២០២២ ម្លេះ ដែលពេលខ្លះអាណិកជនខ្មែរនៅអូស្រា្ដលីរូបនេះថែម​ទាំង​បណ្ដើ​រ​សង្សារ​ថ្មីទៅមើលការច្រៀងសម្ដែងរបស់ស្រីពេជ្រ នៅតាមPub ខ្លះទៀតផង។ 

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន ថ្ងៃទី២៥ ខែ១០ ឆ្នា២០១៩ នឹង​គ្រោងរៀបការនៅឆ្នាំ២០២០ តែបានពន្យាពេលព្រោះពេលនោះកូវីដផ្ទុះខ្លាំងពេក។​ប៉ុន្ដែនៅ​ពាក់កណ្ដាលឆ្នាំ២០២២ សូលីកា និងលោកហាន បានចែកផ្លូវគ្នាដោយបន្សល់ចំណង​ដៃកូន​ប្រុសមួយហើយទោះជាពេលនេះអ្នកទាំងពីរមិនអាចរស់នៅជីវិតជាប្ដីប្រពន្ធគ្នាដូចមុនក្ដី តែ​ពួក​គេមិនយកគ្នាជាសត្រូវឡើយ និងថែមទាំងមិនដែលហែកហួរគ្នានៅលើបណ្ដាញសង្គម​ដូចគូស្នេហ៍ខ្លះដែលលែងគ្នាហើយតែងតែព្យាយាមរកត្រូវរៀងៗខ្លួន ។ប៉ុន្ដែ​សូលី​កា បាន​បរាជ័យរឿងចង់ធ្វើកូនក្រមុំមែនទែន និងចង់ចេញទៅរស់នៅអូស្រា្ដលី ហើយរឿង​ដែលនាង​រងវិបត្តិផ្លូវចិត្តធំបំផុតនោះគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់គុកដល់​ទៅ១២​ឆ្នាំ ពាក់​ព័ន្ធរឿងធ្វើឃាតអតីតគូស្នេហ៍ភេទដូចគ្នាកាលពីដើមឆ្នាំ២០២០ ។សូលីកា ដែលជីវិត​ស្នេហាក៍​មិនសមតាមបំណង ម្ដាយក៍ត្រូវជាប់គុកនោះពេលខ្លះនាងរីករាយតែនៅលើ​ឆាកតន្រ្ដី​ប៉ុណ្ណោះ តែនៅក្រៅឆាកនាងយំម្នាក់ឯង។

 ទោះជាយ៉ាងណាតាមរយៈរូបសម្រស់នៅតែគួរឲ្យបេតីនេះអ្នកមេម៉ាយគង់ ស្រីពេជ្រ នៅតែមានទីផ្សារចម្រៀង ថ្វីត្បិតតែនាងមិនស្ថិតក្នុងចំណោមតារាដែលអាច​ឈានទៅ​ប្រជែង​តំណែងតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសក្ដី ។ចំណុចពិសេសរបស់តារាកូន១រូបនេះ​គឺ​នាង​រក្សាររូបឆោមមិនឲ្យធ្លាក់ចុះខ្លាំងតាមរយៈរូបរាងនៅស្វែល មិនសូវបែកសាច់ ព្រមទាំង​ពេ​ល​ខ្លះ​លេងខ្លួនកាន់តែឆើតឆាយលើសមុនថែមទៀតផង។

 អ្នកជំនាញសិល្បៈបានលើកឡើងថាភាគច្រើនតារាល្បីៗក្រោយបែកបាក់ស្នេហាចាស់ពួកគេមិនទុកបេះដូងឲ្យនៅទំនេរយូរខែឆ្នាំដូចអ្នកខាងក្រៅសិល្បៈឡើយ គឺខ្លះបែកភ្លាម មាន​ថ្មី​ភ្លែតក៍មានដែរ ។សម្រាប់នាងស្រីពេជ្រ វិញគេជឿរថាពេលនេះបេះដូងនាងក៍មិន​មែនទំនេរ​ដែរ ព្រោះមានបុរសទាំងក្នុងនិងក្រៅស្រុកចាំត្រងនាង ហេតុនេះមេម៉ាយកូន​១ស្រួយដូច​ដូង​ដុតរូបនេះ​នៅតែមានហាងឆេងស្នេហ៍។

ក្រៅពីពេជ្រ សូលីកា តារាដែលធ្លាក់ខ្លួនមេម៉ាយហើយនៅយីអ៊ុនល្អក្នុងសិល្បៈ​មានដូច​ជាពេជ្រ សោភា ,សុខ សោម៉ាវត្តី និងកែវ និសា ជាដើម ។ចំពោះស្រីពេជ្រ វិញតាមព័តមាន​ថា​បើទោះជាថៅកែហង្សមាសគ្មានសញ្ញាផ្ដល់តំណែងធំឲ្យនាងធ្វើជាគណៈកម្មការ ឬគ្រូបង្វឹគ​ការ​​ប្រលងចម្រៀងធំៗដូចតារាផ្សេងៗទៀតរបស់ខ្លួនក្ដី ប៉ុន្ដែនាងនៅតែមានឱកាស​ធ្វើជាតួឯក​ភាព​យន្ដរបស់ផលិត​កម្មនេះនៅឡើយ ។ប៉ុន្ដែស្រីពេជ្រ មិនទាន់មានដៃគូចម្រៀងពិតប្រាកដ​នោះទេទាំងចម្រៀងនិងភាពយន្ដ ព្រោះរយៈពេល​ចុងក្រោយនេះនាងកាន់តែរយាលៗពីនីកូ និងលោកភិទិ ៕

RELATED ARTICLES