Wednesday, July 17, 2024
Homeតារាខ្មែរខេម ៖ដឹកដៃប្រពន្ធទៅដើរលេងនៅអ៊ឺរ៉ុប

ខេម ៖ដឹកដៃប្រពន្ធទៅដើរលេងនៅអ៊ឺរ៉ុប

ភ្នំពេញ៖លោកប៉ុន សុណារិន ហៅខេម បានដឹកដៃអ្នកនាងស្រីកា ហៅទៅដើរកម្សាន្ដនៅ​ប្រ​ទេស​ប៉ែកអ៊ឺរ៉ុបរយៈពេលខ្លីនៅព្រឹកថ្ងៃទី៤ មិថុនា ដែលតាមព័តមានថាលោកនឹងទៅលេងនៅ​ផ្ទះខាងភរិយាលោកនៅបារាំងព្រម ទាំងបង្ហួសទៅអាមេរិក និងប្រទេសជិតខាងនោះផងដែរ ។នេះជាទម្លាប់ទៅហើយដែលក្នុង១ឆ្នាំលោកខេម ត្រូវនាំប្រពន្ធទៅលំហែកាយនៅ​បរទេស​រយៈ​ពេល​១ខែ ហើយលោកតែងតែចេញទៅនៅរដូវធ្លាក់ភ្លៀង​ដែលស្បើយ ពីការច្រៀង​សម្ដែង​ក្នុងស្រុក។ការនាំភរិយាទៅបរទេសរបស់លោកខេម នេះក្រៅពីបន្ធូអារម្មណ៍ពីការហត់​នឿយ​ច្រៀងសម្ដែងពេញ១រដូវក្ដៅនោះលោកសុណារិន ក៍អាចពង្រឹងចំណងស្នេហាជាមួយ​ភរិយា​ឲ្យកាន់តែរឹងមាំផងដែរ តែមានពេលខ្លះលោកក៍ឆ្លៀតច្រៀងសម្ដែងនៅ​បរទេសដើម្បីរក​លុយ​ មុនពេលវិលត្រឡប់មកខ្មែរវិញ ។ដំណើររបស់លោកខេម នាពេលនេះ​ចំ​ពេល​ដែលមុននេះ​លោកព្រាប សុវត្ថិ ក៍បានបណ្ដើរភរិយានិងកូនទី២ទៅកម្សាន្ដ​នៅអាមេរិក​ផងដែរ ហេតុនេះ​សិស្ស​ច្បង​និងសិស្សប្អូនដែលរួមទ្រនុំជាមួយ​គ្នានេះអាចជួបគ្នានៅលើដី​អាមេរិក មុនពេល​ខេម ត្រូវវិលមកខ្មែរវិញ​នៅអំឡុងខែកក្កដា ខាងមុខនេះ ។

 ខេម បានភ្ជាប់ស្នេហាជាមួយអាណិកជនខ្មែរបារាំងអ្នកនាងស្រីកា រយៈពេលជិត​១០​ឆ្នាំមកហើយ​តែអ្នក​ទាំង​ពីរមិនទាន់កំណត់ថ្ងៃរៀបការជាលាក់ទេ បើទោះជាលោកសុណារិន និយាយដដែល​ៗថា​លោ​ក​ចង់រៀបការក្នុងពេលឆាប់ៗក្ដី ប៉ុន្ដែធាតុពិតអត់ហ៊ានក្រាបផ្ទឹម​តាម​ប្រពៃណីខ្មែរឡើយ ពោល​គឺបន្ដសាងស្នេហាបែបអ៊ឺរ៉ុប តទៅទៀត ។ចំណែកភរិយាលោកខេម អ្នកនាងស្រីកា វិញបាន​មករស់នៅខ្មែរតាមតារាចម្រៀងសម្លេងស្អករូបនេះ​ជាច្រើនឆ្នាំ​មក​ហើ​យ ។ចំណងស្នេហា​ឆ្លង​ទ្វីពរបស់លោកសុណារិន និងភរិយាធ្លាប់មាន​ការសង្ស័យ​ថាលោក​មាន​កូន២នាក់ ប៉ុន្ដែលោកខេម ប្រាប់អ្នកយកព័តមានយើងថាក្មួយស្រីដែលគេច្រឡំថាជា​កូនលោកនោះតាម ពិតជាក្មួយភរិយា​លោកនៅបារាំង ខណៈដែលកក្មេងប្រុសដែលគេថា​ជាកូនលោកដែរនោះគឺជា​កូនមេរបស់​លោក(ឡេង ណាវ៉ាត់ត្រា ) តែលោកគ្មានកូននោះទេ គ្រាន់តែចិត្តស្រលាញ់និង​ចង់បានកូន​ក្មេងដូចគេដែរ តែអត់ទាន់មាន។

 គួរបញ្ជាក់ថាខេម បានឈរជើងនៅGalaxy ជាង៤ឆ្នាំហើយក្រោយពីរូបគេបាន​ដើរ​ចេញ​​ពីថោន ហើយជាង៣ឆ្នាំចុងក្រោយនេះតារាកាន់គ្រីស្ទានរូបនេះពិបាក​ដណ្ដើមភាព​លេច​ធ្លោដូចឆ្នាំដំបូងព្រោះព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មានប្រៀបជាងលោក។ទោះជា​យ៉ាងណា​គ្មានដំណឹងខេម ចង់រត់ចេញពីGalaxy  នោះទេ ព្រោះខេម ថាទំនាក់ទំនងលោកនិងថៅ​កែគឺ​ដូចជាបងប្អូន។ប៉ុន្ដែសំណួរសួរថាតើខេម សុខចិត្តធ្វើជាតួរងតទៅទៀត ឬយ៉ាងណា ព្រោះនៅ​ឆ្នាំ២០២៤ តារាប្រុសGalaxy មានតែលោកខេមរៈ សិរីមន្ដ ម្នាក់ប៉ុណ្ណោះដែលកំពុងតែអុកឡុក​ទីផ្សារចម្រៀងឡើងវិញ បើទោះជាសន្ទុះគាំទ្រមិនដូចមុនក្ដី ។

  ក្រៅពីខេម តារាដែលយកប្រពន្ធជានារីអាណិកជនខ្មែរនៅបរទេសមានដូច​ជាលោក​ខៀវ សំភេទ ,ស៊ុក សុភា ,យស បូវណ្ណៈ,សុវណ្ណ មុនី,ខៃ ប្រសិទ្ធ ,នៅ ស៊ីនឿន និងរិន សាវ៉េត ជាដើម ។សម្រាប់​លោក​សុណារិន វិញក្រោយចាប់អាជីពចម្រៀងជាង១០ឆ្នាំនេះបានធ្វើឲ្យ​លោកមានជីវភាពប្រែ​ប្រួល​ដូចមេឃ ដី បើប្រៀបធៀបពីមុន ព្រោះមុនក្លាយទៅជាតារា​ចម្រៀង​ល្បីឈ្មោះលោកធ្លាប់​ជា​អ្នក​រត់ម៉ូតូឌុបដេកតាមសួនច្បារជាច្រើនឆ្នាំ ។ប៉ុន្ដែពេល​នេះខេម មានផ្ទះវីឡារ និងជិះរថយន្ដ​ថ្លៃៗ ព្រោះក្នុង១រដូវក្ដៅលោកក៍អាចរកប្រាក់​ចំណូល​ពីច្រៀង​សម្ដែងបានជាច្រើនម៉ឺនដុល្លារ​ដែរក្នុង១ឆ្នាំៗ។តែអ្នកជំនាញសិល្បៈបានព្រមានខេម ថាលោកអាចនឹងធ្លាក់​ទៅឈរ​លេខ​រៀងទី៣ បន្ទាប់ពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប្រសិន​បើនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ​២០២៥ លោកនៅតែគ្មានអ្វីថ្មី និងប្លែកដើម្បីទប់ទល់​រៀមច្បង​ទាំងពីរ៕

RELATED ARTICLES