ខេត្តបន្ទាយមានជ័យ ៖ នារីក្រមុំជាអ្នកធ្វើការងារតាមផ្ទះម្នាក់ កំពុងចោមពុងក្រមា ដើរចូលបន្ទប់ទឹកបម្រុងងូតទឹក ស្រាប់តែត្រូវ កូនប្រុសម្ចាស់ផ្ទះដែលជាមនុស្សញៀនថ្នាំ ស្ទុះ ចូលចាប់សម្រាតក្រមាចេញ រួចធ្វើសកម្មភាព ឱបថើប លូករាវសព្វខ្លួនប្រាណប៉ុនប៉ងរំលោភ សេពសន្ថវៈ ធ្វើឱ្យនារីរងគ្រោះភ័យស្លន់ស្លោ ស្រែកឆោឡោហៅគេឯង ឱ្យជួយធ្វើឱ្យកើត មានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថ ចុះចាប់ ឃាត់ខ្លួនយុវជនញៀនថ្នាំល្មោភកាមខាងលើ យកទៅចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវប៉ុនប៉ងរំលោភសេពសន្ថវៈ ក្រមុំចោមពុងងូតទឹកនេះ បានកើតឡើង កាល ពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត។
ជនសង្ស័យល្មោភកាមនោះ មានឈ្មោះ សារិន តុសិតា អាយុ២២ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម។ ចំណែកនារីរង- គ្រោះ មានឈ្មោះខ.ស.ណ អាយុ២២ឆ្នាំ មុខ- របរបម្រើការងារតាមផ្ទះ ធ្វើការនៅក្នុងផ្ទះ របស់ឪពុកម្តាយជនសង្ស័យនៅចំណុចភូមិ- សង្កាត់កើតហេតុខាងលើ។
តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ នាងបានចោមពុង ក្រមាដើរសំដៅចូលទៅក្នុងបន្ទប់ទឹក បំណង ងូតទឹក ស្រាប់តែពេលដើរដល់មាត់ទ្វារបន្ទប់ ទឹក ក៏លេចមុខជនសង្ស័យឈ្មោះសារិន តុសិតា ជាកូនប្រុសម្ចាស់ផ្ទះ បានស្ទុះមកចាប់រុញនាង ចូលក្នុងបន្ទប់ទឹក រួចចាប់សម្រាតក្រមា ចេញ ពីខ្លួនរបស់នាង ធ្វើឱ្យនាងលែងខ្លួនទទេ (អា- ក្រាតកាយ) ហើយភ្លាមនោះ ជនសង្ស័យបាន ចាប់ឱបថើបឈ្មុសឈ្មុល និងប៉ះពាល់កេរភេទ របស់នាងទៀតផង ពោលគឺប៉ុនប៉ងរំលោភ សេពសន្ថវៈមកលើនាងតែម្តង ទើបធ្វើឱ្យនាង ភ័យស្លន់ស្លោ ក៏ស្រែកហៅគេឯងឱ្យជួយ។
នារីរងគ្រោះ បន្តថា ភ្លាមនោះឪពុកម្តាយ របស់ជនសង្ស័យដែលនៅក្នុងផ្ទះនោះដែរ បាន ស្ទុះចេញមកជួយអន្តរាគមន៍ចាប់ជនសង្ស័យ ចេញពីបន្ទប់ទឹកបង្អាក់សកម្មភាពជនសង្ស័យ ដែលកំពុងប៉ុនប៉ងរំលោភនាង រួចក៏ប្តឹងកម្លាំង អាវុធហត្ថឱ្យចុះមកជួយអន្តរាគមន៍ចាប់ឃាត់ ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងចាត់ ការតាមច្បាប់តែម្តង។
តាមសម្តីបុរសឈ្មោះជា សារិ អាយុ៥០ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បានរៀប- រាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជន- សង្ស័យ) គឺជាមនុស្សមិនស្តាប់ដំបូន្មាន ការប្រៀន ប្រដៅរបស់ឪពុកម្តាយនោះទេ មួយថ្ងៃៗចេះ តែដើរលេងស៊ីផឹក ពពាក់ពពូនជាមួយបនភឿន មិនល្អ សម្ងំប្រើប្រាស់ថ្នាំញៀន រហូតដល់ក្លាយ ជាមនុស្សញៀនថ្នាំនិងធ្លាប់ធ្វើសកម្មភាពអុក- ឡុក ប៉ុនប៉ងវាយធ្វើបាបឪពុកម្តាយជាច្រើន លើកច្រើនសាមកហើយ។ ចំណែកទ្រព្យសម្បត្តិ នៅក្នុងផ្ទះត្រូវកូនប្រុសចិត្តកំណាចជាមនុស្ស ញៀនថ្នាំនេះ វាយបំផ្លាញខ្ទេចអស់គ្មានសល់ និងធ្លាប់លក់ម៉ូតូដែលពួកគាត់ជាឪពុកម្តាយ ទិញឱ្យជិះអស់ជាច្រើនគ្រឿងទៀតផង ធ្វើឱ្យ ពួកគាត់ជាឪពុកម្តាយគ្រាំទ្រូងយ៉ាងខ្លាំង។
បុរសជាឪពុកជនសង្ស័យបន្តថា នៅមុន ពេលកើតហេតុ ខណៈដែលគាត់និងប្រពន្ធកំពុង នៅក្នុងផ្ទះ ស្រាប់តែលាន់ឮនារីរងគ្រាះដែលជា អ្នកបម្រើការងារផ្ទះស្រែកឆោឡោចេញពី បន្ទប់ទឹកហៅឱ្យជួយ ទើបពួកគាត់ស្ទុះរត់ទៅ មើល ស្រាប់តែប្រទះឃើញកូនប្រុសរបស់គាត់ កំពុងចាប់រំលោភសេពសន្ថវៈនារីរងគ្រោះ ដោយ សម្រាតក្រមានាងចេញអស់ពីខ្លួន តែមិនទាន់ ធ្វើអ្វីឱ្យជ្រុលជ្រួសខ្លាំងនៅឡើយ ទើបពួកគាត់ ប្រញាប់ចាប់បំបែកកូនប្រុសកំហូចនេះចេញ។
បុរសជាឪពុកជនសង្ស័យ បញ្ជាក់ថា ដោយ សារតែអត់ទ្រាំនឹងទង្វើកូនប្រុសរូបនេះ តទៅ ទៀតលែងបាន គាត់ក៏សម្រេចរាយការណ៍ ប្រាប់ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឱ្យចុះមក ចាប់ខ្លួនកូនប្រុសរូបនេះយកទៅចាត់ការតាម ច្បាប់តែម្តង ហើយបើសមត្ថកិច្ចដាក់ទោសទណ្ឌ ឱ្យកូនប្រុសនេះបានយូរ គឺកាន់តែល្អ ព្រោះអាច ធ្វើឱ្យគ្រួសាររបស់គាត់រស់មានសុភមង្គលឡើង វិញ។
ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថចុះ ចាប់ខ្លួននាំយកទៅសាកសួរនិងរៀបចំកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕