ភ្នំពេញ៖លោកយ៉ែម សំអូន បានបណ្ដុះបណ្ដាលប្រុសក្មេងម្នាក់ឈ្មោះជលសារ ឲ្យចេះជំនាញថតរូបហ្វិក វីដេអូ ,កាត់ត,ឌីហ្សាញ និងរៀបចំក្រុមហ៊ុនកម្សាន្ដរបស់លោកទៀតផងដែលយុវជនរូបនេះមានត្រេមុខស្រដៀងលោកដែរ ហើយតាមព័តមានថាលោកសំអូន ប្រាប់មិត្តភក្ដិថាក្មេងនោះជាកូនរបស់លោកទើបគ្រប់គ្នាអស់ការសង្ស័យ។ប្រភពបានឲ្យដឹងថាជលសារ បានដើរតួនាទីសំខាន់ក្នុងក្រុមហ៊ុនកម្សាន្ដរបស់លោកសំអូន ក្នុងសេវាកម្មផ្គត់ផ្គងតារាទៅតាមកម្មវិធីផ្សេងៗមានដូចជាជប់លៀង និងមង្គលការទាំងឡាយ ជាដើមដែលប្រុសក្មេងរូបនេះធ្វើការលើសពីជាងថតរូបធម្មតា គឺរូបគេប្រៀបបានជាដៃស្ដាំរបស់លោកសំអូន តែម្ដង ព្រោះទាំងក្នុងនិងក្រៅស្រុកលោកតែងតែយកកូនប្រុសម្នាក់នេះតាមជាប់លោកជាប្រចាំ។ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលថ្មីៗនេះលោកជលសារ បែជាទៅធ្វើការដែលលោកបានរៀនចេះជំនាញគ្រប់យ៉ាងពីលោកសំអូន ទៅធ្វើការនៅក្រុម ហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ដែលគេដឹងជាគូប្រជែងជាមួយក្រុមហ៊ុនលោកយ៉ែម សំអូន ទៅវិញ ។ចម្ងល់ពីអ្នកសិល្បៈលើកឡើងថាបើជលសារ ពិតជាកូនប្រុសរបស់លោកសំអូន មែន ហេតុអ្វីបានជារូបគេទៅធ្វើការនៅក្រុមហ៊ុនប្រជែងជាមួយឪពុកខ្លួនបែបនេះទៅវិញ? ចំណែកតារាដែលធ្លាប់ធ្វើការងារជិតស្និតជាមួយលោកសំអូន វិញពួកគេសង្ស័យថាលោកនិងជលសារ អាចមានបញ្ហាធំជាមួយគ្នារហូតមិនអាចផ្សះផ្សារបានហើយបានជាប្រុសក្មេងម្នាក់នេះរត់ចោលលោកសំអូន ហើយទៅធ្វើការឲ្យលោកអាឡិច ចាន់ត្រា បែបនេះ …។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៥ មិថុនា នៅពេលសួរចំៗរឿងលោកជលសារ លែងធ្វើការឲ្យលោ កតែបែជាទៅបម្រើការឲ្យលោកអាឡិច ចាន់ត្រា វិញនោះលោកសំអូន ថាលោកសូមមិនបកស្រាយអ្វីទាំងអស់ ព្រោះមិនទាន់ដល់ពេលវេលា ដែលលោកត្រូវបំភ្លឺរឿងរ៉ាវមួយនេះ។ ប៉ុន្ដែលោកសំអូន បែជាឲ្យយោបល់អ្នកយកព័តមានយើងថាឃើញម៉េចសរសេរចឹងទៅ និងថាឲ្យអ្នកកាសែតតាមដានរឿងមួយនេះដោយខ្លួនឯងទៅចុះ ។
អ្វីដែលគួរឲ្យចម្លែកនៅពេលអ្នកយកព័តមានយើងសង្កត់សំសណួរថាតើលោកជលសារ ពិតជាកូនប្រុសរបស់លោកពិតប្រាកដឬអត់នោះលោកសំអូន បែជានិយាយបែបប្រញ៉ាប់ៗថារឿងមួយនេះលោកសូមមិនបកស្រាយទេ ដោយសារអត់ទាន់ដល់ពេលដែលោកត្រូវនិយាយទៅវិញ។
ទោះជាយ៉ាងណាគេកត់សម្គាល់ថាការដែលលោកជលសារ ចាកចេញពីធ្វើការឲ្យលោកយ៉ែម សំអូន នេះបន្ទា ប់ពីលោកសំអូន និងអតីតប្រពន្ធគឺអ្នកនាងយ៉ាន លីនដា បានវិលមកត្រូវរ៉ូវគ្នាវិញកាលពីចុងខែមីនា ឆ្នាំ២០២៤ ក្រោយពីពួកគេចែកផ្លូវគ្នាអស់រយៈពេល៩ឆ្នាំ។ពេលនោះលោកសំអូន ថាលោកហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងទាំង អស់ដើម្បីកូនស្រីរបស់លោកឈ្មោះសំអូន វិថាណា សប្បាយចិត្ត ប៉ុន្ដែពេលនេះលោកបែបណ្ដោយឲ្យជលសារ ចាកចេញពីលោកហើយទៅធ្វើការនៅក្រុមហ៊ុនមួយដែលរកស៊ីដូចលោកដែរទៅវិញ ។ប្រភពខ្លះលើកឡើងថាអំឡុងពេលដែលដែលលោកយ៉ែម សំអូន ប្រេះឆាស្នេហ៍យ៉ាន លីនដា កាលពីឆ្នាំ២០១៥ ព្រោះតែអ្នកនាងលីនដា ប្រចណ្ឌលោកសំអូន ជាមួយប្រុសដែលពេលនោះនាងថែមទាំងថាមានភស្ដុតាងគ្រប់គ្រាន់ទៀតផង។តែពេលដែលលោកសំអូន -លីនដា ត្រូវរ៉ូវគ្នាវិញ បែជាលោកជលសារ ត្រូវខ្ទាតចេញទៅវិញ ទើបមានការខ្សឹបខ្សៀវគ្នាថារឿងនេះអាចមកពីលោកសំអូន បារម្ភខ្លាចអ្នកនាងលីនដា ប្រចណ្ឌលោកជាមួយលោកជលសារ ទើបបានជាលោកបណ្ដោយឲ្យប្រុសក្មេងរូបនេះចាកចេញពីលោកដោយគ្មានស្រណោះបែបនេះ ។តែយ៉ាងណាគេចាំមើលថាតើពេលណាទៅទើបសំអូន យល់ថាគួរតែដល់ពេលចេញមុខបកស្រាយបំភ្លឺរឿងនេះឲ្យច្បាស់ លាស់ ពិសេសអ្វីដែលគេចង់ដឹងនោះថាលោកជលសារ ពិតជាកូនប្រុសលោកមែន ឬសប្បនិ្មមិត ?
សូមបញ្ជាក់ថាការវិលមកត្រូវរ៉ូវគ្នាវិញរវាងលោកយ៉ែម សំអូន និងអ្នកនាងយ៉ាន លីនដា ជិត២ខែនេះ នៅតែមានអ្នកមិនសូវជឿរលើរឿងនេះឡើយ ព្រោះអ្នកនាងលីនដា ធ្លាប់និយាយច្បាស់ៗថានាងមិនយកលោកសំអូន វិញជាដាច់ខាត ហេតុនេះអ្នកខ្លះនៅតែសង្ស័យថាពួកគេសម្ដែងក្នុងគោលបំណងឲ្យក្រុមហ៊ុនលោកសំអូន ទទួលបានការចាប់អារម្មណ៍ថែមទៀតតាមរយៈលោកចាប់ដៃគូធ្វើជាMC ជាមួយអ្នកនាងលីនដា វិញក៍ថាបាន ៕