Saturday, July 19, 2025
Homeព័ត៌មានជាតិស្ត្រី​មាន​ផ្ទៃ​ពោះ ប្តឹង​ស្ត្រី២​នាក់ ម៉ែកូន​ព្រួត​វាយ​រលូត​កូន

ស្ត្រី​មាន​ផ្ទៃ​ពោះ ប្តឹង​ស្ត្រី២​នាក់ ម៉ែកូន​ព្រួត​វាយ​រលូត​កូន

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ផ្លែឈើម្នាក់ បានអះអាងថា នាងកំពុងពពោះកូនក្នុងផ្ទៃជាង ១ខែ ស្រាប់តែបានកើតមានទំនាស់ពាក្យសម្តី ជាមួយស្ត្រី២នាក់ម្តាយកូនជាអ្នកលក់បបរនៅ តូបក្បែរគ្នា រហូតត្រូវ២នាក់ម្តាយកូនព្រួតវាយ នាង បណ្តាលឱ្យដួលអុកគូទរលូតកូន ទើបធ្វើ ឱ្យនាងកើតទុក្ខមិនសុខចិត្ត ក៏រត់ទៅដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីស្វែង រកយុត្តិធម៌មកឱ្យរូបនាង។

ស្ត្រីខាងលើ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប ស្ថិត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាល ពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ស្ត្រីដែលអះអាងថា ត្រូវបានស្ត្រី២នាក់ ម្តាយកូនព្រួតវាយ រហូតដល់រលូតកូនក្នុងផ្ទៃ នោះ មានឈ្មោះហុង គីមហៀក អាយុ៣១ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅបន្ទប់ជួលលេខ ៣២ ស្ថិតក្នុងបុរីព្រីនថោន ភូមិទ្រា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុក កំណើតនៅភូមិផ្សារស្លាបលែង ឃុំស្វាយអំពៀរ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកភាគីស្ត្រី ដែលទទួលរងការចោទប្រកាន់មានឈ្មោះហៅ ក្រៅ ចែរី មុខរបរជាអ្នកលក់បបរ តូបក្បែរគ្នា ជាមួយភាគីស្ត្រីរងគ្រោះ និងស្នាក់នៅភូមិក្បាល ដំរី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះឈ្មោះហុង គីមហៀង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈ ដែលនាងកំពុងលក់ដូរផ្លែឈើនៅតូបរបស់នាង តាមធម្មតា ស្រាប់តែកើតមានទំនាស់ពាក្យ សម្តីជាមួយនឹងស្ត្រី២នាក់ម្តាយកូន ដែលជាអ្នក លក់បបរនៅតូបជាប់គ្នា។ បន្ទាប់មក ភាគី២ នាក់ម្តាយកូននោះ បានស្ទុះមកព្រួតវាយនាង ដែលកំពុងមានផ្ទៃពោះជាង១ខែ ដោយ២នាក់ ម្តាយកូនបានចាប់នាងបោចសក់វាយនិងធ្វើឱ្យ នាងដួលអុកគូទ ធ្លាក់ឈាមយ៉ាងច្រើន។

ស្ត្រីរងគ្រោះបន្តថា ក្រោយពីឃើញមាន ធ្លាក់ឈាមច្រើនបែបនេះ នាងក៏ប្រញាប់ទៅ ពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យ លោកសង្ឃ) ភ្លាមៗ លុះទៅដល់គ្រូពេទ្យពិនិត្យ រួច ក៏ប្រាប់មកនាងវិញថា កូនក្នុងផ្ទៃរបស់នាង បានរលូតបាត់ទៅហើយ ទើបធ្វើឱ្យនាងកើត ទុក្ខមិនសុខចិត្តក៏មកដាក់ពាក្យបណ្តឹង ដើម្បី ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណី នេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីភាគី ដើមចោទរួចទៅហើយ ហើយពេលនេះសមត្ថកិច្ចកំពុងរៀបចំចាត់ការរឿងនេះតាមផ្លូវច្បាប់ ដោយកោះហៅភាគីម្ខាងទៀតមកសាកសួរឱ្យ បានច្បាស់លាស់។

ជុំវិញករណីខាងលើនេះ “នគរធំ“ នៅមិន ទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រី២នាក់ ម្តាយកូនដែលទទួលរងការចោទប្រកាន់ថាបាន វាយស្ត្រីខាងលើ រហូតដល់រលូតកូនបាននៅ ឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើង រង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES