Tuesday, October 22, 2024
Homeតារាខ្មែរនាដការីរបាំ សុគា គីមលាង ៖រក្សារជំហរ មិនលេងឈុតស៊ិចស៊ី

នាដការីរបាំ សុគា គីមលាង ៖រក្សារជំហរ មិនលេងឈុតស៊ិចស៊ី

ភ្នំពេញ៖តារាមានសម្រស់ដ៍ស្រស់សោភាកញ្ញាសុគា គីមលាង ហៅKon Ant ត្រូវបានគេចាប់​អារម្មណ៍ខ្លាំងថារូបរាង ទេពកោសល្យរបស់នាងសាកសមបំផុតក្នុងការប្រលងបវរកញ្ញា ព្រោះ​មិនត្រឹមតែស្អាតនោះទេ ប៉ុន្ដែអត្តចឬក ចំណេះដឹង និងការស្លៀកពាក់របស់នាងគឺ​ជាអ្នកសិ​ល្ប​ករថ្លៃថ្នូរម្នាក់ អាចជាគំរូគេបាន ហើយកន្លង​មកនាងធ្លាប់បានផ្សព្វផ្សាយអរិយធ័ម វប្បធ័ម​ខ្មែរ ទៅកាន់ពិភពលោកទៀតផង។ប៉ុន្ដែរហូតមកដល់ពេលនេះគ្មានដំណឹងថាកញ្ញាគីមលាង ចូល​រួមប្រកួតបវរកញ្ញាឲ្យកម្មវិធីណាមួយនោះទេ ទើបធ្វើឲ្យFan ស្ដាយសម្ថភាពរបស់នាងថា​លាក់​សម្រស់ដល់ណាទៀត ?

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី៥ មិថុនា ស្រីស្អាតសុគា គីមលាង បានឲ្យដឹង​ថា​នាងពិតជាគ្មានគម្រោងចូល​រួមប្រលងបវរកញ្ញាតាមក្រុមហ៊ុន ឬវេទិការណាមួយនោះទេ ហើ​យ​​ជំ​ហរនេះនាងថានឹងមិនមានការប្រែប្រួលឡើយ។កញ្ញាគីម លាង រហ្ស័សនាម Kon Ant ឬកូនស្រមោច ថាចំពោះមូលហេតុនោះគឺដោយសារតែបើចូល​រួមប្រលង​បវរកញ្ញាគេចមិន​ផុត​ពីការ​បង្ហាញភាពស៊ិចស៊ីនោះទេ ដូចជាគេតម្រូវឲ្យស្លៀកឈុតប៊ីគីនី ជាដើមតាមវគ្គខ្លះ ហេតុ​នេះនាងមិនអាចធ្វើបានឡើយព្រោះជាគោលការណ៍ផ្ទាល់ខ្លួនរបស់នាងមិនអាចបង្ហាញឬសម្ដែងស៊ិច​ស៊ីដាច់ខាត ដោយសារតែបច្ចុប្បន្ននាងជាគ្រូបង្រៀនកម្រិតមធ្យមនៅសា​លាវិចិត្រ​សិល្បៈផ្នែក​របាំ​បុរណា និងរបាំព្រះរាជទ្រព្យ ហេតុនេះចង់រក្សារអ្វីដែលជាជំនាញរបស់ខ្លួន​ឲ្យ​បាន បើទោះជា​ពេលនេះផ្នែកបុរាណរបស់នាងខ្លះបានវិវត្តន៍មកសម័យក៍ដោយ។

សុគា គីមលាង ថ្លែងថា”អ្នកគាំទ្រចេះតែជម្រុញឲ្យខ្ញុំចូលប្រលងបវរកញ្ញាដែរ ប៉ុន្ដែចិត្ត​ខ្ញុំអត់មាន​​ចង់ចូលរួមផ្នែកនេះទេ ព្រោះខ្ញុំនឹងមិនធ្វើការងារណាដែលបង្ហាញភាពស៊ិចស៊ីទេ រួម​ទាំងការថតភាពយន្ដផងដែរ។ខ្ញុំជាគ្រូ​បង្រៀ​នម្នាក់ផ្នែករបាំបុរណនិងរបាំព្រះរាជទ្រព្យ អីចឹង​មិន​អាចទៅធ្វើអ្វីផ្ទុយពីអ្វីដែលយើងកំពុងតែមាននេះបានទេ “។

 កញ្ញាសុគា គីមលាង អាយុ២៥ឆ្នាំ កម្ពស់១,៧០ ម៉ែត្រ ទម្ងន់៥០គ.ក្រ ក៍បានប្រាប់​ដែរ​ថា​រូបសម្រស់របស់នាង​រក្សាររបស់ធម្មជាតិ១០០% តែម្ដងពោលគឺគ្មានការកែកុននៅត្រង់​ផ្នែក​ណាមួយឡើយ។ការចេញមុខបំភ្លឺរឿងនេះក្រោយមានការសង្ស័យថាគីមលាង ធ្វើច្រមុះ និង​ចាក់ចង្កា តែពេលនេះនាដការីរូបនេះ នោះជាបច្ចេកទេសនៃការផាត់មុខ(Make Up )របស់​នាងប៉ុណ្ណោះ តែជាក់ស្ដែងនាងមិនបានកែសម្រស់ត្រង់ចំណុចឬផ្នែកណាមួយនៅឡើយ ។

 កញ្ញាសុគា គីមលាង បានចូលហាត់របាំបុរាណ និងរបាំព្រះរាជទ្រព្យតាំងពីនាង​មាន​អាយុ៩ឆ្នាំម្លេះ ហើយនាងបានចេញបង្រៀនគេវិញនៅឆ្នាំ២០១៨ ដែលឆ្នាំនេះ​ហើយដែល​នាង​ក៍ឈានមកបង្ហាញស្នាដៃក្នុងសិល្បៈជាបន្​ដបន្ទាប់ផងដែរតាមរយៈការថតស្ពត,MV និងសំអាង​ការ​មួយចំនួន។វីដេអូដែលកញ្ញាគីមលាង ទទួលបានការចាប់អារម្មណ៍បំផុត​គឺនាងតែងខ្លួនជា​អប្សរា ហើយរាំរបាំអប្សរា នៅលើភ្នំទឹកកកមួយកម្ពស់៣គីឡូពីដីនៅប្រ​ទេសនូវែលសេឡង់ កាលពីឆ្នាំ២០២៣ ដែលត្រូវបានសម្ដេចធិបតីហ៊ុន ម៉ាណែត យកទៅបង្ហោះនៅលើហ្វេស​បុក​លោកផងដែរ។ចំណែកអ្នកលេងបណ្ដាញសង្គមក៍ចាប់អារម្មណ៍ខ្លាំងផងដែរនៅពេលដែលនាដការីរូបនេះធ្លាប់ត្រូវបានជ្រើសសម្ដែងជាតួទេពធីតា ឆ្នាំថ្មី ក្នុងពិធីអង្គរសង្រ្កាន្ដឆ្នាំ២០២៣ នៅ​​ខេត្តសៀមរាប រួមទាំងនាងបង្ហាញធ្វើជាអ្នករាំក្បាលទូក ក្នុងពិធីបុណ្យអុំទូក នៅខេត្ត​សៀម​រាប ឆ្នាំ២០២៣ ។គីមលាង ក៍ធ្លាប់ថតផ្សព្វផ្សាយពីការប្រកួត”អ្នកលេងគុន” ដែលនាង​តែង​ខ្លួនជាអ្នកចម្បាំងសម័យបុរាណ ដើម្បីផ្សព្វផ្សាយពីក្បាច់គុនបុរាណ​ខ្មែរ តាមឆន្ទៈរបស់​ខ្លួន ។ចំណែកថ្មីៗនេះកញ្ញាគីមលាង ថាបានថតរឿងអប់រំបែបព្រះពុទ្ធសាសនា”​​ព្រះពិក្ខុ​ពនេ​ចរ” ក្រោមការផ្ដល់ឱវាទរបស់ព្រះអង្គគូ សុភាព ឧបត្ថម្ភដោយស្រីអូន ។ កាលពីថ្ងៃទី៥ មិថុនា នេះដែរស្រីស្អាតគីមលាង ក៍បាន​ថតស្ពតធំ១បង្ហាញពីរថយន្ដទំនើបម៉ាកRange Rover 2024 ផងដែរ ខណៈ​ដែលនាពេលដ៍ខ្លីខាងមុខនេះនាងក៍ត្រៀមថតភាព​យន្ដដុំ១ឲ្យផលិត​កម្មLD ទៀតផង បន្ទាប់ពី​នាងមិនទទួលថតសម្ដែងរឿងជាច្រើនមកហើយ។

 នាដការីរបាំសុគា គីមលាង បន្ថែមថា”មានផលិតកម្មនិងខាងទូរទស្សន៍ជាច្រើន ទាក់​ទងចង់ឲ្យខ្ញុំថតរឿងគាគ ប៉ុន្ដែខ្ញុំអត់ទទួលព្រោះការលេងរឿងភាគចំណាយពេលច្រើន ហើយ​ខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ឲ្យគាត់ ។ប៉ុន្ដែខ្ញុំអាចថតរឿងដុំ រឿងខ្លីៗបាន ដូចជាពេលនេះ​ត្រៀម​ថតរឿង១ឲ្យLd ។តែភាពយន្ដទាំងនោះបើមានឈុតឆាកស៊ិចស៊ី ខ្ញុំអត់ទទួលសម្ដែងទេ ព្រោះនេះជាឆន្ទៈរបស់ខ្ញុំជាយូមកហើយ”។

 សុគា គីមលាង ដែលមានសម្រស់គួរឲ្យគយគន់នេះថានាងនៅមិនទាន់មាន​គូស្នេហ៍​ឡើយ គិតត្រឹមឆ្នាំ២០២៤   ។នាងមានបងប្អូន៥នាក់(ស្រី៣)ក្នុងនោះនាង​ជា​កូនច្បង ហើយក៍​មានប្អូនស្រីនាងម្នាក់ទៀតដែរជានាដការីរបាំ ដូចនាងដែរ ។គេចាំមើលថាបុរសរូបណាទៅ​មាន​សំណាងបានបេះដូងនាដការីរបាំដ៍ស្រស់សោភា រូបនេះ ?

RELATED ARTICLES