ភ្នំពេញ៖ការប្រកួតកញ្ញាឯកកម្ពុជា ២០២៤ (Miss Cambodia 2024) បានចាប់ផ្ដើមហើយនៅកម្ពុជាដែលកាល ពីរសៀលថ្ងៃទី៦ មិថុនា មានការបើកសន្និសីទកាសែតទ្រង់ទ្រាយធំនៅផ្សារអូឡាំព្យា ដោយមានការចូលរួមពីគណៈអធិបតីលោកឧកញ៉ាចិន សំណាង ម្ចាស់ហាងពេជ្រCsnj ,លោកម៉ែន និមលរតន៍ CEO Miss Cambodia 2024 ,លោកតិច អេងស៊ីម៉េង អ្នកគ្រប់គ្រងទូទៅ Miss Cambodia 2024 និងកញ្ញាសំណាង អេលីណា Miss International 2024 រួមទាំងអ្នកសារព័តមាន ក្រុមបង្ហាញម៉ូដជាច្រើនផងដែរ។នេះជាការបើកទំព័រថ្មីនៃវិស័យបវរកញ្ញានៅកម្ពុជាដែលតាមព័តមានថាកម្មវិធីនេះអ្នករៀបចំកម្មវិធីបានទិញសិទ្ធិ(license )ពីប្រទេសជប៉ុន ដើម្បីផ្ដល់ឱកាសឲ្យអ្នកស្រលាញ់វិស័យបវរកញ្ញា បានបញ្ចេញសម្ថភាពហើយអ្នកដែលឈ្នះ ម្កុដដ៍អស្ចារ្យនេះនឹងទទួលបានរង្វាន់នូវរថយន្ដ១គ្រឿង ព្រមទាំងមានឱកាសទៅប្រកួតលើវិទិការអន្ដរជាតិ ដោយខាងក្រុមហ៊ុនជាអ្នករ៉ាប់រងលើការចំណាយសព្វគ្រប់បែបយ៉ាងទាំងអស់ ។
លោកឧកញ៉ាចិន សំណាង ថៅកែហាងពេជ្រCsnj ដែលជាអ្នកឧបត្ថម្ភធំកម្មវិធីខាងលើបានឲ្យដឹងថាអ្នក ឈ្នះ មកុដ Miss Cambodia 2024 លោកនឹងឧបឧត្ថម្ភរថយន្ដ១គ្រឿងដែលមានតម្លៃខ្ទង់១៥០០០ដុល្លារ ឬម្ចាស់ជ័យលាភីចង់ប្ដូរយកជាលុយសុទ្ធក៍បានដែរ។លោកថាមូលហេតុដែលឆ្នាំនេះលោកចង់ជូនរថយន្ដទៅម្ចាស់ម្កុដបែបនេះដោយសារតែលោកមើលឃើញថាបវរកញ្ញាខ្លះគ្នាឈ្នះពានហើយអត់អីជិះ ហេតុនេះទើបលោកចង់សម្រួលឲ្យគាត់បានធ្វើតំណើរស្រួល។លោកសំណាង បន្ថែមថាមិនត្រឹមតែឲ្យឡានទេ តែអ្នកឈ្នះMiss Cambodia 2024 នឹងត្រូវខាងលោកផ្ដល់ឲ្យសំបុត្រយន្ដហោះកៅអីBusiness Class គេងនៅសណ្ឋាគារល្អ ញាំអាហារឆ្ងាញ់ៗ ដើម្បីឲ្យគាត់មានអារម្មណ៍ល្អពេលទៅប្រកួតលើវេទិការអន្ដរជាតិផងដែរ ។ថៅកែហាងពេជ្រ រូបនេះបន្ថែមថាលោកបានទិញlicense កម្មវិធីMiss Cambodia 2024 ពីប្រទេសជប៉ុនចំនួន២ឆ្នាំ ហើយសម្រាប់ម្កុដម្ចាស់ជ័យលាភីវិញគឺធ្វើពីពេជ្រយករចនាបទប្រាសាទព្រះវិហារ ដាំត្បូងពជ្រខ្មែររតនគិរី ។លោកថាមិនត្រូវមើលរំលងវិស័យបវរកញ្ញាទេ ព្រោះកម្មវិធីនេះបានជួយផ្សព្វផ្សាយពីអរិយធ័ម វប្បធ័ម តំបន់ទេសរណ៍ របស់ខ្មែរទៅលើឆាកអន្ដរជាតិ ដែលនេះជាចំណុចដែលលោកប្រឹងប្រែងធ្វើការងារនេះជាច្រើនឆ្នាំមកហើយ។
នេះជាការបើកទំព័រថ្មីសម្រាប់នារីកម្ពុជាដែលពួកគេអាចបញ្ចេញសម្ថភាពក្នុងកម្មវិធីMiss Cambodia 2024 ហើយបើឈ្នះម្កុដបានទាំងឡាន និងបានទៅប្រកួតជាលក្ខណៈអន្ដរជាតិទៀតផង។
កញ្ញាសំណាង អេលីណា Miss International 2024 ដែលពាក់ម្កុដពេជ្រ ដ៍ស្រស់ស្អាតតំណាងឲ្យម្ចាស់ពានពីកម្មវិធីនេះបានឲ្យដឹងថានាងមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានពាក់ម្កុដដ៍អស្ចារ្យមួយនេះមុនគេ ព្រោះរចនាបទដកស្រង់ចេញពីបា្រសាទខ្មែរ។អេលីណា ថាបេក្ខភាពដែលត្រៀមចូលរួមប្រកួតវេទិកានេះត្រូវតែមានភាពឆ្លាត ស្គាល់ពីខ្លួនឯងឲ្យច្បាស់សិន ទើបអាចទៅប្រកួតលើឆាកអន្ដរជាតិបានល្អ ពិសេសគឺចំណេះដឹង។បវរកញ្ញា រូបនេះក៍បាននិយាយពីគុណសម្បត្តិរបស់លោកឧកញ៉ាសំណាង ថាពិតជាជួយដល់វិស័យបវរកញ្ញាច្រើនណាស់ ហើយនាងដឹងគុណឧកញ៉ារូបនេះអស់មួយជីវិតតែម្ដង ។
លោកម៉ែន និមលរតន៍ CEO Miss Cambodia 2024 និងលោកតិច អេងស៊ីម៉េង អ្នកគ្រប់គ្រងទូទៅ Miss Cambodia 2024 សុទ្ធតែមានជំនឿរចិត្តថាកម្មវិធីដ៍អស្ចារ្យនេះនឹងទទួលបានការគាំទ្រពីមហាជនខ្មែរ ហើយលោកបានដាស់តឿនដល់បេក្ខភាពទាំងអស់ដែលត្រៀមចូលរួមប្រកួតថាមិនមែនមានតែរូបសម្រស់មួយផ្នែកអាចឈ្នះម្កុដនេះបានទេ តែត្រូវមានភាពវៃឆ្លាត សំណេះដឹង និងទេពកោស្យពិសេសទើបអាចធ្វើឲ្យក្ដីសុបិនក្លាយទៅជាការពិតបាន ។លោកនិមលរតន៍ សង្ឃឹមថាMiss Cambodia 2024 នឹងល្បីល្បាញខ្លាំងលើឆាកអន្ដរជាតិនៅពេលដែលកម្មវិធីជ្រើសបានអ្នកមានសម្ថភាពពិតប្រាកដតំណាងកម្ពុជាទៅប្រកួតនៅបរទេសនាពេលខាងមុខនេះ៕