Thursday, April 3, 2025
Homeព័ត៌មានជាតិ​រឹតក​សម្លាប់​ ប្លន់​យក​ទូរស័ព្ទ​ និង​កង​ដៃ​ប្លាទីន

​រឹតក​សម្លាប់​ ប្លន់​យក​ទូរស័ព្ទ​ និង​កង​ដៃ​ប្លាទីន

ភ្នំពេញ ៖នារីវ័យក្មេងម្នាក់ជាកូនរបស់មន្រ្តីរដ្ឋសភា​ត្រូវជនល្មើសចូលរឹតកសម្លាប់ប្លន់យក​ទូរ​ស័ព្ទ​ដៃ និងកងដៃប្លាទីនតម្លៃ១៥០ដុល្លារយកទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១១​ព្រឹកថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុងស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះមានឈ្មោះ ពៅ សុភ័ក្រ្ត ភេទស្រី អាយុ២២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ មានឪពុកចុងមាន​ឈ្មោះ ពៅ ដាវី ​ អាយុ៤០ឆ្នាំមុខរបរមន្រ្តីរដ្ឋសភាមានប្រពន្ធឈ្មោះ ស្រី នាង ​អាយុ៣៩ឆ្នាំមុខរបរមន្រ្តីរដ្ឋសភា​ ។

ប្រភពព័ត៌មានពីអ្នកជិតខាងរស់នៅក្នុងភូមិកើតហេតុខាងលើបានប្រាប់ថា ​មុនមានការភ្ញាក់ផ្អើល​ក្មេងស្រីអាយុ៣ឆ្នាំបានរត់មកខាងក្រៅរបងផ្ទះហើយយំ​ដោយឆ្ងល់ថាបងស្រី​របស់គេ​ទៅណាទើបអោយប្អូនយំបែបនេះ ​ក៏ចូលទៅក្នុងផ្ទះទៅមើលក្នុងបន្ទប់ដេកស្រាប់តែឃើញដេកផ្កាប់មុខនិងកមានខ្សែភ្លើងសម្រាប់គាបសក់រុំជាប់និងកបណ្ដាលស្លាប់ហើយក៏ស្រែកអោយគេឯងជួយនាំគ្នាមកមើលរួចទូរស័ព្ទប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មុនពេលកើតហេតុឃើញមានបុរសម្នាក់អាយុជាង២០ឆ្នាំ ជិះកង់មួយគ្រឿងពាក់ម៉ាសបិទមុខជិតជិះកង់ចេញទៅបានបន្តិចស្រាប់តែប្អូនស្រីរបស់ជន​រងគ្រោះរត់ចេញមកក្រៅផ្ទះស្រែកយំហើយប្រាប់ថាបងស្រីគេស្លាប់ហើយទើបអ្នកជិតខាង នាំគ្នារត់ចូលទៅក្នុងផ្ទះមើលឃើញដេកស្លាប់រុំខ្សែភ្លើងជាប់នឹងកមុនដំបូងស្មានតែឆក់ខ្សែ ភ្លើងស្លាប់ ។

តាមការឲ្យដឹងពីឪពុកម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា គាត់មានកូន៣នាក់ ស្រី២នាក់ និងម្នាក់ កូនដែលស្លាប់ជាកូនទី១ហើយជាកូនរបស់ម្តាយដែលជាស្រ្តីមេម៉ាយមុននឹងបាន គ្នាជាប្តីប្រពន្ធ ។ ជារៀងរាល់ថ្ងៃប្តីប្រពន្ធរបស់គាត់តែងតែទៅធ្វើការទាំង២នាក់ ហើយកូន​ស្រីជាអ្នកនៅចាំផ្ទះជាមួយប្អូនស្រីអាយុ៣ឆ្នាំ ។ មុនពេលកើតហេតុនៅពេលម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ​មានអ្នកជិតខាង​ទូរស័ព្ទប្រាប់ថាកូនស្រីច្បងត្រូវមានជនល្មើសយកខ្សែភ្លើងរឹតកសម្លាប់នៅលើគ្រែក្នុងបន្ទប់ដេកពេលលឺហើយ​ចិត្តទន់ដៃជើងនឹកគិតអ្វីក៏មិនចេញហើយក៏ជិះម៉ូតូ២នាក់ប្តីប្រពន្ធ​ប្រញ្ញាប់មក​ដល់ផ្ទះ​រត់ចូលមើលក្នុងបន្ទប់ឃើញកូនស្រីគាត់បានស្លាប់ដោយសារខ្សែភ្លើងសំរាប់គៀបអ៊ុតសក់បណ្ដាលស្លាប់បានរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យ ។

បន្ថែមករណីរឹតកសម្លាប់ប្លន់ យកទូរស័ព្ទ២គ្រឿង ម៉ាកអាយហ្វូន៥ ពណ៌ខ្មៅ និងម៉ាកចិនរបស់ឪពុកមួយគ្រឿងទៀត និងកងដៃប្លាទីន

ស្រ្តីជាម្តាយបានអះអាងថាកូនស្រីគាត់ស្លាប់ដោយសារជនសង្ស័យរឹតកសម្លាប់ប្លន់យក ទូរស័ព្ទអាយហ្វូន៥មួយគ្រឿងនិងកងដៃប្លាទីនមួយតម្លៃ១៥០ដុល្លារ ​។ ជាចុងក្រោយឪពុក ម្តាយជនរងគ្រោះបានសំណូមពរឲ្យសមត្ថកិច្ចមេត្តាស្រាវជ្រាវករណីឃាតកម្មខាងលើនេះ ដើម្បីតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕

គួន ចំរើន

RELATED ARTICLES