Sunday, September 8, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន និងភរិយា អញ្ជើញថ្វាយចង្ហាន់និងទេយ្យវត្ថុ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

សម្តេចហ៊ុន សែន និងភរិយា អញ្ជើញថ្វាយចង្ហាន់និងទេយ្យវត្ថុ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្វាយចង្ហាន់ និងទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

សម្តេចហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជាដើម្បីថ្វាយព្រះពរសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងខួបចម្រើនព្រះជន្ម គម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា កន្លងទៅនេះ។

សូមថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាសុខ ក្នុងព្រះពុទ្ធសាសនា អស់កាលជាអង្វែងតរៀងទៅ៕

RELATED ARTICLES