ថៃ៖តារាហ្វេសប៊ុកដែលចូលចិត្តនិយាយកំប្លុកកំប្លែងនិងបច្ចុប្បន្នក្លាយជាថៅកែលក់សម្លៀកបំពាកដ៏ពេញនិយមនៅលើទឹកដីប្រទេសថៃលោក អេឡិច រ៉ាយុទ្ធ ត្រូវបានតារាល្បីៗរបស់ខ្មែរនិងម្ចាស់ប្រេនព្រមទាំងបុគ្គលល្បីៗជាច្រើនទៀតគាំទ្រទៅលើការលក់សម្លៀកបំពាក់នារីទាន់សម័យនៅប្រទេសថៃ ដែលមានគ្រប់ម៉ូដ គ្រប់ម៉ាកទាំងអស់។



អេឡិច រ៉ាយុទ្ធ ជាកូនខ្មែរដែលបាននឹងកំពុងរស់នៅលើទឹកដីថៃដែលអាចមានសមត្ថភាពទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររួមនឹងតារាខ្មែរល្បីៗនិងម្ចាស់ប្រេនអនឡាញគាំទ្រលើអាជីពសព្វថ្ងៃរបស់ខ្លួន ខណ:កន្លងមកលោកក៏ស្ងាត់មួយរយៈស្រាប់តែពេលនេះ រ៉ាយុទ្ធ បានលេចមុខលើការលក់សម្លៀកបំពាក់នារីទាន់សម័យនៅប្រទេសថៃ ហើយកាន់តែកាក់កបជាងមុនទៅទៀត។


លោកអេឡិច រ៉ាយុទ្ធ បានបញ្ជាក់ថារាល់ថ្ងៃលោកមានអតិថិជននិងតារាល្បីៗព្រមទាំងអ្នកជំនួញអនឡាញល្បីៗនៅកម្ពុជាជាច្រើនតែងតែទំនាក់ទំនងទៅកាន់លោកដើម្បីទិញសម្លៀកបំពាក់ ហើយនេះក៏មិនមែនជារឿងចៃដន្យឡើយដែលលោកអាចទាក់ចិត្តអតិថិជនបានច្រើនរាប់សិបនាក់នៅក្នុងមួយថ្ងៃៗ តែមកពីលោកមានជំនាញមួយនេះច្បាស់លាស់ ធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់លើរូបលោកទើបអាចទៅរួចដូចពេលនេះ។


លោកនិយាយទៀតថា អ្នកសិល្ប:និងអតិថជនដែលបានទិញសម្លៀកបំពាក់ពីលោកទៅស្លៀកចូលរួមកម្ម វិធីផ្សេងៗតែទទួលបានការសរសើរនិងសួរនាំថាតើពួកគេកុម្ម៉ង់មកពីណាទៀតផង។ លោកថាសម្រាប់លោកផ្ទាល់តែងតែផ្តល់ទំនុកចិត្តខ្ពស់ទៅកាន់អ្នកគាំទ្ររាល់ផលិតផលរបស់លោកគ្រប់ពេលវេលា។ចំណែកឯស្រីស្អាត ស្រីណៃ ដែលជាអ្នកគាំទ្រសម្លៀកបំពាក់នៅហាង អេឡិច រ៉ាយុទ្ធ បានបញ្ជាក់ថាចង់បានសម្លៀកបំពាក់ស្អាតៗនិងមានគុណភាពគឺមានតែនៅហាងអេឡិច រ៉ាយុទ្ធដែលកំពុងបោះ ជំហ៊ានខ្លាំងនៅប្រទេសថៃនិងទទួលបានការគាំទ្រនៅស្រុកខ្មែរ ពិសេសគឺកំពូលអ្នកលក់Online ល្បីៗ។



គួរកត់សម្គាល់ថា ជាមោទកភាពមួយសម្រាប់កូនខ្មែរដែលមានលទ្ធភាពអាចបើកអាជីវកម្មជារបស់ខ្លួនឯងនៅក្រៅប្រទេសហើយនេះក៏ជារឿងមួយនឹកស្មានមិនដល់ ព្រោះកន្លងមកធ្លាប់តែឮគេនិយាយថាពលរដ្ឋខ្មែរតែងចំណាកស្រុកទៅ ធ្វើការនៅប្រទេសគេរួមមានថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុនជាដើម។គេចាំបានថាតារាហ្វេសប៊ុកអេឡិក រ៉ាយុទ្ធ គឺបុគ្គលមួយរូបដែលតែងតែបង្កភាពសប្បាយរីយរាយដល់អ្នកទស្សនាតាមរយៈទេពកោសល្យនិងកានិយាយស្ដីបែបកំប្លុកកំប្លែងនិងការតុបតែងខ្លួនប្លែកៗបង្ហាញនៅបណ្ដាញសង្គម។លោកអេឡិច រ៉ាយុទ្ធ ចំណាយពេលវេលារកស៊ីនៅទីផ្សាប៉ាទូណាមប្រទេសថៃ ជាច្រើនឆ្នាំមកហើយ ដែលលោកអាចទាក់ចិត្តអតិថិជនបានច្រើនរាប់សិបនាក់ក្នុងមួយថ្ងៃៗនោះ ព្រោះតែលោកផ្ដោតលើតម្លៃ គុណភាព សេវាកម្ម សូម្បីម្ចាស់ហាងជាច្រើននៅផ្សារប៉ាទូណាមដែលជាជនជាតិថៃក៏ផ្តល់អាទិភាព តម្លៃ និងម៉ូតពិសេសៗសម្រាប់លោកដែរ៕




