Sunday, September 8, 2024
Homeព័ត៌មានជាតិអតីតរដ្ឋមន្ត្រីសុខាភិបាល ច្រានចោលព័ត៌មានលក់នាឡិកាតាមដានសុខភាព

អតីតរដ្ឋមន្ត្រីសុខាភិបាល ច្រានចោលព័ត៌មានលក់នាឡិកាតាមដានសុខភាព

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសប៊ុក ដែលបង្កើតដោយជនអនាមិកមួយក្រុម ដោយយកឈ្មោះមន្ទីរពេទ្យជាតិ តេជោសន្តិភាព ហើយកាត់តរូបភាពលោក ចូលជាមួយនឹងសំឡេង AI ដើម្បីប្រម៉ូតលក់ផលិតរបស់ខ្លួន បោកប្រាស់ប្រជាពលរដ្ឋ “ពីការប្រើប្រាស់នាឡិកាដៃឆ្លាតវៃម៉្យាង ដែលអាចវាស់ជាតិស្ករក្នុងឈាម សម្ពាធឈាម ចង្វាក់បេះដូង អុកស៊ីសែនក្នុងឈាមបាន”។

លោកម៉ម ប៊ុនហេង បានបញ្ជាក់នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ថា “ខ្ញុំសូមច្រាលចោលទាំងស្រុង ចំពោះព័ត៌ មានក្លែងក្លាយទាំងអស់នេះ ដែលបានបង្កើតគណនាហ្វេកប៊ុកក្លែងក្លាយ (Fake account) ហើយផ្សព្វផ្សាយផលិតផលរបស់ខ្លួន បោកប្រាស់ប្រជាជន។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើការផ្សព្វ ផ្សាយបោកប្រាស់ទាំងនេះអស់សោះ ហើយមុនប្រើប្រាស់អ្វីមួយ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ”។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា នៅពេលនេះ លោកកំពុងដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកមុខជនអនាមិក ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ (Fake account) ដោយយកឈ្មោះមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងផ្សាយព័ត៌មានមិនពិតទាំងនេះ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ លើករណីនេះ ។ ជាមួយ គ្នានេះ លោកក៏បានស្នើឱ្យម្ចាស់គណនីក្លែងក្លាយខាងលើនេះ លុបចេញជាបន្ទាន់ផងដែរ៕

RELATED ARTICLES