Thursday, July 3, 2025
Homeព័ត៌មានជាតិស្ត្រី​ពោះ​ធំ​ឈឺរ៉ាំរ៉ៃ គ្មាន​លុយ​ព្យាបាល

ស្ត្រី​ពោះ​ធំ​ឈឺរ៉ាំរ៉ៃ គ្មាន​លុយ​ព្យាបាល

ខេត្តក្រចេះ ៖ ស្ត្រីម្នាក់បានធ្លាក់ខ្លួនឈឺជំងឺពោះធំរ៉ាំរ៉ៃ កំពុងរសនៅដោយក្តីឈឺចាប់ វេទនាបំផុត និងស្រែកដង្ហោយរកកិច្ចមនុស្សធម៌ ជួយសង្គ្រោះជីវិតគាត់ ដោយសារតែគាត់ស្ថិត ក្នុងភាពក្រីក្រ កម្សត់ទុរគត គ្មានប្រាក់ព្យាបាល។

ស្ត្រីអភ័ព្វទុរគត កើតជំងឺមហារីកថ្លើម (ពោះធំ) នេះ មានឈ្មោះជា ស្រីនីន អាយុ ៤៩ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ស្ត្រីរូបនេះ បានឱ្យដឹងថា គាត់ ជាស្ត្រីមេម៉ាយបានបែកបាក់ប្តី ជាច្រើនឆ្នាំ មានកូន៣នាក់។ ក្នុងនោះ កូនទី១ មានគ្រួសារ រួចហើយ កូនទី២ បានចេញទៅធ្វើការស៊ីឈ្នួល គេនៅភ្នំពេញ។ កូនទី៣ អាយុ១៤ឆ្នាំ នៅក្បែរ ម្តាយមិនបានរៀនសូត្របន្តទេ ព្រោះតែម្តាយ គ្មានលទ្ធភាព។ កាលមិនទាន់ធ្លាក់ខ្លួនឈឺធ្ងន់ ពេលនៅមានកម្លាំងកំហែង គាត់បានប្រកប ដើរស៊ីឈ្នួលច្រូតកាត់ឱ្យគេ និងធ្វើការងារផ្សេង ទៀត តាមកម្លាំងពលកម្ម តែពេលនេះ គាត់ ធ្វើអ្វីលែងកើតហើយ នៅតែលើកន្ទេលរង់ចាំ សេចក្តីស្លាប់ ទាំងគ្មានប្រាក់ព្យាបាល និងទិញ ចំណីហូបចុកគ្រប់គ្រាន់ គឺពឹងផ្អែកតែទៅលើ ម្តាយចាស់ជរា អាយុ៧០ឆ្នាំទៅហើយ ដែល ខំទៅដើរស៊ីឈ្នួលច្រូតកាត់ឱ្យគេយកលុយមកទិញអង្ករហូប។

បើតាមព័ត៌មានពីអ្នកជិតខាង បានឱ្យឹដង ថា ស្ត្រីទុរគតរូបនេះ បានធ្លាក់ខ្លួនមានជំងឺយូរ មកហើយ តែជំងឺបានធ្វើទុក្ខខ្លាំង ក្នុងរយៈ ពេលជិត៥ខែមកនេះ ធ្វើឱ្យគាត់រស់នៅលំបាក វេទនាណាស់។ ដូច្នេះសង្ឃឹមថា សប្បុរសជន ជិតឆ្ងាយនឹងជួយសង្គ្រោះជីវិត ស្ត្រីអភ័ព្វរូបនេះ ដើម្បីឱ្យគាត់មានលទ្ធភាពទៅព្យាបាលជំងឺនៅ មន្ទីរពេទ្យ។

តាមព័ត៌មានឱ្យដឹងទៀតថា មកដល់ពេល នេះ មានតែសមាគមសាមគ្គីដើម្បីខ្មែរ មួយប៉ុណ្ណោះ ដែលចុះទៅពិនិត្យមើលពីស្ថានភាពជំងឺរបស់ ស្ត្រីខាងលើ និងបានផ្តល់អំណោយជំហានដំបូង រួមមានអង្ករ សម្ភារៈផ្សេងៗ គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកាចំនួន៣០ម៉ឺនរៀល។ ប៉ុន្តែជំនួយនេះ មិនគ្រប់គ្រាន់សម្រាប់ជួយបំពេញ សេចក្តីខ្វះខាតរបស់គាត់ទេ ទើបខាងសមាគម ប្រកាសអំពាវនាវរកជំនួយបន្តទៀត ជួយដល់ ការព្យាបាលជំងឺរបស់ស្ត្រីមេម៉ាយរូបនេះ។

សមាជិកសមាគមសាមគ្គីដើម្បីខ្មែរ និង ជាព្រះសង្ឃគង់នៅវត្តសំបុក ខេត្តក្រចេះ ព្រះតេជគុណរេត រិទ្ធទីណា បានប្រាប់ នគរធំនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ខាងអាជ្ញាធរ ហាក់មិនបានដឹងឮពីស្ថានភាព លំបាករបស់ស្ត្រីទុរគតរូបនេះទេ ទើបខាង សមាគមរបស់ព្រះអង្គ ចុះទៅសាកសួរ និង ប្រកាសរកសប្បុរសជនជួយសង្គ្រោះជីវិតគាត់ តាមកម្លាំងសទ្ធារៀងៗខ្លួន។

ព្រះតេជគុនរេត រិទ្ធីណា មានពុទ្ធដីកាថាសម្រាប់អាត្មាផ្ទាល់ ក្នុងនាមជាសមាជិករបស់ សមាគមសាមគ្គីដើម្បីខ្មែរ អាត្មាមិនមានអី ច្រើនទេ គ្រាន់តែចង់សំណូមពរ ហើយនិងជូន ដំណឹងហ្នឹងទៅដល់សប្បុរសជនទាំងអស់ ឱ្យ បានជ្រាបនូវព័ត៌មានទាំងអស់នេះ ហើយនឹង ចុះជួយដល់ក្រុមគ្រួសាររបស់គាត់ ដែលគាត់ ស្ថិតនៅក្នុងជីវិតចុងក្រោយ ទោះបីជាយើង មិនអាចសង្គ្រោះគាត់ឡើងវិញក៏ដោយ ក៏ប៉ុន្តែ យើងអាចបំពេញបំណងរបស់គាត់ប៉ុណ្ណឹង ក៏ ហាក់ដូចមានអ្វីមួយជួយចំពោះគាត់ដែរ

RELATED ARTICLES