Sunday, September 8, 2024
Homeសង្គម និងជីវិតរស់ សុវណ្ណដាលីន ក្លាយជាប្រធានសមាគមជ័យ លាភីបញ្ញាជនកម្ពុជា

រស់ សុវណ្ណដាលីន ក្លាយជាប្រធានសមាគមជ័យ លាភីបញ្ញាជនកម្ពុជា

ភ្នំពេញ ៖ លោកស្រី រស់ សុវណ្ណដាលីន ត្រូវបានជ្រើសតាំងជាប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ជំនួសលោក រស់ សារ៉ុម ដែលបានឡើងជាប្រធានកិត្តិយស និងបានងាកទៅបង្កើតគណបក្សនយោបាយ ។

  យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកឌី សុកផាន រដ្ឋលេខាធិការ បានជម្រាបមកលោកស្រី រស់ សុវណ្ណដាលីន ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា កម្មវត្ថុ ៖ ស្តីពីការជូនដំណឹងអំពីលទ្ធផលអង្គសន្និបាតវិសាមញ្ញរបស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា ។ យោង ៖-ព្រះរាជក្រមលេខ នរស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតលេខ១៣២៨ សជណ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ លិខិតលេខ១០៥៦ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួង មហាផ្ទៃ និងលិខិតលេខ៣២២ ចុះថ្ងៃ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ របស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា។

 លិខិតរបស់ក្រសួងមហាផ្ទៃ បន្តថា “សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោកស្រីប្រធានសមាគមថា ក្រសួងមហាផ្ទៃ បានពិនិត្យ និងសម្រេចទទួលស្គាល់លទ្ធផលអង្គសន្និបាតវិសាមញ្ញរបស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា ប្រារព្ធធ្វើកាលពីថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ និងបានបោះឆ្នោតអនុម័តសម្រេចប្ដូរលក្ខន្តិកៈ ព្រមទាំងជ្រើសរើសប្រធាន និងសមាសភាពថ្មី នៃរចនាសម្ព័ន្ធរបស់សមាគម។ បច្ចុប្បន្នសមាគមមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៦៩z ក្រុមទី១៤ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះប្រធាន និងសមាសភាពថ្មី នៃរចនាសម្ព័ន្ធរបស់សមាគម មានរាយនាម ដូចខាងក្រោម ៖

          ក. សមាសភាពកិត្តិយស

          ១. រស់ សារ៉ុម ប្រុស ប្រធានកិត្តិយស

          ខ. សមាសភាពគណៈកម្មការប្រតិបត្តិ

          ២. រស់ សុវណ្ណដាលីន ស្រី ប្រធានសមាគម

          ៣. ហែម សុកត្រា ប្រុស រដ្ឋបាល

          ៤. វែង លុន ប្រុស ហេរញ្ញិក

          ៥. អៀង វុត្ថា ប្រុស ប្រធានយុវជន

          ៦. គិន មេងតុង ប្រុស ប្រធានកម្មវិធី ។

 ទន្ទឹមនេះ សមាគមជ័យលាភីបញ្ញាជនកម្ពុជា ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ចស្របតាមច្បាប់ស្តីពីសមា គម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ“ ៕

RELATED ARTICLES