Sunday, September 8, 2024
Homeសង្គម និងជីវិតមេប៉េអឹម ប្រគល់សត្វកម្រ៥ក្បាល ឲ្យរដ្ឋបាលព្រៃឈើ 

មេប៉េអឹម ប្រគល់សត្វកម្រ៥ក្បាល ឲ្យរដ្ឋបាលព្រៃឈើ 

ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងសហការី កាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានប្រគល់សត្វព្រៃដែលជាប្រភេទកម្រ ចំនួន៥ក្បាល ទៅរដ្ឋបាលព្រៃឈើ នៃនាយកដ្ឋាននីតិកម្ម និងពង្រឹងការ អនុវត្តច្បាប់អន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត ដើម្បីយកទៅថែបំប៉នអភិរក្សនៅតំបន់ធម្មជាតិដែលមានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានបញ្ជាក់ប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ថា សត្វព្រៃដែលជាប្រភេទសត្វកម្រ ចំនួន៥ក្បាល ដែលលោកប្រគល់ជូនរដ្ឋបាលព្រៃឈើ នាពេលនោះ រួមមាន សត្វកាំប្រមា ចំនួន២ក្បាល និងសត្វសំពោច ចំនួន ៣ក្បាល។

លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានបញ្ជាក់ទៀតថា សត្វព្រៃទាំង៥ក្បាលនេះ គឺលោកទទួលបានពីប្រជា ពលរដ្ឋ ដែលពួកគាត់ចាប់បាននៅក្នុងព្រៃចម្ការរបស់ពួកគាត់៕

RELATED ARTICLES