ខេត្តតាកែវ ៖ បុរសម្នាក់ បានល្បួងនារី វ័យក្មេងមានសតិមិនប្រក្រតីម្នាក់រួមរ័ក រហូត ដល់បានសម្រេចចំនួន៣ដង លុះម្តាយនារីរងគ្រោះឃើញសភាពកូនស្រី គួរឱ្យសង្ស័យហៅ មកសាកសួរ ទើបបែកធ្លាយរឿង រហូតឈាន ដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្ត- រាគមន៍ចាប់ឃាត់ខ្លួនជនល្មោភកាមនាំយកទៅ ចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈទៅលើនារីក្រមុំ មានសតិមិនល្អដល់ទៅ៣ដងនេះ បានកើតមាន ឡើងតាំងពីអំឡុងខែមករា ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចភូមិត្រពាំងត្នោត ឃុំត្រពាំងធំត្បូង ស្រុកត្រាំកក់ តែរឿងរ៉ាវទើបនឹងបែកធ្លាយ និង ត្រូវសមត្ថកិច្ចចុះចាប់ខ្លួន ជនសង្ស័យបាន កាល ពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ជនសង្ស័យដែលល្បួងរំលោភសេពសន្ថវៈ នារីសតិមិនប្រក្រតី បានសម្រេច៣ដងនោះ មានឈ្មោះនី ណាំ អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិត្រពាំងកោះ ឃុំត្រពាំងធំ- ត្បូង ស្រុកត្រាំកក់។ ចំណែកនារីរងគ្រោះ មាន ឈ្មោះព.ស.ង អាយុ២១ឆ្នាំ ជាមនុស្សមានសតិ មិនប្រក្រតី មានលំនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ។
លោកវរសេនីយ៍ត្រី ឌុក ធីយ៉ា អធិការ នគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពី វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីស្ត្រីម្នាក់ឈ្មោះសុំ សុខ អាយុ៤៦ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើ បានប្តឹងចោទប្រកាន់ ថា កូនស្រីរបស់គាត់ដែលមានសតិមិនល្អ ត្រូវ បានជនសង្ស័យឈ្មោះនី ណាំ ចាប់រំលោភសេព- សន្ថវៈ រហូតដល់បានសម្រេចចំនួន៣ដង កាល ពីអំឡុងខែមករា ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែ កូនស្រីទើបនឹងហ៊ានទម្លាយរឿងរ៉ាវប្រាប់គាត់ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុណ្ណោះ ទើបព្រឹកឡើង គាត់ក៏នាំកូនស្រីមកដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
លោកអធិការ បញ្ជាក់ថា ក្រោយពីទទួល បានពាក្យបណ្តឹងពីស្ត្រីជាម្តាយនារីរងគ្រោះភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈានដល់ការ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះនី ណាំ នាំយក មកសាកសួរតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈនារីរងគ្រោះរហូតដល់បាន សម្រេចចំនួន៣ដងប្រាកដមែន ដោយសារតែ រូបគេដឹងថា នារីរងគ្រោះគឺជាមនុស្សមានសតិ មិនប្រក្រតី ហេតុនេះនៅពេលឃើញឱកាស ស្ងាត់ល្អ រូបគេក៏ល្បួងនាងរំលោភរហូតដល់បាន សម្រេចជាបន្តបន្ទាប់សរុប៣ដង។ រាល់ពេល ធ្វើសកម្មភាពរួច រូបគេតែងគំរាមមិនឱ្យនារី- រងគ្រោះនិយាយរឿងអាថ៌កំបាំងនេះប្រាប់អ្នក ណាដាច់ខាត ចំណែកនាងក៏មិនហ៊ាននិយាយ មែន លុះមកដល់ថ្ងៃកើតហេតុមិនដឹងជាយ៉ាង ម៉េចទើបនារីរងគ្រោះ ព្រមទម្លាយរឿងរ៉ាវ ប្រាប់ម្តាយ ទើបរូបគេត្រូវសមត្ថកិច្ចចាប់ខ្លួន តែម្តង។
តាមការបញ្ជាក់ពីស្ត្រីជាម្តាយនារីរងគ្រោះ បានឱ្យដឹងថា កន្លងមកគាត់ធ្លាប់ឃើញសភាព កូនស្រី ហាក់មិនប្រក្រតីដែរ ដូចជាមានទឹក មុខស្លេកស្លាំង និងមិនសូវមាត់ក ហើយគាត់ក៏ ធ្លាប់ហៅនាងសួរដែរ តែនាងមិនព្រមប្រាប់ សោះ លុះមកដល់យប់ថ្ងៃទី០៩ កុម្ភៈ កូនស្រី បានទម្លាយរឿងរ៉ាវប្រាប់គាត់គ្មានសល់តែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី
កុយ សាគឿន