ខេត្តតាកែវ ៖ ស្ត្រីជាក្រមុំចាស់ មានសតិ មិនប្រក្រតីម្នាក់ បានទៅចូលរួមបុណ្យដារលាន នៅភូមិជាប់គ្នា លុះជក់មើលកុនរហូតដល់វេលា ទៀបភ្លឺ ទើបដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង ស្រាប់តែត្រូវក្មេងប្រុសឈាមរាវម្នាក់ស្ទាក់ចាប់ រំលោភសេពសន្ថវៈរហូតដល់បានសម្រេចនៅ កណ្តាលវាលស្រែ រួចក៏រត់គេចខ្លួនបាត់ស្រមោល លុះស្ត្រីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ច ចុះស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់។
ស្ត្រីរងគ្រោះដែលត្រូវក្មេងស្ទាវចាប់រំលោភ សេពសន្ថវៈ រហូតដល់បានសម្រេច មានឈ្មោះ ភ.ច អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ល្មោភកាម មានឈ្មោះខឿន ទិ អាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ ខាងលើជាមួយគ្នា។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ គឺជាក្រមុំ ចាស់ និងមានសតិមិនសូវប្រក្រតីនោះទេ ហើយ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបានដើរចេញ ពីភូមិឆ្ពោះទៅភូមិជាប់គ្នា ដើម្បីទៅលេងបុណ្យ ដារលាន លុះទៅដល់ ស្ត្រីរងគ្រោះក៏ជក់អង្គុយ មើលគេបញ្ចាំងកុន រហូតដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបត្រឡប់មក ផ្ទះវិញ។
ប្រភពដដែលបន្តថា លុះពេលដែលស្ត្រី- រងគ្រោះ កំពុងដើរកាត់វាលស្រែតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះខឿន ទិ ជា ក្មេងស្ទាវមិនទាន់ជ្រុះពន្លៃពីក្បាលស្រួលបួល ផង ក៏ស្ទុះចូលមកចាប់ស្ត្រីរងគ្រោះ ដែលមាន អាយុស្ទើរនឹងអាចធ្វើជាម្តាយរបស់គេបាន ផ្តួល ទៅលើដី បន្ទាប់មក ក៏ស្រាតសម្លៀកបំពាក់ ស្ត្រីរងគ្រោះចេញអស់ រួចក៏ធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច ទើប ក្រោករត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នារី- រងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលតាភេម ដើម្បីឱ្យសមត្ថកិច្ចជួយអន្ត- រាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជន- សង្ស័យនាំយកមកសាកសួរតែម្តង។
លោកវរសេនីយ៍ត្រីឌុក ធីយ៉ា អធិការ នគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ក្រោយ ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈានដល់ការ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះខឿន ទិ នាំយក មកសាកសួរតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខឿន ទិ បានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពរំលោភសេពសន្ថវៈស្ត្រីរងគ្រោះ រហូត ដល់បានសម្រេចប្រាកដមែន ដោយនៅមុនពេល កើតហេតុ រូបគេបានទៅលេងបុណ្យដារលាន នៅភូមិជាប់គ្នា លុះពេលទៀបភ្លឺត្រឡប់មក វិញ ក៏ប្រទះឃើញ ស្ត្រីរងគ្រោះដើរកាត់វាល ស្រែតែម្នាក់ឯង មានឱកាសស្ងាត់ល្អ រូបគេក៏ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូត ដល់បានសម្រេចតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត តាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
កុយ សាគឿន