Friday, July 4, 2025
Homeព័ត៌មានជាតិ ប្តីកំពុង​ដេក​ឈឺ​ធ្ងន់ ហើយត្រូវ​​បាន​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់ សល់​មួយ​ចង្កេះ

 ប្តីកំពុង​ដេក​ឈឺ​ធ្ងន់ ហើយត្រូវ​​បាន​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់ សល់​មួយ​ចង្កេះ

ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ ខណៈដែលម្ចាស់ដុតធូប ទុកចោល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ម្ចាស់សល់តែមួយចង្កេះជាប់ខ្លួន ។

ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ជា សាម ភេទប្រុស អាយុ៥៤ឆ្នាំ កំពុងមានជម្ងឺប្រចាំកាយ ប្រ- ពន្ធឈ្មោះផាន់ វណ្ណា អាយុ៥១ឆ្នាំ មុខរបរ ជាគ្រូបង្រៀនវិទ្យាល័យពងទឹក មានកូនប្រុស២នាក់  ។

តាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះមួយខ្នងទំហំ ៥គុណ៦ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ថ្មក្រោម ត្រូវបានអគ្គីភ័យលេបត្របាក់យកទាំងស្រុង មិនបានជួយទាន់ឡើយ  ។ បើតាមសមត្ថកិច្ចមូលដ្ឋាបានឲ្យដឹងថា អគ្គីខាងលើផ្តើមដោយភ្លើងធូប ដែលម្ចាស់អុជហើយទុកចោល នាថ្ងៃបុណ្យមាឃបូជា ដោយខ្វះការប្រុងប្រយ័ត្ន ទើបឆាបឆេះរាលដាលផ្ទះទាំងស្រុងយ៉ាង សន្ធោសន្ធៅ  ។ សមត្ថកិច្ចបន្តទៀតថា ក្រោយពេលស្រ្តីម្ចាស់ផ្ទះឡើងទៅដុតធូបនៅខាងលើផ្ទះហើយ បានចុះមកខាងក្រោមផ្ទះវិញ រវល់តែបញ្ចុកបបរប្តីដែលកំពុងឈឺធ្ងន់ ស្លាប់មួយចំហៀងខ្លួន ដោយសារជម្ងឺលើសឈាម ដេកសម្រាកនៅខាងក្រោមផ្ទះ ចំណែកកូនប្រុស២នាក់ ក៏បានទៅមើលរាំធុងបាស បុណ្យដាលានក្នុងភូមិបាត់  ស្រាប់តែភ្លើងធូបធ្លាក់លើ ក្រណាត់ រណ្តាប់ រៀបលើកុងមា ឆេះរាលដាលតែម្តង ផ្អើលអ្នកជិតខាង រវល់តែជួយលើក ប្តីជាម្ចាស់ផ្ទះដែលងើបមិនរួច ជម្លៀសចេញផុតហើយ មិនទាន់បានជួយ ជញ្ជូនឥវ៉ាន់ ទើបត្រូវបានភ្លើងឆេះអស់ ។ ភ្លាមៗរថយន្តអគ្គីភ័យរបស់ខណ្ឌដង្កោ ចេញទៅមួយគ្រឿង តែដោយសារ អាកាសធាតុខ្យល់ ស្ងួត ទើបធ្វើឲ្យភ្លើងឆាបឆេះលឿន រថយន្តពន្លត់អគ្គីភ័យ ទៅដល់បានត្រឹមបាញ់ទឹកការពារ កុំឲ្យដាលដាលដល់ផ្ទះក្បែរខាងតែបុ៉ណ្ណោះ អស់ទឹក១រថយន្ត ។

ករណីខាងលើបណ្តាលឲ្យខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង លុយជាង២ពាន់ដុល្លា ប្រាក់រៀល៥០មុឺនរៀល មាស១,៥តម្លឹង ប្លាទី៥ជី ។ តាមប្រជាពលរដ្ឋរស់នៅក្បែរខាង បានឲ្យដឹងថា គ្រួសារខាងលើ មានប្តីកំពុងដេកឈឺ នៅនឹងកន្ទេល ស្លាប់មួយចំហៀងខ្លួន ហើយ ត្រូវបានភ្លើងឆេះផ្ទះអស់ ទ្រព្យសម្បត្តិទៀត គ្មានសល់អ្វី ក្រៅពីខោអាវស្លៀលជាប់នឹងខ្លួនមួយចង្កេះម្នាក់នោះទេ ពិតគួរឲ្យសង្វេគណាស់ ៕

RELATED ARTICLES