ភ្នំពេញ៖នគរបាលខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយបានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែងនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដកហូតថ្នាំញៀន ចំនួន១១កញ្ចបតូចធំ់និងឧបករណ៍ប្រើប្រាស់មួយចំនួនកាលពីវេលាម៉ោង៩និង៤៥នាទីយប់់ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧នៅចំណុចផ្ទះគ្មានលេខផ្លូវលំក្រុមទី៣ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង០២នាក់ ទី១-ជឹមគុជ ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ។ទី២តឹងឃិតភេទប្រុសអាយុ៥១ឆ្នាំមានមុខរបរទិញអេតចាយអ្នកទាំង០២ស្នាក់នៅកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តទៀតថានៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង នៅផ្ទះខាងលើនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ដកហូតថ្នាំញៀន១១កញ្ចប់តូចធំនិងឧបករណ៍ប្រើប្រាស់មួយចំនួនហើយសមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕កែវ ឈីម