Friday, July 4, 2025
Homeព័ត៌មានជាតិជូន​បង​ស្រី​ទៅ​ធ្វើ​ការ​នៅ​កោះ​ពេជ្រ​ ចោរ​ឆក់ទូរ​ស័ព្ទ​មិន​បាន​សម្រេច

ជូន​បង​ស្រី​ទៅ​ធ្វើ​ការ​នៅ​កោះ​ពេជ្រ​ ចោរ​ឆក់ទូរ​ស័ព្ទ​មិន​បាន​សម្រេច

ភ្នំពេញ ៖ ស្រ្ដី​២នាក់បងប្អូន​បានជិះ​ម៉ូតូ​ជូនបងស្រី​ ទៅធ្វើ​ការ​នៅ​កោះ​ពេជ្រ​ ត្រូវ​ជ​នសង្ស័យ​ម្នាក់​បានជិះ​ម៉ូតូ​មកធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​បានសំរេច​ តែអកុសល​រត់​គេច​ខ្លួន​អត់​រួច​ក៍ត្រូវ​បានប្រជាពលរដ្ធ​ចាប់​ឃាត់​ខ្លួន​បាន​រួច​ក៍ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​អូឡាំពិក​ដើម្បី​ធ្វើការ​សាកសួរ​ ​ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង​១១និង​២០នាទី​ថ្ងៃ​ត្រង់ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ទល់មុខ​ផ្ទះលេខ៣៦៨Eo ផ្លូវ១៦៣ ក្រុម៣៨    ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ជនសង្ស័យ​មានឈ្មោះ​ យ៉ែម យ៉ុម ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខរបររត់ម៉ូតូឌុប ។ ជនរងគ្រោះមានឈ្មោះតាំង គឹម លាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤៦២Dផ្លូវ៩៣ ក្រុម២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ដកហូត​ម៉ូតូ​ម៉ាកហុង​ឌ្រីម​ ​ សេរី​ឆ្នាំ​២០១៣​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BU 3786 របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ មួយ​គ្រឿង​ ។ ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​យក​ម៉ាក Samsung Galaaxy Note 5 ពណ៌មាស ។

តាម​សម្ដី​ជនរងគ្រោះ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ រូប​គាត់​បានដឹក​បងស្រី​បង្កើត​ចេញ​ពី​ផ្ទះ​នៅ​ម្តុំ​បឹង​ត្របែក​ទៅធ្វើ​ការ​នៅ​កោះពេជ្រ​ ដោយ​បានជិះម៉ូតូម៉ាក​ស្កុបពី​ ពណ៌សលាយ​ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CC 8104​ បាន​ធ្វើ​ដំណើរតាម​ផ្លូវ​ ១៦៣​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មកដល់​ចំនុចកើតហេតុ​ក៍​ឈប់​ម៉ូតូ​ ចុះទៅគ្រឿង​ម្ជូរ​ហូប​  ស្រាប់​តែ​ពេល​នោះ​ក៍​លេច​មុខ​ជនសង្ស័យ​ម្នាក់​ បានជិះម៉ូតូម៉ាកហុងឌ្រីម​ សេរី​ឆ្នាំ​២០១៣​ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BU 3786 បានជិះ​មក​ជិត​រួច​បានធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទ​ដៃ​ដែល​ជនរងគ្រោះ​ដាក់​ក្នុង​ឃ្លុប​ម៉ូតូ​ខាងមុខ​បានសម្រេច​រួចហើយ​បានបន្ថែម​ល្បឿន​ម៉ូតូ​ព្យាយាម​បើក​រត់​ប្រមាណ​១០ម៉ែត្រ​ ស្របពេល​នោះ​ជ​នរងគ្រោះ​ បានស្រែក​ថា​ចោរ​ៗ​ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ជួយ​ស្ទាក់​ចាប់​បាន​ រួច​ក៍​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​អូឡាំពិក​ ដើម្បី​ធ្វើការ​សាកសួរ​ ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បានសារភាពថា​រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទ​ដៃ​ពី​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​ តែពេល​ឆក់​ហើយ​ជិះ​រតអត់​រួច​ក៍ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​រួច​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្ដង​ទៅ​ ។

ក្រោយ​ពេល​កើតហេតុជនរងគ្រោះ​បានមកដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​អូឡាំពិក​
ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​
ចំការមន​ដើម្បី​ចាត់​ការ​បន្ត​ ៕  ណន អ៊ាត

 

RELATED ARTICLES