Friday, April 11, 2025
Homeព័ត៌មានជាតិជន​សង្ស័យ​៣​នាក់ លួចម៉ូតូបាន​ពីយប់​ដល់​ព្រឹក​ឡើង ​នគរ​បាល​ប៉ុស្តិ៍ស្រះ​ចក​ឃាត់​ខ្លួន​

ជន​សង្ស័យ​៣​នាក់ លួចម៉ូតូបាន​ពីយប់​ដល់​ព្រឹក​ឡើង ​នគរ​បាល​ប៉ុស្តិ៍ស្រះ​ចក​ឃាត់​ខ្លួន​

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់លួចម៉ូតូបានពីយប់បាន២គ្រឿងដល់ពេលព្រឹកឡើងបម្រុង យកទៅលក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឃាត់ខ្លួនយកទៅសួរនាំ ​កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែ​កុម្ភៈ តាមបណ្តោយផ្លូវ៧៥នៅចំណុចដីឡូត៍លេខ៨ ភូមិ៨សង្កាត់ស្រះចកខណ្ឌដូនពេញ។

ជនសង្ស័យទី១មានឈ្មោះហេង បូណា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលូទឹកស្អុយ សង្កាត់បឹងត្របែក ខណ្ឌចំការមន ​ទី២មានឈ្មោះ ធូ រ៉ាមីន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលទំពូង២ ខណ្ឌចំការមននិង​ទី៣ មានឈ្មោះ សុខ ចាន់រឿន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងបាក់ ខណ្ឌច្បាប់អំពៅ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកបានល្បាតនៅក្នុងមូលដ្ឋានការពារប្រជាពលរដ្ឋទប់ស្កាត់បទល្មើសកើតឡើង
ខណៈពេលល្បាតមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែប្រទះឃើញជនសង្ស័យ៣នាក់កំពុងតែឈប់ម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស្មាសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AE4671និងមួយគ្រឿងទៀតម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1E2321 សង្ស័យក៏សុំត្រួតពិនិត្យឆែកឆេររកឃើញសម្ភារៈមួយចំនួនដូចជាដែកសសៃសំរាប់ឆេះសោចំនួន២ដែកកែឆ្នៃមុខស្រួចសំរាប់កាច់កម៉ូតូមួយរួមនិងសម្ភារៈមួយចំនួនទៀត។
បើកតាមសំដីរបស់ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពប្រាប់អោយដឹងថានៅវេលាម៉ោង​៣ទាបភ្លឺថ្ងៃទី១២ ខែកុម្ភៈ ខ្លួនបានធ្វើសមកម្មភាពលួចគាស់បន្ទប់ជួលលេខ២ ផ្លូវ៤៦៦ ក្រុម២១ មណ្ឌល៦ សង្កាត់បឹងត្របែក ខណ្ឌចំការមនលួចបានម៉ូតូស្មាសមួយ គ្រឿងនៅម្តុំរតនាផ្លាហ្សាចំនែកឯម៉ូតូវីវ៉ាវិញលួចបានតាំងពីថ្ងៃ៨ខែកុម្ភៈ នៅម្តុំផ្សារដើម ថ្កូវពេល លួចបានហើយគោលបំនងយកទៅលក់នៅម្តុំចំណុចកើតហេតុខាងលើក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបញ្ចូនខ្លួនជនសង្ស័យទាំង៣នាក់ទៅកាន់អធិការដ្ឋានខណ្ឌដូនពេញរួមនិងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

ឥន សាន់ស៊ីដេត

RELATED ARTICLES