Friday, April 11, 2025
Homeព័ត៌មានជាតិប្រុស​ស្ទាវ​អូស​ដៃ​ក្មេង​ស្រី​ចូល​ផ្ទះ ចាប់​រំលោភ

ប្រុស​ស្ទាវ​អូស​ដៃ​ក្មេង​ស្រី​ចូល​ផ្ទះ ចាប់​រំលោភ

ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសឈាមរាវម្នាក់ ឃើញក្មេងស្រីដើរលេងដាច់សង្វែងតែម្នាក់ឯង ក៏ចាប់អូសដៃឡើងទៅលើផ្ទះ រួចធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច លុះបែកធ្លាយរឿងរ៉ាវ ក៏ត្រូវម្តាយក្មេងស្រីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ ទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

យុវជនឈាមរាវដែលចាប់ក្មេងស្រីរំលោភ សេពសន្ថវៈ មានឈ្មោះស...ន អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែក ក្មេងស្រីរងគ្រោះមានឈ្មោះឈ..ហ ទើបនឹង មានអាយុ៤ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុក ឪពុកម្តាយនិងស្នាក់នៅក្នុងភូមិឃុំកើតហេតុ ខាងលើជាមួយគ្នា។

តាមសម្តីស្ត្រីឈ្មោះកែវ វួចសារ អាយុ ២៧ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា គ្រួសាររបស់នាង និងគ្រួសារ ក្មេងប្រុសជាជនសង្ស័យ សុទ្ធតែជាអ្នករាប់អាន គ្នា ព្រោះតែរស់នៅក្នុងភូមិផងរបងជាមួយគ្នា។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលនាងរវល់ធ្វើការងារផ្ទះ ទើបកូនស្រី របស់នាងបានដើរចេញពីផ្ទួះ ទៅលេងនៅក្នុង ភូមិតែម្នាក់ឯង។ លុះពេលដើរទៅដល់ចំណុច មុខផ្ទះជនសង្ស័យ ដោយឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏ស្ទុះមកចាប់អូសដៃកូនស្រីរបស់ នាងឡើងទៅលើផ្ទះរបស់គេ (ជនសង្ស័យ) រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីរបស់នាង រហូតដល់បានសម្រេចតែម្តង ទើបដោះលែងឱ្យកូនស្រីរបស់នាង ត្រឡប់មក ផ្ទះវិញ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា បន្ទាប់ មកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ ប្រដាប់ភេទកូនស្រីហើមឈឺ ទើបនាងចេះតែ យំធ្វើឱ្យនាងនឹកឆ្ងល់ ក៏សួរនាំ ស្រាប់តែកូនស្រី បានប្រាប់ថា នាងត្រូវជនសង្ស័យ ចាប់រំលោភ តាំងពីម្សិលមិញម៉្លេះ។ ក្រោយពីដឹងថាកូនស្រី ត្រូវក្មេងប្រុសខាងលើចាប់រំលោភសេពសន្ថវៈ នាងក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ ឃាត់ខ្លួនក្មេងប្រុសរូបនោះ យកមកសាកសួរ តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា បន្ទាប់ពី ទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ រួចមក សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ ខ្លួនក្មេងប្រុសខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសជា ជនសង្ស័យឈ្មោះស...ន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចអ្វីដែលក្មេង ស្រីចោទប្រកាន់ប្រាកដមែន ដោយនៅមុនពេល កើតហេតុ រូបគេឃើញក្មេងស្រីរងគ្រោះ ដើរ លេងនៅមុខផ្ទះរបស់គេតែម្នាក់ឯង ទើបបបួល នាង ឡើងទៅលេងនៅលើផ្ទះ បន្ទាប់មក រូប គេក៏ចាប់អូសដៃក្មេងស្រីរងគ្រោះឡើងទៅលើ ផ្ទះ និងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចតែ ម្តង។

ក្មេងប្រុសបង្កហេតុ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អ៊ុំ ណូន

RELATED ARTICLES