ភ្នំពេញ ៖ បន្ទាប់ពីត្រូវបានតម្កល់ធ្វើបុណ្យ បានបីបួនថ្ងៃ មកដល់រសៀលថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 សាកសពលោកបណ្ឌិតកែម ឡី ហាក់ មានសភាពប្រែប្រួលកាន់តែខ្លាំង បើទោះជា មានការចាក់ថ្នាំរក្សាទុកសពឱ្យបានយូរក្តី ហេតុ នេះទើបភរិយា និងក្រុមគ្រួសារសពគ្រោង ផ្លាស់ដាក់សពក្នុងមឈូសទឹកកកនោះ បាន សម្រេចហែសពទៅ។
យោងតាមប្រភពពីព្រះសង្ឃ និងប្រជា– ពលរដ្ឋដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិតកែម ឡី បាននិយាយថា សពរបស់ លោកកែម ឡី ហាក់ប្រែប្រួលសភាពទៅជាខ្មៅ និងហើមលឿនខុសពីធម្មតា ដែលទំនងជាការ ចាក់ថ្នាំរក្សាសពទុកខុសបច្ចេកទេស ហើយ ប្រសិនបើបែបនេះ ទំនងជាមិនអាចរក្សាទុក បានយូរតទៅទៀតនោះទេ ខណះដែលតាម កម្មវិធីបុណ្យសពគ្រោងធ្វើពិធីបូជា ឬបញ្ចុះ នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2018. ប៉ុន្តែមាន អ្នកខ្លះស្នើសុំឱ្យបន្តតម្កល់សពទុកឱ្យបានយូរ ថែមទៀត ទើបក្រុមគ្រួសារសពហាក់មានការ ស្ទាក់ស្ទើរចិត្ត នៅមិនទាន់អាចសម្រេចចិត្តបាន នៅឡើយ ពីពេលវេលាទីតាំង និងវិធីនៃការ រំលាយសពពោលគឺមិនទាន់មានការបញ្ជាក់ ច្បាស់ថា នឹងបញ្ចុះ ឬបូជាសពលោកបណ្ឌិត កែម ឡី នោះទេ។ ប៉ុន្តែទាក់ទងនឹងទីតាំងបញ្ចុះ សពលោកបណ្ឌិតកែម ឡី អតីតរដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ គឺលោកលឺ ឡាយស្រេង បាន សម្រេចផ្តល់ទីតាំងបញ្ចុះសពមួយកន្លែង នៅ ក្បែរភ្នំស្រង់ ដែលមានតម្លៃរហូតដល់ទៅជាង 4ម៉ឺនដុល្លារឯណោះ ដើម្បីជូនដល់ក្រុមគ្រួសារ សពរៀបចំបញ្ចុះសពលោកកែម ឡី។ ទោះជា យ៉ាងណាបញ្ហានេះ នៅមិនទាន់មានការសម្រេច ពីក្រុមគ្រួសារសពនៅឡើយ ខណ³មុននេះ ក្រុម គ្រួសារសពលោកកែម ឡី ចង់ហែសពទៅ បញ្ចុះទៅទឹកដីកំណើតរបស់លោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើ អ្នកស្រីកែម ថាវី បងស្រីបង្កើតរបស់លោក កែម ឡី បានបញ្ជាក់ថា សពប្អូនប្រុសរបស់ លោកស្រី ហាក់មានការប្រែប្រួសលឿន តែ លោកស្រីមិនដឹងថា មកពីការចាក់ថ្នាំរក្សាសព ខុសបច្ចេកទេស ឬក៏យ៉ាងណានោះទេ គ្រាន់តែ ដឹងថា ការចាក់ថ្នាំរក្សាសពមានការយឺតយ៉ាវ បន្តិច។
លោកស្រីកែម ថាវី បានលើកឡើងថា “ខ្ញុំ មិនដឹងថា សពប្អូនខ្ញុំចាក់ថ្នាំខុសបច្ចេកទេសអ្វី ទេ គ្រាន់តែដឹងថា ដល់ពេលកំណត់ត្រូវចាក់ថ្នាំ រក្សាសព មិនបានចាក់ឱ្យទាន់ពេលវេលា។ ខ្ញុំ ឃើញថា សពរបស់ប្អូនខ្ញុំប្រែប្រួល តែមិន ប្រែប្រួលខ្លាំងនោះទេ គឺធម្មតាទៅតាមសភាព សពដែលរក្សាទុក”។
ទោះយ៉ាងណា បងស្រីបង្កើតរបស់លោកបណ្ឌិតកែម ឡី រូបនេះ បានអះអាងថា ការប្រែប្រួលនៃសាកសព គឺជារឿងសាមញ្ញោនាះទេ ព្រោះថា ចង់មិនចង់ សពគឺត្រូវតែប្រែប្រួល ខុសពីមនុស្សរស់។
តាមប្រភពព័ត៌មានពីកន្លែងប្រារឰពិធី បុណ្យសពបានឱ្យដឹងថា ដោយសារតែសង្កេត ឃើញសភាពសពរបស់លោកបណ្ឌិតកែម ឡី ហាក់ប្រែប្រួលឆាប់រហ័សបែបនេះ ទើបនៅព្រឹក ថ្ងៃទី14 ខែកក្កដា ឆ្នាំ2016 ក្រុមគ្រួសារសព ពិសេសភរិយារបស់លោកបណ្ឌិតកែម ឡី មាន គម្រោងធ្វើការផ្លាស់ប្តូរដាក់សពពីមឈូសកញ្ចក់ មកតម្កល់ក្នុងមឈូកទឹកកកវិញ ដើម្បីរក្សាសាកសពឱ្យបានយូរ ដោយពិចារណា បញ្ជាទិញមឈូស ទឹកកកពីប្រទេសភូមា ក្នុងតម្លៃប្រមាណជាង 1ម៉ឺនដុល្លារឯណោះ។
ប៉ុន្តែទោះជាយ៉ាងណា មកដល់រសៀល ថ្ងៃទី14 ខែកក្កដា ឆ្នាំ2016 តាមប្រភពពី ក្រុមគ្រួសារសពលោកបណ្ឌិតកែម ឡី បាន បញ្ជាក់ថា ក្រុមគ្រួសារសាច់ញាតិសពសម្រេច មិនបូជាសពនៅវត្តពោធិយារាម ហៅវត្តចាស់ តាមកម្មវិធីបុណ្យដែលបានផ្សព្វផ្សាយពីមុន មកនោះទេ ដោយបានសម្រេចមូលមតិគ្នាជា ឯកច្ឆន្ទធ្វើពិធីដង្ហែសពលោកបណ្ឌិតកែម ឡី ទៅបញ្ចុះនៅឯស្រុកកំណើតរបស់លោកវិញ។
ប្រភពពីសាច់ញាតិសពលោកបណ្ឌិតកែម ឡី បានឱ្យដឹងថា ពិធីបុណ្យ7ថ្ងៃ សពលោកបណ្ឌិត កែម ឡី ប្រារឰធ្វើនៅថ្ងៃទី15 ខែកក្កដា នេះ លុះបន្ទាប់ពីពិធីបុណ្យវេរ7ថ្ងៃរួច នៅវេលា ម៉ោង7ព្រឹក ថ្ងៃទី17 ខែកក្កដា ឆ្នាំ2016 សពលោកបណ្ឌិតកែម ឡី នឹងត្រូវដង្ហែចេញពី ទីតម្កល់សពនៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត របស់លោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិអង្គ– តាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ តែមិនទាន់កំណត់ថ្ងៃបញ្ចុះច្បាស់លាស់នៅ ឡើយ។ ចំពោះបច្ច័យដែលទទួលបានក្នុងពិធី បុណ្យសពលោកបណ្ឌិតកែម ឡី ប៉ុន្មានថ្ងៃ កន្លងមកនេះ សរុបប្រមាណ10ម៉ឺនដុល្លារ៕