ខេត្តបាត់ដំបង ៖ លំនៅឋានមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចអស់ទាំងស្រុង និងបង្កឱ្យមានការខូចខាតគិតជាទឹកប្រាក់អស់ ប្រមាណជិត១ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៣និង៥០នាទី រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះប៊ុន បេលេក ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅក្រុម ទី០៧ ភូមិ–សង្កាត់កើតហេតុខាងលើ។ ចំណែក លំនៅឋានដែលត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ជាប្រភេទផ្ទះសង់ពីឈើ ប្រក់ដំបូលស័ង្កសី មាន ទំហំ៨ម៉ែត្រ គុណនឹង១២ម៉ែត្រ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែង ហុយចេញពីផ្ទះខាងលើ រួចក៏កើតមានអណ្តាត ភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទើបធ្វើ ឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាស្ទុះ មកជួយជះទឹកពន្លត់ តែដោយឃើញស្ថានភាព ភ្លើងឆេះពេញបន្ទុកពេក ទើបប្រញាប់រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជា– ពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះ សមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៣គ្រឿង បានចេញទៅជួយបាញ់ទឹកពន្លត់ភ្លាមៗដែរ តែ ដោយសារអំណាចភ្លើងឆេះពេញបន្ទុកផង ម៉្យាង ផ្លូវចូលឆ្ងាយ និងមានសភាពតូចចង្អៀត ទើប មិនអាចស្រោចស្រង់លំនៅឋានរបស់ជនរង– គ្រោះបានឡើយ តែអាចជួយការពារមិនឱ្យមាន ការឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋ ដែលនៅក្បែរនោះបាន។
តាមប្រភពពីម្ចាស់ផ្ទះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារៈនិងទ្រព្យសម្បត្តិក្នុងផ្ទះ រួមមាន ផ្ទះ១ខ្នង ប្លង់ដី១សន្លឹក ទូរទស្សន៍ ១ គ្រឿង កង់១គ្រឿង ព្រមទាំងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះទាំងស្រុង គិតជាទឹកប្រាក់អស់ប្រមាណ ជិត១ម៉ឺនដុល្លារឯណោះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គ្រោះ អគ្គិភ័យខាងលើនេះ បង្កឡើងដោយផ្តើមចេញ ពីការទុស្សេចរន្តអគ្គិសនី តែយ៉ាងណា អគ្គិភ័យ ខាងលើនេះ មិនបង្កឱ្យមនុស្សណាម្នាក់ ទទួល រងគ្រោះថ្នាក់នោះទេ៕ ម៉ក់ វិច្ឆិកា