ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ រៀបការជាមួយបុរសជនជាតិកូរ៉េ រួចផ្សំដំណេកបាន១ថ្ងៃ ក៏ត្រូវប្តីចេញទៅប្រទេសកូរ៉េបាត់ដើម្បីរៀបចំ រត់ការនាំប្រពន្ធចេញទៅរួមរស់ជាមួយគ្នា ដោយ ទុកប្រពន្ធឱ្យនៅស្រុកខ្មែរប្រឹងរៀនភាសាកូរ៉េ ស្រាប់តែប្រពន្ធទៅចុះឈ្មោះចូលរៀនភាសា កូរ៉េបាន តែ១ថ្ងៃ ក៏បាត់ខ្លួនសូន្យឈឹង គ្មាន ដំណឹងអ្វីបន្តិចសោះ ទើបធ្វើឱ្យក្រុមគ្រួសារព្រួយ បារម្ភដើរស្វែងរកគ្រប់ទិសទី តែរកមិនឃើញ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
នារីវ័យក្មេងដែលបាត់ខ្លួនចេញពីផ្ទះនោះ មានឈ្មោះចាន់ ឆវិន អាយុ២៣ឆ្នាំ ជាសិស្ស សាលាភាសាកូរ៉េ តូតូ រៀនសូត្រ និងស្នាក់នៅ ក្នុងសាលាស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិចម្ការតែ ឃុំស្ពានមានជ័យ ស្រុកសែនមនោ- រម្យ ខេត្តមណ្ឌលគិរី។ នារីរងគ្រោះជាកូនទី៣ ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៥ ស្រី៣) មាន ឪពុកឈ្មោះអូន ចាន់ អាយុ៥៣ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ ជឿន សាវ៉េត អាយុ៤៧ឆ្នាំ មុខរបរកសិករ សព្វថ្ងៃរស់នៅខេត្តមណ្ឌលគិរី។
តាមសម្តីបុរសឈ្មោះអូន ចាន់ ត្រូវជា ឪពុករបស់នារីដែលបាត់ខ្លួនបានរៀបរាប់ប្រាប់ ថា កូនស្រីរបស់គាត់ គឺជាសិស្សសាលាភាសា កូរ៉េខាងលើ ហើយនាងទើបនឹងរៀបការជាមួយ បុរសឈ្មោះគា ស៊ូ អាយុ៤៦ឆ្នាំ ជាជនជាតិ កូរ៉េ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។ លុះក្រោយពីរៀបការរួចនិងផ្សំដំណេកជាមួយ ប្រពន្ធបាន១ថ្ងៃ ពោលគឺនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ប្តីរបស់នាងបានវិលត្រឡប់ទៅកាន់ ប្រទេសកូរ៉េវិញ ដើម្បីរត់ការច្បាប់នាំយកប្រពន្ធ ទៅរួមរស់ជាមួយគ្នាននៅឯប្រទេសកូរ៉េ ដោយ ទុកឱ្យប្រពន្ធបន្តរៀនសូត្រភាសាកូរ៉េ ដើម្បី ងាយស្រួលពេលចេញទៅរស់នៅ់ប្រទេសកូរ៉េ ជាមួយប្តី។
ប្រភពដដែលបន្តថា បន្ទាប់មកនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៧ កូនស្រីរបស់គាត់ក៏ ចាកចេញពីស្រុកកំណើតមកបន្តស្នាក់នៅរៀន សូត្រ នៅសាលាភាសាកូរ៉េ ឯរាជធានីភ្នំពេញ វិញ។ ស្រាប់តែមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កូនស្រីរបស់គាត់បាន រៀបចំបង្វេចចាកចេញពីសាលា ដោយលើក ហេតុផលប្រាប់ខាងសាលាថា នាងមិនស្រួល ខ្លួន សុំចេញទៅផ្ទះវិញហើយ រួចក៏ចាកចេញ ពីសាលាបាត់ទៅ បន្ទាប់មកកូនស្រីក៏បាត់ខ្លួន រហូត មិនដឹងជាទៅដល់ទីណា មិនឃើញត្រឡប់ មកផ្ទះវិញសោះ។
ប្រភពខាងលើ បញ្ជាក់ថា តាំងពីដឹងថា កូនស្រីបាត់ខ្លួន ក្រុមគ្រួសាររបស់គាត់ បានចែក ផ្លូវគ្នាតាមរកសព្វកន្លែង តែគ្មានដំណឹងសោះ សូម្បីទូរស័ព្ទក៏ទាក់ទងមិនចូលទៀត។ លុះ បន្ទាប់ពីដើរស្វែងរកកូនស្រីអស់លទ្ធភាព ទើប នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់ក៏ សម្រេចរត់ទៅប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយអន្ត- រាគមន៍តែម្តង។
ក្រុមគ្រួសារនារីរងគ្រោះ បានឱ្យដឹងទៀត ថា ក្រោយពីទទួលដំណឹងថា ប្រពន្ធបាត់ខ្លួន ប្តី ដែលកំពុងរស់នៅឯប្រទេសកូរ៉េ កើតទុក្ខ ទួញ យំស្តាយស្រណោះប្រពន្ធយ៉ាងខ្លាំង ខណៈដែល ទើបនឹងរៀបការស្គាល់រសជាតិរាត្រីទឹកឃ្មុំតែ ១យប់ ស្រាប់តែប្រពន្ធបាត់ដំណឹងសូន្យឈឹង បែបនេះ ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ប្តីរបស់នាង នឹងធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយតាមរកប្រពន្ធ របស់ខ្លួនវិញ។ យ៉ាងណាពួកគាត់ សូមអំពាវនាវ ដល់បងប្អូនដែលបានឃើញនារីវ័យក្មេង ដែល មានភិនភាគដូចខាងលើ សូមជួយផ្តល់ដំណឹង មកពួកគាត់ តាមរយៈទូរស័ពលេខ ០១៥ ៤៣ ៧៥ ៧៩ និង ០៩៧ ៧៣ ៤៤ ៣៥៥ ដោយអនុគ្រោះផងចុះ៕