Sunday, January 19, 2025
Homeព័ត៌មានជាតិក្រមុំ​ជិត​ចូល​រោង​ការ ផឹក​ថ្នាំ​ពុល​ស្លាប់​ចោល​គូ​ដណ្តឹង

ក្រមុំ​ជិត​ចូល​រោង​ការ ផឹក​ថ្នាំ​ពុល​ស្លាប់​ចោល​គូ​ដណ្តឹង

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ តែឧស្សាហ៍ដើរចេញ លេងយប់ជាមួយមិត្តភក្តិខ្លាំងណាស់ ទើបឪពុក ម្តាយឃើញថា មិនស័ក្តិសម ក៏ហៅកូនស្រីមកស្តី បន្ទោស២-៣ម៉ាត់ ស្រាប់តែកូនស្រីឈឺចិត្តស្អិត ទ្រូង ក៏រត់ទៅយកថ្នាំកណ្តុរមកផឹកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មចោល បុរសគូដណ្តឹងឱ្យរស់នៅកំព្រាឯកា។

ករណីនារីវ័យក្មេងផឹកថ្នាំកណ្តុរសម្លាប់ខ្លួន នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិដីក្រហម ឃុំនិទាន ស្រុកបរសេដ្ឋ។

កូនស្រីចិត្តខ្លាំងគំនិតខ្លី ដែលផឹកថ្នាំពុល ធ្វើអត្តឃាត ព្រោះតែខឹងនឹងឪពុកម្តាយស្តី បន្ទោសតិចតួចនោះ មានឈ្មោះហុង រាញ់ទី អាយុ១៩ឆ្នាំ មានឪពុកឈ្មោះហ៊ី សាវី អាយុ ៤៦ឆ្នាំ ម្តាយឈ្មោះង៉ែត សុខុម អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បាន រៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ (នារីរងគ្រោះ) បានភ្ជាប់ពាក្យមានគូដណ្តឹង រួចទៅហើយ ហើយនៅសល់តែរយៈពេលខ្លី ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃត្រូវចូលរោងការទៅ ហើយ ដោយក្រុមគ្រួសារទាំងសងខាង បាន រៀបចំចាត់ចែងត្រៀមពិធីមង្គលកូនប្រុសស្រី រួចរាល់ទៅហើយ ដូចជាកក់ភ្នួង កក់ភ្លេងបុរាណ សម័យ ចុងភៅជាដើម គ្រាន់តែមិនទាន់បានដើរ អញ្ជើញភ្ញៀវប៉ុណ្ណោះ។

ប្រភពដដែលបន្តថា បើទោះជាជិតដល់ ថ្ងៃចូលរោងការទៅហើយក្តី តែកូនស្រីរបស់ គាត់ហាក់នៅមិនទាន់ចោលចរិតក្មេងស្ទាវសោះ ពោលគឺចូលចិត្តដើរហើរយប់ព្រលប់ ពពាក់ពពូនជាមួយួនឹងមិត្តភក្តិរបស់នាង ធ្វើឱ្យញាតិ ជិតខាងមើលមកមិនសមភ្នែកសោះ ខណៈដែល កូនស្រីរូបនេះជិតដល់ថ្ងៃរៀបការ ក្លាយជាប្រពន្ធ របស់គេទៅហើយ នៅធ្វើខ្លួនមិនល្អ ចេញដើរ លេងដល់យប់ជ្រៅបែបនេះទៀត។

ប្រភពខាងលើ បញ្ជាក់ថា ដោយសារ តែទ្រាំមិនបាន ទើបនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីឃើញកូនស្រី ទើបនឹង ត្រឡប់មកពីដើរលេងយប់វិញ ពួកគាត់ជាឪពុក ម្តាយ ក៏ហៅកូនស្រីមកស្តីបន្ទោស២-៣ម៉ាត់ ថា ខ្លួនជាស្រីមានគូដណ្តឹងជិតចូលរោងការទៅ ហើយ ឈប់ដើរលេងយប់បែបនេះទៀតទៅ មិនល្អទេ ខ្លាចញាតិជិតខាងគេនិន្ទា។ បន្ទាប់ពី ត្រូវពួកគាត់ស្តីបន្ទោសរួចហើយ កូនស្រីនេះ ក៏ ចូលទៅសម្ងំក្នុងបន្ទប់បាត់ទៅ ចំណែកពួកគាត់ ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ហើយក៏នឹកស្មាន មិនដល់ដែរថា កូនស្រីអាចនឹងមានគំនិតខ្លីរហូត ដល់ថ្នាក់បញ្ចប់ជីវិតបែបនេះទេ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា រហូត មកដល់វេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ពួក គាត់បានឮសំឡេងកូនស្រីក្អួតចង្អោរ ទើបស្ទុះ ចូលទៅមើលស្រាប់តែប្រទះឃើញកូនស្រីកំពុង ដេកបែកពពុះមាត់ និងមានថ្នាំកណ្តុរនៅក្បែរ ខ្លួនទៀតផង ទើបផ្អើលឆោឡោថា កូនស្រីផឹក ថ្នាំកណ្តុរសម្លាប់ខ្លួន។ ភ្លាមនោះ ពួកគាត់ក៏ ប្រញាប់ដឹកបញ្ជូនកូនស្រីទៅកាន់ពេទ្យអង្គការ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយសង្គ្រោះ ជីវិត តែអកុសល កូនស្រីក៏ដាច់ខ្យល់ស្លាប់ក្នុង មន្ទីរពេទ្យតែម្តង។

ក្រោយកើតហេតុ ឪពុកម្តាយបានដឹកសព កូនស្រីត្រឡប់មកផ្ទះវិញ និងបានរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច។

បន្ទាប់ពីចុះពិនិត្យនិងធ្វើកោសល្យវិច័យ សពរួច សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះពិត ជាបានផឹកថ្នាំកណ្តុរធ្វើអត្តឃាតប្រាកដមែន ចំណែកមូលហេតុ គឺដោយសារនារីរងគ្រោះតូច ចិត្តនឹងឪពុកម្តាយស្តីបន្ទោសហាមមិនឱ្យដើរិ លេងយប់។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕ អ៊ុំ ណូន

 

RELATED ARTICLES