Friday, July 4, 2025
Homeព័ត៌មានជាតិប្តី​ចាប់​រំលោភ​កូន​ស្រី៤​ដង ប្រពន្ធ​ប្តឹង​ប៉ូលិស​ចាប់

ប្តី​ចាប់​រំលោភ​កូន​ស្រី៤​ដង ប្រពន្ធ​ប្តឹង​ប៉ូលិស​ចាប់

ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេព សន្ថវៈកូនស្រីដែលទើបនឹងមានអាយុ១៥ឆ្នាំ រហូតបានសម្រេចចំនួន៤ដង លុះបែកធ្លាយ រឿងរ៉ាវក៏ត្រូវប្រពន្ធដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិស្តុក ឃុំស្តុគ ស្រុកគងពិសី។

ជនសង្ស័យល្មោភកាម ដែលចាប់រំលោភ សេពសន្ថវៈកូនស្រី មានឈ្មោះឡាយ នួន អាយុ ៥៣ឆ្នាំ មុខរបរសន្តិសុខ មានលំនៅក្នុងភូមិ កណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះនុត គឹមចាន់ អាយុ៣៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រី រងគ្រោះ មានឈ្មោះគ..ព អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នាងត្រូវបានឪពុកចុងចិត្តអប្រិយចាប់ រំលោភសេពសន្ថវៈ តាំងពីដើមឆ្នាំ២០១៧មក ម៉្លេះ ដោយឪចុងនេះ តែងធ្វើសកម្មភាពនៅ រាល់ពេលដែលម្តាយរបស់នាងមិននៅផ្ទះ ហើយ រាល់ពេលចាប់នាងរំលោភសេពសន្ថវៈស្កប់ស្កល់ តណ្ហារួចហើយ ឪចុងរូបនេះតែងគំរាមកំហែង មិនឱ្យនាងនិយាយប្រាប់អ្នកណាដាច់ខាត ពុំ នោះទេ គាត់នឹងសម្លាប់នាងចោលមិនខាន។ ចំណែកនាង ដោយសារតែខ្លាចឪពុកចុងសម្លាប់ ផង ម៉្យាងខ្លាចបែករឿងខ្មាសគេផង ទើបចេះតែទ្រាំលាក់បាំងទុកក្នុងទ្រូងតែម្នាក់ឯង ដោយ មិនហ៊ានប្រាប់អ្នកណាឡើយ សូម្បីម្តាយ។

ក្មេងស្រីរងគ្រោះបន្តថា លុះមកដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ឪពុកចុង រូបនេះបានចាប់រំលោភសេពសន្ថវៈលើរូបនាង រហូតបានសម្រេចចំនួន២ដងទៀត ហើយក៏គំរាម នាងដោយប្រើពាក្យដដែលថា នឹងសម្លាប់នាង ចោល ប្រសិនបើនាងហ៊ានធ្វើឱ្យបែកធ្លាយរឿង នេះ។ រហូតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយទ្រាំនឹងទង្វើថោកទាបរបស់ឪចុងចិត្តអប្រិយ ខាងលើលែងបាន នាងក៏ដាច់ចិត្តទម្លាយរឿងរ៉ាវ ប្រាប់ម្តាយឱ្យបានដឹង។ បន្ទាប់មកម្តាយក៏ប្រញាប់ នាំនាងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួន ឪពុកចុង រូបនោះទៅសាកសួរតែម្តង។

សមត្ថកិច្ចស្រុកគងពិសី បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជា ម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបាន ចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យជា ឪពុកចុងនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ព្យាយាមឆ្លើយបដិសេធថា ខ្លួនមិនបានចាប់ រំលោភកូនស្រីចុងនោះទេ តែពិតជាបានរួមរ័ក ជាមួយនាងច្រើនដងមែន ដោយការព្រមព្រៀង គ្នា គ្មានការចាប់បង្ខំសោះឡើយ។

បើទោះជាជនសង្ស័យព្យាយាមឆ្លើយ ដោះបន្ទុកយ៉ាងណាក្តី សមត្ថកិច្ចនៅតែរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ អ៊ុំ ណូន

RELATED ARTICLES