Friday, July 4, 2025
Homeព័ត៌មានជាតិពូប​ង្កើត​ចាប់​រំលោភ​ក្មួយ​ស្រី​១០​ថ្ងៃ ជាប់​ខ្នោះ

ពូប​ង្កើត​ចាប់​រំលោភ​ក្មួយ​ស្រី​១០​ថ្ងៃ ជាប់​ខ្នោះ

ខេត្តព្រះវិហារ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មួយ ស្រីបង្កើតរបស់ខ្លួន ដែលទើបនឹងមានអាយុ៩ ឆ្នាំ រហូតដល់បានសម្រេច លុះ១០ថ្ងៃក្រោយ រឿងរ៉ាវបែកធ្លាយ ក៏ត្រូវស្ត្រីជាម្តាយក្មេងស្រី រងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ កាល ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ សែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី។

ជនសង្ស័យដែលចាប់រំលោភសេពសន្ថវៈ ក្មួយស្រីបង្កើតខ្លួនឯង មានឈ្មោះសាប់ ស៊ិញ អាយុជាង៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រី- រងគ្រោះ ទើបមានអាយុ៩ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ជនសង្ស័យ ឈ្មោះសាប់ ស៊ិញ ជាពូបង្កើតរបស់នាង បាន ចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បាន សម្រេចនៅក្នុងខ្ទមស្រែ ខណៈដែលឪពុកម្តាយ នាងមិននៅ។ លុះរំលោភសេពសន្ថវៈនាងរួច ជនសង្ស័យបានគំរាមកុំឱ្យនាងនិយាយរឿងនេះ ប្រាប់អ្នកណា​ឱ្យសោះ ពុំនោះទេ គាត់នឹងសម្លាប់ នាងចោល។ ចំណែកនាង ដោយខ្លាចការគំរាមកំហែងរបស់ជនសង្ស័យ ទើបមិនហ៊ានប្រាប់ អ្នកណាឡើយ។

តាមសម្តីស្ត្រីឈ្មោះស៊ឹម លីម ត្រូវជាម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយឃើញកូនស្រីមានទឹកមុខ ស្លេកស្លាំងខុសប្រក្រតី ទើបគាត់បានហៅកូន- ស្រីមកសួរនាំ ទីបំផុត កូនស្រីក៏ទម្លាយរឿងរ៉ាវ ប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះសាប់ ស៊ិញ ចាប់រំលោភសេពសន្ថវៈ ទើបគាត់ជាម្តាយប្រញាប់ នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ ខ្លួនជនសង្ស័យមកសាកសួរតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយ ពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេង ស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យជាពូបង្កើតរបស់ ក្មេងស្រីរងគ្រោះនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈក្មួយស្រីបង្កើត រហូតដល់ បានសម្រេចដូចអ្វី ដែលស្ត្រីជាម្តាយក្មេងស្រី- រងគ្រោះប្តឹងចោទប្រកាន់ប្រាកដមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលា ដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES