Friday, July 4, 2025
Homeព័ត៌មានជាតិហៅ​ស្រីមក​កោស​ខ្យល់​ទះ​៤​ដៃ ចាប់​រំលោភ​ក្នុង​វត្ត

ហៅ​ស្រីមក​កោស​ខ្យល់​ទះ​៤​ដៃ ចាប់​រំលោភ​ក្នុង​វត្ត

ខេត្តកោះកុង ៖ យុវជនឈាមរាវជាក្មេងវត្តម្នាក់បានហៅស្ត្រីម្នាក់ ឱ្យចូលមកកោសខ្យល់ ឱ្យខ្លួននៅក្នុងបន្ទប់ក្នុងវត្ត លុះឃើញឱកាស ស្ងាត់ល្អ ក៏ចាប់បង្ខំប្រើហិង្សាទះស្ត្រីកោសខ្យល់ ចំនួន៤ដៃ បន្ទាប់មកក៏ធ្វើសកម្មភាពរំលោភ សេពសន្ថវៈទៅលើស្ត្រីរងគ្រោះរហូតដល់បាន សម្រេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបរិវេណវត្តគិរីគង្គាចាស់ ហៅវត្តចាស់ មានទីតាំងស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។

យុវជនល្មោភកាម ដែលវាយស្ត្រីជាអ្នក កោសខ្យល់៤ដៃ រួចចាប់រំលោភរហូតដល់បាន សម្រេច មានឈ្មោះម៉ម សុខទយ អាយុ២៣ ឆ្នាំ ជាសិស្សគណព្រះសង្ឃ ស្នាក់នៅវត្តគិរីគង្គាចាស់ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកស្ត្រីរងគ្រោះ មាន ឈ្មោះស..ធ អាយុ៤៦ឆ្នាំ ប្រកបរបរកោស ខ្យល់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ម៉ម សុខទយ បានហៅគាត់ឱ្យទៅកោសខ្យល់ ឱ្យរូបគេ នៅក្នុងវត្តចាស់។ លុះពេលទៅដល់ ក្នុងបន្ទប់មួយក្នុងវត្តចាស់ ដោយឃើញឱកាស ស្ងាត់ល្អ ជនសង្ស័យក៏ចាប់បង្ខំគាត់រំលោភ សេពសន្ថវៈតែម្តង តែគាត់មិនព្រម ក៏ព្យាយាម រើបម្រេះ ស្រាប់តែភ្លាមនោះ ជនសង្ស័យល្មោភកាមផ្ទុះកំហឹង ក៏បានទះគាត់ចំនួន៤ដៃ បន្ទាប់ មកក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើ គាត់រហូតដល់បានសម្រេចតែម្តង។

ស្ត្រីរងគ្រោះ បន្តថា ក្រោយពីចាប់គាត់ រំលោភសេពសន្ថវៈស្កប់ស្កល់តណ្ហាហើយ ជនសង្ស័យក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល ចំណែកគាត់ក៏រត់ទៅដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ក្រោយពី ទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ច បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ ការចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៧ រួចក៏នាំខ្លួនជនសង្ស័យមក ធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលកោះស្តេច។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានចាប់រំលោភសេព សន្ថវៈស្ត្រីរងគ្រាះ រហូតដល់បានសម្រេចប្រាកដ មែន ដោយដំបូងឡើយ រូបគេមិនសូវស្រួល ខ្លួន ទើបទៅហៅស្ត្រីរងគ្រោះឱ្យមកកោសខ្យល់ ឱ្យ លុះមកដល់ក្នុងបន្ទប់ស្ងាត់ល្អ រូបគេក៏ស្រាប់ តែកើតមានអារម្មណ៍ផ្លូវភេទ ទើបចាប់បង្ខំស្ត្រី រងគ្រោះរួមភេទ តែស្ត្រីរងគ្រោះរើបម្រះ ទើប ធ្វើឱ្យគេខឹង ក៏ទះស្ត្រីរងគ្រោះ៤ដៃ រួចក៏ចាប់ រំលោភ រហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ច រៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES