Tuesday, August 26, 2025
Homeព័ត៌មានជាតិធ្វើគ្រូ​ទាយ​ពេល​ថ្ងៃ​ចាយ​មិន​គ្រប់​ យប់​លក់​ថ្នាំ​ញៀន​ជាប់​ខ្នោះ

ធ្វើគ្រូ​ទាយ​ពេល​ថ្ងៃ​ចាយ​មិន​គ្រប់​ យប់​លក់​ថ្នាំ​ញៀន​ជាប់​ខ្នោះ

ភ្នំពេញ ៖ ស្ត្រីជាគ្រូទាយម្នាក់ ដោយសាររាប់ដៃជើងគន់គូរជើងលេខមិនសូវមាន ក៏បែក គំនិតលក់ថ្នាំញៀនបន្ថែមទៀត លុះពេលកម្លាំង សមត្ថកិច្ចនគរបាលផ្នែកព្រហ្មខណ្ឌមានជ័យ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធ្វើការឆែក ឆេរប្រទះឃើញ ក៏ចាប់ឃាត់ខ្លួនរួមនិងបុរស ម្នាក់ទៀត នាំមកធ្វើការសាកសួរ កាលពីវេលា ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅចំណុចតាមផ្លូវលំ នៅបន្ទប់ជួល ស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ មានឈ្មោះកែវ រ៉ាវី ហៅម៉ែគ្រូ ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូទាយ ស្នាក់នៅ បន្ទប់ជួលគ្មានលេខផ្លូវលំ ក្រុមទី០១ ស្ថិតនៅ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យម្នាក់ទៀត មានឈ្មោះ យូរ គឹមដារុន ហៅម៉ាប់ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិត ប្រាកដ។

លោកហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ បានឱ្យដឹងថា មុនពេលចាប់ឃាត់ខ្លួនជន សង្ស័យខាងលើ សម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយនឹងកម្លាំងនគរបាលមូលដ្ឋាន បានធ្វើការស្រាវជ្រាវមុខសញ្ញាចែកចាយគ្រឿង ញៀន ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះយូរ គឹមដារុន ហៅម៉ាប់ នៅមុខបន្ទប់ជួល ខាងលើ ដោយដកហូតបានថ្នាំញៀនមួយចំនួន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចឈានចូលឆែកឆេរត្រួតពិនិត្យនៅក្នុងបន្ទប់ជួលរបស់គ្រូទាយមើល រាសី ក៏រកឃើញថ្នាំញៀនចំនួន៣ថង់ធំ និង ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀន ចំនួន១ និងឧបករជក់១កំប្លេ និងទូរស័ព្ទដៃម៉ាក អាយហ្វូនសិចចិន ១គ្រឿង និងណូគារស៊េរី ចាស់១គ្រឿង និងថង់ប្លាស្ទិកមួយចំនួនធំ និង ស្លាកលេខម៉ូតូ មួយបន្ទះលេខ ភ្នំពេញ 1AT -7582 ទើបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួន ស្រីជាគ្រូទាយនេះ មកធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន ឆ្លើយសារភាពថា ពួកគេពិតជាមានជាប់ពាក់-ព័ន្ធនឹងបទល្មើសគ្រឿងញៀនមែន ហើយក៏ ត្រូវសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនតែម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំឃាំងបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

 

RELATED ARTICLES