Wednesday, October 16, 2024
Homeសេដ្ឋកិច្ចជាតិពិព័ណពាណិជ្ជកម្មអន្ដរជាតិ ជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា

ពិព័ណពាណិជ្ជកម្មអន្ដរជាតិ ជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖លោកឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ បាន​មានប្រសាសន៍​ថាការបើកពិព័ណពាណិជ្ជកម្មអន្ដរជាតិនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈ​​មណ្ឌុលកោះពេជ្រ ជាព្រឹ​ត្តិការណ៍សំខាន់មួយចូលរួមចំណែកជំរុញ​ឲ្យការធ្វើពាណិ​ជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងជួយ​ការងារកសិកម្ម សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និង​កសិកម្ម ព្រមទាំងកិច្ចសហប្រតិ​បត្តិការ​ណ៍ រវាងភាគី ទាំងក្នុងនិងក្រៅស្រុក ។ការថ្លែងរបស់មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះនៅថ្ងៃដែលពិព័ណពាណិជ្ជកម្មអន្ដរជាតិបានបើកសម្ពោធឲ្យតំណើរការជាផ្លូវការនៅមជ្ឈមណ្ឌុលកោះពេជ្រ នៅព្រឹកថ្ងៃទី២៨ សីហា ដែលមានអ្នក​ជំនាញ​ពាក់​ព័ន្ធពី​ក្រសួ​ងនានាជាច្រើនបានចូលរួមដោយមានការ​តាំងស្ដង់ចំនួនដល់ទៅ​ជាង​១៥០ និង​មាន​១៣​ប្រទេស​ចូលរួម ។

  លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថាព្រឹត្តិការណ៍​នេះសំ​ខាន់​ណាស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម លើកកម្ពស់ដ៍រឹងមាំ និងស៊ីជម្រៅ ពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ។លោកបន្ថែមថាពិព័ណនេះនឹងនាំមកនូវ កាលានុវត្តភាព រួមគ្នា លើផ្នែកធុរកិច្ច វិនិយោគ ស្វែង​​រកកិច្ចសហការ ដើម្បីប្រយោជន៍រួម ក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់​ជ្រុងជ្រោយ តំបន់ប្រទេសទាំងពីរ ។លោករដ្ឋលេខាធិការ មានជំនឿរថាពិព័ណថ្ងៃ​នេះសហ​គ្រិន វិនិយោគិន ពាណិជ្ជករ ព្រមទាំងធុរជនទាំងក្នុង និងក្រៅស្រុក  និងបានជួបគ្នាដោយ​ផ្ទាល់ ដើម្បីបង្កើតបណ្ដាញ វិនិយោគ ផ្លាស់ប្ដូរព័តមាន។លោកក៍លើកទឹកចិត្តដល់ក្រុមហ៊ុន ដៃគូពាក់ព័ន្ធទាំងអស់ ឲ្យបន្ដគំនិតផ្ដួចផ្ដើមនូវគំនិតក្នុងការរៀបចំនូវពិព័ណ​ពាណិជ្ជកម្ម​នានា​នៅប្រ​ទេស​កម្ពុជា លើកកម្ពស់ការយល់ដឹងវិស័យពាណិជ្ជកម្ម  ធុរកិច្ច និងវិនោយោគ​នៅ​កម្ពុជា ធានាបាន​នូវភាពប្រកួតប្រជែងខ្ពស់ ប្រកប​ដោយ​ប្រសិទ្ធភាព ។

  លោកវីននី (Viny Nguyen) គណៈកម្មការរៀបចំនិងនាយកគ្រប់គ្រងក្រុមហ៊ុនMinh Vi Exhibition and Advertisement Service Co.,Ltd (VEAS ) បានលើកឡើងថានៅមជ្ឈ​មណ្ឌុល​កោះពេជ្រ ពិព័ណពាណិជ្ជកម្មអន្ដរជាតិនេះរៀបចំពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២៤ ដោយ​មានស្ដង់តាំង​ពិព័ណ​ចំនួន១៥០ មកពី១៣ប្រទេស មានដូចជាបេឡារុស្ស ,កម្ពុជា,ចិន កូរ៉េ ម៉ាឡេស៊ី ប៉ាគី​ស្ថាន ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ ថៃ អារ៉ាប់រួម និងវៀតណាម ជា​ដើម ដាក់បង្ហាញ​ផលិតផល​បច្ចេក​វិទ្យា និងសេវ៉ាកម្មរបស់ពួកគេលើផ្ទៃដីទំហ៊ុំ ៣០០ម៉ែត្រការ៉េ ។លោកវីននី មានក្ដីរំពឹង​​ថា​ភ្ញៀវប្រមាណ៤៥០០នាក់ មកពីទូទាំងប្រទេសកម្ពុជានិង បណ្ដារ​ប្រទេស​ក្នុង​តំបន់ ​នឹងមកចូលរួម ហើយក្លាយ​ជា​វេទិ​ការ​អា​ជី​វកម្ម​ផ្ដាច់មុខ សម្រាប់សហ​គ្រាសកម្ពុជា ក្នុង​ការអភិវឌ្ឍអាជីវកម្ម និងបណ្ដាញ​អន្ដរជាតិ តាមរយៈព្រឹត្តិការណ៍​ពិព័ណពាណិជ្ជកម្មអន្ដរ​ជាតិដ៍ធំមួយនេះ ៕

RELATED ARTICLES