Monday, November 25, 2024
Homeព័ត៌មានជាតិលោក​ឧកញ៉ា​ម៉ុង ឫទ្ធី នាំ​ចេញ​ស្វាយ​ខ្មែរ​ទៅ​បារាំង

លោក​ឧកញ៉ា​ម៉ុង ឫទ្ធី នាំ​ចេញ​ស្វាយ​ខ្មែរ​ទៅ​បារាំង

ភ្នំពេញ ៖ ក្រុមការងារផ្នែកនាំចេញរបស់ក្រុមហ៊ុនលោកឧកញ៉ាម៉ុង ឬទ្ធី កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានធ្វើការដើរ ប្រមូលទិញផ្លែស្វាយពីប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដើម្បីរៀបចំដឹកបញ្ជូនតាមជើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងប៉ារីស តាមការបញ្ជា ទិញពីអ្នកចែកចាយនៅប្រទេសបារាំង។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកឧកញ៉ាម៉ុង ឫទ្ធី បានបញ្ជាក់ឱ្យដឹង កាល ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារផ្នែក នាំចេញរបស់យើង បាននិងកំពុងតែញាប់ដៃ ញាប់ជើងរៀបចំវេចខ្ចប់ផ្លែស្វាយ ដែលបាន ប្រមូលទិញ ពីប្រជាជនស្រុកអូរស្មាច់ ខេត្ត ឧត្តរមានជ័យ ចំនួន៦.៥០០គីឡូក្រាម សម្រាប់ ជើងទី១២ តាមជើងយន្តហោះ QATAR AIRWAY Flights 4.50pm 12.02.2017 ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

បច្ចុប្បន្ននេះ យើងនាំចេញបានតែមួយ ជើងទេ ក្នុងមួយសប្តាហ៍ ដោយសារតែផ្លែ ស្វាយរបស់ប្រជាជនយើងមានគុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ មានតម្លៃសមរម្យនោះ នៅពេលនេះ អ្នកចែកចាយនៅប្រទេសបារាំង បានសំណូមពរឱ្យយើងបញ្ជួនបង្កើនចំនួនទ្វេដង គឺប្រាំបីជើង ហោះហើរជារៀងរាល់ខែ ស្មើនឹង បរិមាណផ្លែស្វាយ ៥២.០០០គីឡូក្រាម។

អរគុណច្រើនណាស់ដល់ប្រជាជន ដែល ជាម្ចាស់កសិដ្ឋានចម្ការស្វាយទាំងអស់ ដែល បានរួមសហការជាមួយក្រុមការងាររបស់ក្រុម- ហ៊ុន ធ្វើឱ្យសម្រេចបានលទ្ធផលល្អជាទីមោទនៈ ទាំងអស់នេះ ចំពោះតម្លៃ សូមបងប្អូនមេត្តា ជ្រាបថា ដោយសារតែប្រទេសយើងមិនទាន់ មានយន្តហោះហោះហើរត្រង់ឆ្ពោះទៅកាន់ ប្រទេសបារាំងនៅឡើយ ដូច្នេះហើយ យើង ត្រូវចំណាយទៅលើតម្លៃដឹកជញ្ជូនខ្ពស់ជាង តម្លៃទំនិញ៕

RELATED ARTICLES