ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល កាលពី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានសព្វ ព្រះរាជហឫទ័យដឹកនាំជាអធិបតីនូវព្រះរាជវង្សានុវង្ស ប្រារឰព្រះរាជពិធីបង្សុកូល ថ្វាយ ព្រះមហាព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវិត នរល័ក្ស នៅក្នុងព្រះវិហារព្រះកែវមរកត នៃព្រះបរម រាជវាំង។
គួរបញ្ជាក់ថា សម្តេចព្រះរាជកនិដ្ឋា នរោ- ត្តម ថាវិត នរល័ក្ស ដែលជាព្រះមហេសីទី៤ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតន- កោដ្ឋទ្រង់ប្រសូត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩២៧ និងបានយាងសោយពិលាល័យ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងព្រះរាជដំណាក់ ឯទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។
នៅមុនសោយពិលាល័យ សម្តេចព្រះរាជ- កនិដ្ឋា ទ្រង់បានទុកនូវព្រះរាជបណ្តាំជាចុងក្រោយ មួយថ្លែងពីភាពឈឺចាប់នៅក្នុងការនឹកមាតុភូមិ ដែលមានខ្លឹមសារទាំងស្រុងថា “ខ្ញុំម្ចាស់ ពៅ សូមជូនពរទៅខ្មែរៗ ទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ ឱ្យបានប្រកបចម្រើននៅ ស្រុកខ្មែរក្តី នៅបរទេសក្តី ឱ្យស្គាល់តែឈ្នះមារ សត្រូវគ្រប់ពេលវេលា មានថ្កុំថ្កើងរុងរឿងនៅ ក្នុងការធ្វើការទាំងអម្បាលម៉ាន ទៅត្រង់ណា ឱ្យគេគ្រប់គ្នាស្រលាញ់ គេថ្នាក់ថ្នមគ្រប់កន្លែង ទាំងអស់ ហើយកុំឱ្យមានជំងឺឈឺថ្កាត់មកបៀតបៀនឱ្យសោះ ចង់បានអីឱ្យបានដូចបំណង សូម ទេវតាទាំង ៨ទិស ៨សន្តាន ព្រះអង្គជយវរ្ម័ន ទី៧ នាងគង្ហីងព្រះធរណី ទេវតាស្វេតច្ឆត្រគ្រប់ កន្លែង ព្រះអង្គណាដែលស័ក្តិសិទ្ធិទាំងអម្បាល ម៉ាន សូមឱ្យលោក ស្តេចយាងមកថែរក្សាខ្មែរៗ ទាំងអស់ ឱ្យស្គាល់តែស្រលាញ់ជាតិ ស្រលាញ់ ស្រុកជាទីបំផុត ទុកជាការសេចក្តីគោរពនៅក្នុង ជីវិតរបស់ខ្មែរទាំងមូលទាំងអស់គ្នា សូមឱ្យ បានប្រកបដូចក្តីប្រាថ្នា ទាំងអស់លោកទាំង អស់គ្នា ទាំងស្រី ទាំងប្រុស ទាំងអ្នកតូច អ្នកធំ ណាលោកណា! ខ្ញុំនៅឯណេះ សព្វថ្ងៃ ប៉ុន្តែខ្ញុំ នឹកស្រុកមិនភ្លេច សូមទាំងអស់គ្នាឱ្យមានចិត្ត សេចក្តីស្រលាញ់តាំងនៅក្នុងជាប់ក្នុងជីវិតម្នាក់ៗ ទាំងអស់។ ជម្រាបលាហើយ! ហើយសុំថើប សុំឱបយ៉ាងខ្លាំង ដោយសេចក្តីស្រលាញ់៕