Friday, August 15, 2025
Homeព័ត៌មានជាតិប៉េអឹម​ចាញ់​ល្បែង ទាញ​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន

ប៉េអឹម​ចាញ់​ល្បែង ទាញ​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន

ភ្នំពេញ ៖ បុរសជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ត្រូវបានសង្ស័យថា បានលេងល្បែង ចាញ់អស់លុយពីខ្លួន រួចក៏សម្រេចចិត្តទាញកាំភ្លើងខ្លី បាញ់សម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១និង១៥នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចព្រៃត្រែងមួយកន្លែង ជាដីរបស់ឧកញ៉ាលី យ៉ុងផាត់ មានទីតាំងស្ថិត ក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌ ជ្រោយចង្វា។

បុរសគំនិតខ្លីដែលបាញ់សម្លាប់ខ្លួនរូបនេះ មានឈ្មោះឃុត សាវុធ អាយុ៣៧ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ពាក់ស័ក្តិ២ មានលំនៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌប្ញស្សីកែវ។

តាមប្រភពពីសាក្សីម្នាក់ ដែលប្រទះឃើញ សពជនរងគ្រោះមុនគេ បានឱ្យដឹងថា នៅមុន ពេលកើតហេតុ គាត់បានបើករថយន្តតាមផ្លូវ លី យ៉ុងផាត់ លុះពេលធ្វើដំណើរមកដល់កន្លែង កើតហេតុ គាត់ក៏បានឈប់រថយន្តចូលទៅបត់ ជើងនៅក្នុងព្រៃត្រែង (ទីតាំងកើតហេតុខាង លើ) ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្នុងព្រៃត្រែង ទើបគាត់នឹកស្មានថា ជាអំពើឃាតកម្មក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ ទីតាំងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យ វិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបាន បាញ់សម្លាប់ខ្លួនឯងប្រាកដមែន ដោយបាញ់ ចំសៀតផ្កាផ្នែកខាងស្តាំ ហើយបើតាមការអះអាងពីប្រភពមួយចំនួន មូលហេតុដែលនាំឱ្យ ជនរងគ្រោះដាច់ចិត្តគិតខ្លីបែបនេះ ក៏ព្រោះតែ ចាញ់ល្បែងអស់លុយពីខ្លួន។

នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរក ឃើញកាំភ្លើងខ្លីមួយដើម ម៉ាក K54 មួយដើម ប្រាក់ដុល្លារចំនួន៦ដុល្លារ ប្រាក់រៀលចំនួន២ពាន់រៀល ទូរស័ព្ទដៃ១គ្រឿង ព្រមទាំងសំបុត្របង់ រំលស់ទូរស័ព្ទ១ផងដែរ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

កែវ ឈីម

RELATED ARTICLES