ភ្នំពេញ ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ស្ពានអា កាសមរតកតេជោ ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលជំហានទី២ កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការ ប្រមាណ ៤ខែ ពោលគឺជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោង ខែសីហា ឆ្នាំ២០២៥)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដ៏ខ្ពង់ខ្ពស់បំផុត ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរណ៍បានមួយកម្រិត។

លោកកើត ឆែ បន្តថា សមិទ្ធផលថ្មីបន្តបន្ទាប់ទៀត នឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

