ខេត្តបន្ទាយមានជ័យ ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញ ដេក ស្លាប់ រហូតដល់មានសភាពស្អុយរលួយទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៣រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្ពានលេខ៤ខាងកើតបង្គោលអង់តែនទូរស័ព្ទចម្ងាយ៧០ម៉ែត្រខាងឆ្វេងដៃ ចុះ តាមផ្លូវលំប្រហែល២០០ម៉ែត្រក្នុងព្រៃអូរសួង។
សពជនរងគ្រោះខាងលើ មិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ និងមានសភាព ស្អុយរលួយស្ទើរមើលលែងស្គាល់ទៅហើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុចេះតែធុំក្លិន ស្អុយចម្លែក លុះពេលនាំគ្នាដើររកមើល ក៏ស្រាប់ តែប្រទះឃើញសពបុរសម្នាក់ស្លាប់ឡើងរលួស សាច់អស់ មើលលែងស្គាល់ទៅហើយ រួចក៏ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះដល់ទីតាំងកើតហេតុ និងបានពិនិត្យឃើញ ថា សពមានសភាពរលួយទៅហើយ និងមិន មានបន្សលទុកនូវស្លាកស្នាមអ្វីនោះទេ ប៉ុន្តែ សពមានស្លៀកខោទ្រនាប់ពណ៌ក្រហម ចំណែក ខោខាងក្រៅពណ៌ត្រួយចេក និងមិនមានពាក់ អាវនោះទេ។
សមត្ថកិច្ចបញ្ជាក់ថា ដោយសារតែសភាព សពរលួសអស់ទៅហើយ ទើបសមត្ថកិច្ចមិន ទាន់អាចសន្និដ្ឋានបាននៅឡើយថា សពស្លាប់ ដោយសារឃាតកម្មឬដោយសារអ្វីឱ្យពិតប្រាកដ នោះទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចស្លាប់ក្នុងចន្លោះពេលប្រមាណ កន្លះខែមកហើយ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យអាជ្ញាធរដែនដីរៀបចំបូជានៅនឹងកន្លែងតែ ម្តង ព្រោះសពមានសភាពរលួយទៅហើយ។ ជាមួយនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរក សាច់ញាតិ ដើម្បីកំណត់មូលហេតុនៃការស្លាប់ របស់ជនរងគ្រោះឱ្យបានច្បាស់លាស់៕