Friday, July 4, 2025
Homeព័ត៌មានជាតិក្រសួង​វប្បធម៌ អំពាវ​នាវ​ទប់​ស្កាត់​អំពើ​អវិជ្ជ​មាន​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់

ក្រសួង​វប្បធម៌ អំពាវ​នាវ​ទប់​ស្កាត់​អំពើ​អវិជ្ជ​មាន​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់

ភ្នំពេញ ៖ ស្របពេលដែលទិវានៃក្តីស្រលាញ់ Valentine’s Day បានឈានចូលមកដល់ ខណៈ ដែលយុវវ័យមួយចំនួនតូច នៅមានការយល់ ច្រឡំចំពោះអត្ថន័យនៃទិវាបែបគ្រិស្តសាសនា មួយនេះ ហើយបានប្រើប្រាស់ទិវានេះ ប្រព្រឹត្ត នូវអំពើអវិជ្ជមាននានា ខុសគន្លងប្រពៃណីខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវ ដល់មាតាបិតា អាជ្ញាធរពាក់ព័ន្ធ ពិសេសស្រទាប់ យុវជន ចូលរួមទប់ស្កាត់អំពើអវិជ្ជមាននានា ដែលកើតមាននៅក្នុងទិវានៃក្តីស្រលាញ់១៤កុម្ភៈ នេះ ដើម្បីថែរក្សាការពារវប្បធម៌ ប្រពៃណីដ៏ ផូរផង់របស់ជាតិខ្មែរ។

សេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែល “នគរធំ” ទទួលបានកាល ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានខ្លឹមសារ ទាំងស្រុងថា “ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយ ចំនួន ជាពិសេស គ្រឹស្តសាសនិកជន បានកំណត់ ថា ជាទិវានៃក្តីស្រលាញ់ ជិតឈានចូលមក ដល់ហើយ។ ទិវានេះ បានជ្រៀតចូលបន្តិចម្តងៗ មកក្នុងសង្គមកម្ពុជា ជាពិសេសក្នុង ស្រទាប់ យុវវ័យ។ ជាការពិតក្នុងលក្ខណៈធម្មជាតិរបស់ មនុស្សសេចក្តីស្រលាញ់គ្មានព្រំដែន ហើយដែល មនុស្សម្នាក់ៗ អាចសម្តែងនូវទឹកចិត្តនេះ ចំពោះ គ្រប់អ្នកដែលនៅជុំវិញខ្លួន រួមមានគូសង្សារ ប្តីប្រពន្ធ កូន ចៅ មាតាបិតា ជីដូនជីតា និង មិត្តភក្តិជាដើម។ វាជាការចាំបាច់ដែលសង្គម កម្ពុជា ជាពិសេស ស្រទាប់យុវជនត្រូវយល់ ដឹងឱ្យពិតប្រាកដជាទីបំផុត នូវវប្បធម៌ប្រពៃណី ដ៏ថ្លៃថ្នូរ ជាមរតក ញើសឈាម ដែលបុព្វបុរស បន្សល់ទុកឱ្យ ហើយក៏ត្រូវស្វែងយល់ឱ្យបានគ្រប់ ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃទំនៀម- ទម្លាប់ និងវប្បធម៌ពីក្រៅមួយទៀត ដើម្បី បន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គម របស់ខ្លួន សំដៅរក្សានូវអត្ថិភាពជាប្រជាជាតិ ថ្លៃថ្នូរមួយ ដែលមានអាយុកាលចំណាស់រាប់- ពាន់ឆ្នាំមកហើយ នៅទ្វីបអាស៊ីនេះ។

ទិវាក្តីស្រលាញ់នៅកម្ពុជា គួរជាឱកាស នៃការចែកចាយ និងធានាថា ក្តីស្រលាញ់ដ៏ទូលំ- ទូលាយមួយត្រូវបានធ្វើឡើងក្នុងសន្តានចិត្តដ៏ ស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួន ជា អាទិ៍មាន ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូន ចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយ គ្នា ដូចជាជនពិការ កុមារកំព្រា និងអ្នកដែល ខ្សត់ខ្សោយជាងខ្លួន…៘និង៘ រូប- ភាពនានាដែលអាចសម្តែងនូវសេចក្តីស្រាលាញ់ មានជាអាទិ៍ ជួបជុំពិភាក្សាដោយរីករាយ ការ សរសេរលិខិតជូនពរ ជូនអំណោយផ្សេងៗ ជូន ផ្កា ឬវត្ថុបញ្ចាំចិត្តនានា ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនតែប៉ុណ្ណោះ ដោយមិនប្រមូលផ្តុំទៅលើស្នេហាស្រី-ប្រុស នោះឡើយ។

ប្រការនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតាបិតា អាជ្ញាធរ សមត្ថ- កិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេសស្រទាប់ យុវជន សូមចូលរួមចំណែកតាមរយៈវិធានការ នានាដែលអាចធ្វើបាន ក្នុងការទប់ស្កាត់ ព្រមទាំងជួយពន្យល់ណែនាំ ក្រើនរំលឹក ដាស់តឿន ដល់កូនចៅ មិត្តភក្តិ កុំឱ្យប្រើប្រាស់ទិវានេះ ជា លេសប្រព្រឹត្តអំពើអវិជ្ជមាននានា ខុសគន្លង ប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ហើយដែលនាំឱ្យ ប៉ះពាល់ដល់អនាគត និងកិត្តិយសរបស់ខ្លួន ក៏ ដូចជាក្រុមគ្រួសារផងដែរ។ ទន្ទឹមនេះ ស្មារតី នៃការថែរក្សា ការពារនូវអារ្យធម៌ ទំនៀម- ទម្លាប់ប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់ជាតិ ក៏ត្រូវ តែលើកតម្កើងឡើង ដើម្បីកិត្យានុភាពរបស់ កម្ពុជា”។ រួមគ្នាដើម្បីការពារនិងអភិរក្សវប្បធម៌ ប្រពៃណីជាតិដ៏ប្រពៃរបស់យើង”។

គួរបញ្ជាក់ដែរថា ជុំវិញបញ្ហាទិវានៃក្តី- ស្រឡាញ់ ១៤ កុម្ភៈ នេះដែរ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីវិធាន- ការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យ នៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចំនួន៤ចំណុច ដូចខាងក្រោម ៖

១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិកុំឱ្យមានការយល់ខុស អំពីអត្ថន័យ នៃទិវាបុណ្យនៃក្តីស្រឡាញ់ (valentine’s day)

២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្ស ជាប្រចាំ

៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សា យុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយ អនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”

៤-ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយ មាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធ នឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយ សិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្សបានទាន់ពេលវេលា…៕

RELATED ARTICLES