Friday, August 15, 2025
Homeព័ត៌មានជាតិខ្ចីប្រាក់​មិន​ព្រម​សង​ម្ចាស់​បំណុល​ឃើញ​នាំ​ទៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ

ខ្ចីប្រាក់​មិន​ព្រម​សង​ម្ចាស់​បំណុល​ឃើញ​នាំ​ទៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ

​ភ្នំពេញ ៖ ខ្ចីប្រាក់៥០ដុល្លារមិនព្រមសងហើយទិញទំនិញជំពាក់ទៀតសរុបទាំងថ្លៃការ ប្រាក់ផង១០០ដុល្លារព្យាយាមគេចខ្លួនត្រូវម្ចាស់បំណុលប្រទះឃើញនាំទៅប៉ុស្តិ៍នគរបាលចោមចៅកាលពី ​វេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតនៅ ចំនុចផ្ទះជួលភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ​ ។

ស្រ្តីជាកូនបំនុលមានឈ្មោះង៉ែតចាន់ណា ​អាយុ២៦ឆ្នាំមុខរបរកម្មការិនីកាត់ដេរ ​ស្នាក់នៅផ្ទះជួលភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកមេសាងខេត្តព្រៃវែង។ស្រ្តីជាម្ចាស់បំណុលមានឈ្មោះស្រឿងណារី ​​អាយុ៣០ឆ្នាំ ​មុខរបរលក់ដូរស្នាក់នៅផ្ទះជួលភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែន ជ័យ ​មានស្រុកកំនើតភូមិដំណាក់ស្មាច់ឃុំវាលពង្សស្រុកឧត្តង្គខេត្តកំពង់ស្ពឺ។

តាមសំដីស្រ្តីជាម្ចាស់បំណុលបានឲ្យដឹងថា ស្រ្តីជាកូនបំណុលបានខ្ចីប្រាក់គាត់ចំនួន៥០ ដុល្លារតាំងពីដើមខែមករា ឆ្នាំ២០១៧មក តែមិនបានសងទេបានទិញឥវ៉ាន់ចាបហួយគាត់ ជារៀងរាល់ថ្ងៃនិងទាំងថ្លៃការប្រាក់សរុប១០០ដុល្លារហើយនៅតែមិនព្រមសងទៀត និង បានគេចវេសមិនស្នាក់នៅបន្ទប់ជួល រហូតដល់យប់ថ្ងៃទី១៣ ខែកុម្ភៈ ទើបម្ចាស់បំណុល ប្រទះឃើញកូនបំណុលក៏បាននាំទៅប៉ុស្តិ៍នគរបាលចោមចៅ ។

បន្ទាប់ពីភាគីម្ចាស់បំណុលពាក់អាវពណ៌ក្រហមលាយខ្មៅនិងកូនបំណុលពាក់អាវពណ៌ខ្មៅ ទៅដល់ប៉ុស្តិ៍នគរបាលចោមចៅនិងមានការសម្របសម្រួលពីសមត្ថកិច្ចទើបកូនបំណុល
បានហៅបងប្រុសមកធានាចេញសងចំនួន១០០ដុល្លារនៅថ្ងៃទី១៤ ខែកុម្ភៈនេះដើម្បីបញ្ចប់​រឿង ៕

នូ​ផាន់ណា

RELATED ARTICLES