Tuesday, September 17, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖ថាមិនចូលចិត្ត ឆាកជីវិតHigh Show ក្លែងក្លាយ ហើយលោកចេញមុខសរសើរកញ្ញាស៊ូវ៉ាណា ថាជានិមិត្ដរូបបស់លោក

លោកគួច ខេវិន ៖ថាមិនចូលចិត្ត ឆាកជីវិតHigh Show ក្លែងក្លាយ ហើយលោកចេញមុខសរសើរកញ្ញាស៊ូវ៉ាណា ថាជានិមិត្ដរូបបស់លោក

កោះកុង៖លោកគួច ខេវិន បានចេញមុខសរសើរជនជាតិអាមេរិកម្នាក់នោះគឺកញ្ញាស៊ូវ៉ាណ្ណា ហ្គោនឡែន (Suwanna Gauntlett) នាយិកាអង្កការសម្ព័ន្ធមិត្តសត្វព្រៃ WILDLIFE Alliance C.E.O ដែលបានចំណាយពេលចំណាយពេលវេលារយៈពេល២២ឆ្នាំ មកហើយ ជួយថែរក្សារ និងការពារធនធាន ព្រៃឈើ សត្វព្រៃកម្រ​នៅកម្ពុជា ដោយពុំខ្លាចនឿយហត់ ហើយលោកខេវិន ថែមទាំងចាត់ទុកកញ្ញាស៊ូវ៉ាណ្ណា ជាIdol របស់លោកថែមទៀតផង ។

 លោកគួច ខេវិន ថ្លែងថា«ក្នុងនាមជាប្រជាជនខ្មែរខ្ញុំសូមសម្តែងនូវក្តីគោរពស្រឡាញ់និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះកញ្ញា ស៊ូវ៉ាណា(Dr. Suwanna Gauntlett) ប្រ​ធានអង្គការ ការពារព្រៃឈើនិងសត្វព្រៃ(WILDLIFE Alliance)ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រើប្រាស់គ្រប់ពេលវេលាបំពេញកិច្ចការដ៏មានសារសំខាន់ ថែរក្សារការពារធនធានព្រៃឈើ សត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកដោយពុំខ្លាចនឿយហត់ ។ ខ្ញុំបានចាត់ទុក កញ្ញា ស៊ូវ៉ាណា (Dr. Suwanna Gauntlett) ជានិមិត្ត រូបនៃសេចក្តីស្រឡាញ់ Idol របស់ខ្ញុំIdoL របស់ខ្ញុំដែលDr. Suwanna បានណែនាំ បង្ហាត់បង្រៀនឲ្យខ្ញុំនឹងប្រជាជនកម្ពុជាស្រឡាញ់ព្រៃឈើសត្វព្រៃនិងបរិស្ថានធម្មជាតិតំបន់ភ្នំហើយចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្ស ជាតិជំនាន់ក្រោយៗ ។ សូមឲ្យបេសកកម្មដ៏មានតម្លៃរបស់កញ្ញា នៅកម្ពុជាប្រកបដោយជោគជ័យត្រចះ ត្រចង់ជានិច្ច ! Thank you so much for everything »។

  សូមបញ្ជាក់ថាកញ្ញាស៊ូវ៉ាណា(Dr. Suwanna Gauntlett) ប្រធានអង្គការ ការពារព្រៃឈើនិងសត្វព្រៃ(WILDLIFE Alliance) បានបង្កើតអង្គការមួយនេះកាលពីឆ្នាំ២០០២ ហើយបានបណ្ដុះបណ្ដាលដល់សហគមសុវណ្ណា បៃតង និងអេកូធម្មជាតិជីផាក និងជួយដល់ពលរដ្ឋនៅតំបន់នោះចំនួន១៥០គ្រួសារ ឲ្យផ្លាស់ប្ដូរពីរបរធ្លាប់កាប់ឈើ និងបរបាញ់សត្វ មកមានមានជំនាញផ្សេងៗទៀតដូចជាបណ្ដុះកូនឈើ នៅសហគមអេកូទេស​ចរណ៍ជីផាក នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលជាតំបន់មានព្រៃបៃតង ទឹកធ្លាក់ពីកំពូលភ្នំក្រវ៉ាញ មានសត្វព្រៃ ល្អាងភ្នំប្រវត្តិសាស្រ្ដស្ថិតនៅនារតីនៃប្រទេសកម្ពុជា មានទឹកធ្លាក់ធម្មជាតិ និងសម្បូរជីវចម្រុះ ហើយត្រូវបានកក្រសួងទេសចរណ៍កម្ពុជាទទួលស្គាល់ ជាអេកូទេសចរណ៍ ដែលភ្ញៀវទេសចរទៅទស្សនាទឹកធ្លាក់ពីលើភ្នំ សត្វដំរី និងទស្សនាថ្ងៃរៀបលិចជាដើម ដែលលោស្រីស៊ូវ៉ាណា បំផុសឲ្យពលរដ្ឋនៅសហគមអភិរក្សសត្វព្រៃ ជីវចម្រុះ និងតំបន់រម្យនីយដ្ឋានធម្មជាតិ ។សម្រាប់លោកគួច ខេវិន វិញលោកចូលចិត្តប្រើជីវិតសាមញ្ញ ស្រលាញ់កសិកម្ម និងមិនចូលចិត្តជីវិតបែបHigh Show ក្លែងក្លាយឡើយ តែលោកចូលចិត្តផ្សារភ្ជាប់ទៅនិងជីវិតធម្មជាតិ ខណៈដែលលោកក៍បានចូលរួមអភិវឌ្ឍនិងលើកស្ទួយវិស័យទេសចរណ៍ នៅតំបន់ជីផាត ជាច្រើនឆ្នាំមកហើយ ។

 លោកគួច ខេវិន បានប្រាប់ដល់«នគរធំ » ថា”មិនចូលចិត្តទៅនិងឆាកជីវិតHigh Show ក្លែងក្លាយ មិនចង់សប្បាយជាមួយនិងបុណ្យស័ក្ដខានៈខ្ពស់ហួស ពីសម្ថភាពដែលខ្លួនមាន ដើម្បីបង្អួតសម្ញែង ឲ្យគេឯងកោត​ក្រែង ខ្លាចញញើត នោះទេ»។

 អតីតអគ្គនាយករងទូរទស្សន៍CTN ,Sea Tv និងE tv រូបនេះបន្ថែមថាលោកចង់ឃើញពលរដ្ឋកម្ពុជាស្រលាញ់ព្រៃឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ តំបន់ភ្នំ ហើយចូលរួមថែរក្សា ឲ្យបានគង់វង្ស សម្រាប់មនុស្សជាតិជំនាន់ក្រោយ ហើយលោកពិតជាពេញចិត្ត និងគាំទ្រចំពោះការបំផុសគំនិតដល់ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាក របស់កញ្ញាស៊ូវ៉ណ្ណា ដែលលះបង់គ្រប់យ៉ាងដើម្បីកម្ពុជា ។

 គួរបញ្ជាក់ថាក្រៅពីលោកគួច ខេវិន កន្លងមកគេឃើញតារា២ដួងទៀតដែលតែងតែបង្ហាញសកម្មភាពស្រលាញ់បរិស្ថាន និងដាំកូនឈើ នោះគឺអ្នកនាងមាស សុខសោភា និងលោក​តាន់ គីមសួរ ។សម្រាប់លោកគួច ខេវិន លោក​ថាពេលទៅដល់តំន់អេកូទេសចរណ៍ធម្មជាតិជីផាក លោកមានអារម្មណ៍ស្រស់ថ្លាក្នុងជីវិត ហេតុនេះហើយ​បានជាភាគច្រើនលោកស្នាក់នៅទីនោះច្រើនជាងនៅភ្នំពេញ ព្រោះលោកស្រលាញ់ជីវិតបែបធម្មជាតិ ៕

RELATED ARTICLES