Sunday, November 24, 2024
Homeនយោបាយសម្តេចហ៊ុន សែន ប្តឹង​លោក​គឹម សុខ ទាម​ទារ​សំណង​ជំងឺ​ចិត្ត​២ពាន់​លាន

សម្តេចហ៊ុន សែន ប្តឹង​លោក​គឹម សុខ ទាម​ទារ​សំណង​ជំងឺ​ចិត្ត​២ពាន់​លាន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈមេធាវី តំណាងដោយអាណត្តិ បានដាក់ពាក្យប្តឹងលោក គឹម សុខ អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គម ពីបទចោទថាគណបក្សប្រជាជនកម្ពុជា នៅពី ក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី ដោយ ស្នើសុំឱ្យតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ និង ទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន២ពាន់លានរៀល (២០០០ ០០០ ០០០) ស្មើនឹង ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពីធីសម្ពោធបើកឱ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិនកោះធំ ដែលជាប្រភេទស្ពានគុណ ភាពបេតុងសរសៃដែក មានប្រវែង៤១៥ម៉ែត្រ លាតសន្ឋឹងលើផ្លូវជាតិលេខ២១ ពីត្រើយខាង លិច ឆ្ពោះទៅផ្លូវជាតិលេខ១១០ ត្រើយខាង កើតទន្លេបាសាក់។ ស្ពាននេះចំណាយទឹកប្រាក់ សាងសង់អស់ប្រមាណ១៩,៣៩លានដុល្លារ- អាមេរិក ដែលជាកម្ចីសម្បទានពីមិត្តចិន រួម ជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ២,៨លានដុល្លារ។

ថ្លែងក្នុងពិធីនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នេះជាស្ពានលើក ទី៧ ហើយដែលមិត្តចិន បានជួយកម្ពុជា។ ពី មុនមក មិនដែលគិតស្មានថា បានស្ពានល្អបែប នេះប្រើប្រាស់ទេ តែថ្ងៃនេះ បានស្ពានពិតប្រើ- ប្រាស់មែន។ ស្ពាននេះនឹងផ្តល់ឱកាសយ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងការធ្វើដំណើរ និងប្រកបការងារផ្សេងៗ។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏សូមកោតសរសើរដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបាន ចូលរួមសហការជួយសម្របសម្រួលក្នុងការ សាងសង់ស្ពាននេះ ហើយសម្តេចក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលមិត្ត ចិន ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ស្ពាន ថ្នល់។ ប៉ុន្តែសម្តេចសូមស្នើអាជ្ញាធរ និងបងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សាស្ពានថ្មីនេះឱ្យបាន ល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹង នេះ សូមឱ្យបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំដឹកលើសទម្ងន់កំណត់ ដើម្បីចៀសវាងគ្រោះ ថ្នាក់ផ្សេងៗ។

ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា ពាក្យបណ្តឹងរបស់ សម្តេច ដែលប្តឹងលោកគឹម សុខ អ្នកវិភាគទាក់ទងនឹងការចោទប្រកាន់ថា គណបក្សប្រជាជន កម្ពុជា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី នោះ បានទៅដល់ដៃតុលាការហើយ ដោយនៅក្នុង បណ្តឹងនោះ សម្តេចទាមទារសំណងជំងឺចិត្ត ចំនួន ៥០ម៉ឺនដុល្លារ (២ពាន់លានរៀល) ហើយបើ ការទាមទារនោះបានដូចបំណងមែន សម្តេច នឹងយកទៅសង់មណ្ឌលសម្រាប់ជនពិការ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន មានប្រសាសន៍ថា “ធម្មតាទេ ស្រមោលយើង មើលមើល៍ស្រមោលវាតែងធំជាងរបស់ពិត យើងមើល៍! ឧបមាថាទង់មួយនេះ យើងមើល ស្រមោលរបស់វានេះ វាធំជាងអារបស់ពិត? អ៊ីចឹងទេ អ្នកសន្យាខ្យល់ គឺអ្នកហ្នឹងឯង ហើយ ខ្ញុំសុំជម្រាប! កម្ពុជា ដោយតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឱ្យបាន អ្នកណាបំផ្លាញសន្តិភាព នឹងគ្មានការអត់ឱននឹងគ្មានការលើកលែង ទេ។ សុំបញ្ជាក់ជូនកុំប្រាថ្នាធ្វើបដិវត្តន៍ពណ៌ អី- អ៊ីចេះអ៊ីចុះ អត់បានទេ! អាហ្នឹងនិយាយតាម មួយថា ត្រៀមក្តារមឈូសឱ្យហើយទៅ អត់ មានឱ្យលេងសើចទេណា៎! ព្រោះស្លាប់មនុស្ស ច្រើនណាស់ មិនមែនលោកសេរីភាពបញ្ចោញ មតិ… ថ្ងៃនេះលេងមួយទៀត ប្រហែលជា ពេលនេះ មេធាវីទៅដល់តុលាការហើយ។ ស្អី អ្នកឯងបញ្ចោញមតិអ្ហែ? បញ្ចោញមតិចោទ គណបក្សប្រជាជនសម្លាប់មនុស្ស អត់ទេ! ទារកន្លះលានដុល្លារ ហើយបើអ្នកឯងមិនចង់រឹបអូស ទ្រព្យសម្បត្តិ ដើម្បីលក់ឡៃឡុងទេ អ្នកឯង យកលុយមក គេមិនរឹបអូសទេ។ ថ្ងៃនេះ អត់ ទេ! ខ្ញុំនិយាយតាំងពីល្ងាច ព្រឹកនេះទៅដល់ តុលាការហើយ កុំឯងស្អី អាងអ្នកវិភាគៗបក្ស ដាក់ហើយ អត់មានទុកទេ ហើយនគរបាលតាម ឱ្យជាប់ ក្រែងលោវារត់ ព្រោះរត់មួយហើយ អាអ្នកចោទនោះ រត់ធ្លាក់ស៊ុយអែដ នោះ។ ម៉េច ក្រែងខ្លាំងណាស់ ម៉េចក៏រត់? អ្នកនេះ ខ្ញុំបញ្ជា នគរបាលឱ្យតាមពីម្សិលហើយ កុំរត់អ្ហា ព្រោះ ខ្លួនឯងថាជើងខ្លាំង។ ទៅ! ជាប់គុកត្រឹម២ឆ្នាំ អីតើ! ហើយអស់លុយប៉ុន្មានអត់ទេ កុំថា អត់លុយសងវ៉ឺយ! បើថា គ្មានលុយសង មាន តែរឹបអូសផ្ទះឡៃឡុង ព្រោះពេលដែលអ្នក ឯងនិយាយ អ្នកមានគោរពគេអត់? គេមាន កិត្តិយសរបស់គេដែរ គណបក្សប្រជាជនសម្លាប់ មនុស្ស ចប់ហើយ! វាមានរឿងអីទៀត? អ្នក ណាអ្នកចំណេញពីសោកនាដកម្មនៃការស្លាប់ មនុស្សនៅក្នុងដំណាក់កាលដែលខ្លួនកំពុងកាន់ អំណាច? អានេះគឺជាបញ្ហា ដែលខ្ញុំគ្រាន់តែ ថា និយាយវាឱ្យច្បាស់ ហ៊ឹះ! កុំជោរណា! ធ្វើ នយោបាយ កុំជោរ កុំឃើញគេមិនមាត់ ហើយ អាងអាក្បាលមីក្រូ អាងវិទ្យុ ហើយនាំគ្នាវិភាគ វ៉ៃប្រហារគេ អត់ទេ! ពង្រឹងនីតិរដ្ឋ ប៉ុន្តែអ្វី ដែលខ្ញុំព្រះករុណាខ្ញុំអំពាវនាវ គឺទាល់តែមាន សន្តិភាព ទើបអាចអភិវឌ្ឍបាន”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍បន្តថា ជួនកាលអ្នកជេរមក Comment ជេរលេង ជេរឯងលេង វាចង្រៃស្អី មក ជេរឯងលេង ហើយដល់ពេលគេដាក់ទៅ ថា គេហ្នឹងគឺប្រើតុលាការ ចុះបើយើងកុំប៉ះគេ អា ណាគេទៅប្រើតុលាការទៅធ្វើអី? ដូចម្សៀ ដែលត្រូវចូលទៅប្តឹងព្រឹកនេះ វាទៅឡើងអាស៊ី- សេរី វាថា គណបក្សប្រជាជនសម្លាប់លោកកែម ឡី។ មួយនោះរត់ចោលស្រុក សមាជិកព្រឹទ្ធ- សភា ធ្លាក់ដល់ស៊ុយអែដ ណោះ ប៉ុន្តែក្រវែល មកៗដែរ ព្រោះអាហ្នឹងអត់ទេ តែសាលក្រម ចូលស្ថាពរហើយ នាងអ្ហើយនាង ទ្រព្យសម្បត្តិ នាងនៅឯណា តាមរកហើយ លក់ហើយ ឡៃឡុងហើយ។ ប៉ុន្តែអាហ្នុង ខ្ញុំទារតែមួយរៀល នាងហ្នឹង ប៉ុន្តែម្នាក់នេះ ខ្ញុំទារ៥០ម៉ឺនដុល្លារ ស្មើនឹង ២ពាន់លានរៀល ប៉ុន្តែតុលាការ គេកាត់ឱ្យប៉ុន្មាន អាហ្នុងរឿងតុលាការទេ អាសិទ្ធិរបស់យើងទារ យើងចេះតែទារទៅ ដល់តុលាការគេកាត់ឱ្យ ប៉ុន្មាន អាហ្នឹងរឿងរបស់តុលាការ ព្រោះតុលាការ យ៉ាងណាគេមិនកាត់ឱ្យលើសពីច្បាប់កំណត់ទេ អាហ្នឹងគេក៏ដឹងដែរ អស់លោកអ្នកវិភោគអើយ! គេដឹងណាស់។ ប៉ុន្តែសិទ្ធិអ្នកទារ គេទារទៅដល់ច្បាប់ គេថា នែអាទោសនេះ គេឱ្យតែប៉ុន្មាន ១០លានតើ! ជួនកាលគេកាត់ឱ្យយើងតែ៥ លាន យើងទារប៉ុន្មានពាន់លាន គេឱ្យយើងតែ ៥លាន ធ្វើម៉េច? គេដឹងតើ! អស់លោកអ្នកវិភាគអើយ! ដូចខ្ញុំនិយាយអ៊ីចឹងថា លោកឯង បណ្ឌិត ឯខ្ញុំឪបណ្ឌិតណា៎! ព្រោះដោយខ្ញុំវាមាន កូនជាបណ្ឌិត និងអនុបណ្ឌិតច្រើនណាស់ ពេញ ម៉ាផ្ទះ។ អ្នកវិភាគខ្លះ គឺគាត់គិតអាងថា បាន ក្បាលមីក្រូ ទរគេទរឯង ដល់គេដាក់ ថាគេប្រើ ប្រព័ន្ធតុលាការ។ ប៉ុន្តែបើលោកឯងកុំប៉ះគេៗ ថាអីលោកឯង? ឥឡូវកុំរត់ណា៎! មួយនោះ ថ្ងៃ មុននោះ នៅឯទល់ដែនណោះ មួយដែលខ្ញុំ ស្រែកណោះ ខ្ញុំដឹងលោកឯង ខ្ញុំបើកមើល លៀចាតិនៀ របស់ខ្ញុំនៅឯជាយដែននោះ ត្រៀម រត់ចេញទៅថៃណោះ ពេលដែលខ្ញុំស្រែកណោះ ថាអត់ហ៊ានចូលផ្ទះទេ។ បើកមើល location របស់លោកឯងៗនៅព្រំដែនថៃ រួចហើយប្រាប់ មកខាងក្នុងថា អត់ទាន់ហ៊ានចូលទេ។ អុញ! ខ្លាចដល់ប៉ុណ្ណឹង? គេអត់ធ្វើអីទេ កុំតែប៉ះពាល់ គេ កុំទៅចោទគេដល់ទៅថ្នាក់ហ្នឹងប៉ុណ្ណឹងទេ។ ប្រទេសយើងលែងលូតលាស់ទៅបានហើយ កុំ នាំគ្នាបង្កើតបញ្ហា ហើយបើបង្កើតបញ្ហា ចេះ ទទួលខុសត្រូវ លោកឯងកុំនិយាយប៉ះពាល់គេ តែប៉ុណ្ណឹងទៅបានហើយ”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍បន្តទៀតថា “ខ្ញុំគ្រាន់តែសុំថា អ្នកទាំងឡាយឱ្យមានចេះការគោរពគ្នាក្នុងការធ្វើ នយោបាយ ហើយបើគ្មានការគោរព និងចោទបំពានហើយអ្នកអាចទទួលខុសត្រូវខាងរដ្ឋ- ប្បវេណី ឬទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ហើយអារឿងចោទសម្លាប់គេនេះ គឺអានេះជាការញុះញង់ បង្កឱ្យមានចលាចល អាទោសនេះ ជាទោស ដែលត្រូវជាប់គុក គុកផង លុយផង ហើយរឿងហ្នឹង រឿងមួយរត់ទៅបាត់ វាទាស់តែពេលហ្នឹង ប្តឹងយកលុយ១រៀល។ បើប្តឹង យកឱ្យច្រើនបន្តិចបានលក់ឡៃឡុងហើយៗខ្ញុំ អត់យកទៅណាទេ យកកសាងផ្ទះជនពិការ។ អត់ទេ! យកហើយ លោកឯងនិយាយអីទៅ ប្រាសម៉េះហើយអ្នកហ្នឹងរៀននៅស្រុកចិនទៀត តិចចិន មកចេញអន្តរាគមន៍ កុំឱ្យសោះ! អ្នក ហ្នឹងរៀននៅស្រុកចិន ជំនាន់ហ៊្វុនស៊ិនប៉ិច នៅ ខាងហ៊្វុនស៊ិនប៉ិច ពីមុនអ្នកហ្នឹងរៀននៅស្រុកចិន តិច ឯកឧត្តមឯកអគ្គរដ្ឋទូតមកអន្តរាគមន៍ ណាកុំធ្វើដូចពួកអាមេរិក សុំប្រាប់មិត្តចិនឱ្យ ហើយ កុំធ្វើដូចពួកអាមេរិកៗអាងតែអ្នកណា ទៅរៀនស្រុកគាត់អី ធ្វើអន្តរាគមន៍ហើយ អត់! កុំធ្វើដូចគេគាត់ហ្នឹងទៅរៀននៅស្រុកចិន តិច ថា ចិនមកអន្តរាគមន៍ អត់ទេ! ច្បាប់គឺច្បាប់ គ្មានមិត្តគ្មានភក្តិទេ អាហ្នឹងនោះ។ អាហ្នឹងប្រាប់ មិត្តចិនត្រង់ៗអ៊ីចឹងតែម្តង មកឡប់ស្អីៗ អាហ្នឹង និយាយគ្នាឱ្យច្បាស់អីចឹងតែហ្មង ហើយអាហ្នឹង អ្នកខ្លះចូលមក Comment ជេរ។ បើខ្ញុំប្រើ អំណាច ខ្ញុំឱ្យប៉ូលិសទៅចាប់តាំងពីម្សិលម្សិល ម្ងៃ ប៉ុន្តែអានេះខ្ញុំប្រើប្រព័ន្ធតុលាការ បើខ្ញុំ ប្រើអំណាច ខ្ញុំបញ្ជាប៉ូលិសប្រឹប វ៉ៃខ្នោះ យក មកទុកកន្លែងប៉ូលិសប៉ុន្មានម៉ោង៤៨ម៉ោង ចាំ បញ្ជូន បើខ្ញុំប្រើអំណាច ព្រោះវាស្ថិតនៅក្នុង ជាករណីបទល្មើសជាក់ស្តែងមួយដែរ បើសិន ជាយើងវែកញែកទៅលើអាបញ្ហាហ្នឹង ព្រោះ ជាការបង្កើតជំរុញឱ្យមានចលាចលតាមរយៈ នៃការមួលបង្កាច់នេះ…។

គួរបញ្ជាក់ថា នៅក្នុងពាក្យបណ្តឹងរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈ មេធាវីតំណាងដោយអាណត្តិ ចុះថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា “ខ្ញុំមេធាវីគី តិច អត្តលេខ១៥៦ មានការិយាល័យក្រុម- ហ៊ុនមេធាវីកម្ពុជា តាំងនៅអគារលេខ១៥៩-១៦១ ផ្លូវ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ជាមេធាវីតំណាង ដោយអាណត្តិរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា។

សូមគោរពជូន

ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម- សាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ ៖ ប្តឹងឈ្មោះ គឹម សុខ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៣.១០.១៩៨០ កាន់អត្ត- សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ១០០៩១០១២៣ ចុះថ្ងៃទី១៩.០៨.២០១៤ មានអាសយដ្ឋាននៅ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

យោង ៖ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណា- ចក្រកម្ពុជា។

-លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូម ជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញា មេត្តាជ្រាប ថា ៖ ក្នុងវេទិកាអ្នកស្តាប់បន្ថែម ពិភាក្សាអំពី ការលាលែងពីតំណែងប្រធានគណបក្សរបស់ លោកសម រង្ស៊ី ដែលរៀបចំឡើងដោយវិទ្យុ អាស៊ីសេរី នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ វាគ្មិនឈ្មោះគឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ បាននិយាយថា ៖ (នាទី៥៣ៈ៥០) គណបក្សប្រជាជន… (នាទី៥៤ៈ០០) មែនទែន ទៅគាត់មិនបានត្រៀមខ្លួនទៅកាន់ការបោះឆ្នោត ទេ គាត់ត្រៀមខ្លួន និយាយឱ្យចំតែម្តងទៅ ទៅ បន្តប្លន់អំណាច… (នាទី៥៥ៈ០៣) ក្រោយការ បោះឆ្នោតឆ្នាំ២០១៣ មានការតវ៉ារបស់ប្រជាពលរដ្ឋ ហើយមានការបង្ក្រាបទាំងបាញ់សម្លាប់ ទៅទៀត ក្រោយមក ប្រជាពលរដ្ឋនៅតែតវ៉ា តវ៉ាហើយគេប្រើរូបភាពផ្តាច់ការ ដូចជាយន្ត- ហោះ ហោះលើគណបក្ស អគារគណបក្ស សង្គ្រោះជាតិ ចេញមកពីរូបភាពហ្នឹង មានរឿង ផ្សេងៗ ដូចជាការចាប់ដៃលោកសម រង្ស៊ី លោក កឹម សុខា រូបភាពអស់ហ្នឹង គឺថា ដើម្បីជារូប ភាពមួយក្នុងល្បិចកលផ្តាច់ការ ដើម្បីកម្ទេច គណបក្សសង្គ្រោះជាតិ ប៉ុន្តែ ធ្វើបែបអស់ហ្នឹង ហើយ សម្លាប់ហើយ អឺ ហើយហ្នឹង ទាំងចុង ក្រោយសម្លាប់លោកកែម ឡី សម្លាប់ហើយអី ហើយពលរដ្ឋនៅតែងើប…(មានភ័ស្តុតាង ជាវីដេអូឃ្លីប)។

ក្នុងព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជនល្មើសត្រូវបានចាប់ខ្លួន ឃុំខ្លួន និង កំពុងត្រៀមធ្វើសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ជាសមត្ថកិច្ចខាងមុខឆាប់ៗនេះ។ ឧក្រិដ្ឋកម្មនេះ ត្រូវបានមហាជនជាតិនិងអន្តរ ជាតិចាប់អារម្មណ៍ជាខ្លាំង ហើយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក៏បានធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើ ជនដែលបានប្រព្រឹត្តអំពើល្មើសនេះដែរ។

វេទិកាដែលរៀបចំឡើងដោយវិទ្យុអាស៊ី សេរី ខាងលើនេះ ត្រូវបានធ្វើការផ្សព្វផ្សាយជា សាធារណៈ។ ឆ្លៀតក្នុងឱកាសនោះ វាគ្មិន ឈ្មោះ គឹម សុខ ពិតជាបានប្រព្រឹត្តអំពើដោយចេតនា នេះឡើង ក្នុងគោលបំណងចោទប្រកាន់ មួល- បង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុល ទៅ លើគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់ លោកបណ្ឌិតកែម ឡី។

អំពើនេះពិតជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស កិត្តិស័ព្ទ និងភាពស្អាតស្អំរបស់ គណបក្សប្រជាជនកម្ពុជា ហើយក៏បានបញ្ជាក់ អំពីចេតនាទុច្ចរិតបង្កជាការញុះញង់បំផុសបំផុល បញ្ឆះកំហឹងដល់មហាជន ដែលអាចឱ្យ កើតមានចលាចលធ្ងន់ធ្ងរនៅក្នុងសង្គមទាំង មូល។

សេចក្តីដូចបានបញ្ជាក់ជូនខាងលើ ក្នុងនាម ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេច អគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សុំប្តឹងដូចខាងក្រោម ៖

-សុំឱ្យតុលាការផ្តន្ទាទោសលើឈ្មោះគឹម សុខ តាមផ្លូវច្បាប់

-ទាមទារឱ្យឈ្មោះគឹម សុខ សងសំណង ជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន ២ ០០០ ០០០ ០០០ (ពីរពាន់លាន) រៀល។

សូមឯកឧត្តមព្រះរាជអាជ្ញា ទទួលនូវការ គោរពអំពីខ្ញុំបាទ”។

ជុំវិញបញ្ហានេះ “នគរធំ” បានព្យាយាម ទាក់ទងសុំមតិយោបល់ការឆ្លើយតបពីលោក គឹម សុខដែរកាលពីម្សិលមិញ ប៉ុន្តែលោកបាន បញ្ជាក់ថា នឹងទាក់ទងមកវិញ នៅពេលបញ្ចប់ ការពិភាក្សាជាមួយមេធាវី។

ទោះយ៉ាងណា លោកគឹម សុខ បានសរសេរ ក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ទោះខ្ញុំមានរឿងអ្វី ក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំ មួយរយៈ ឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ។ តែបើ បងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យ យល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិ រឹងមាំជាមួយគ្នា ដោយស្មារតីមិនបោះបង់ឆ្ពោះ ទៅកាន់ការផ្លាស់ប្តូរនោះ ជីវិតជាតិយើងនៅ តែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឱ្យសោកស្តាយឡើយ”។

លោកគឹម សុខ បានសរសេរបន្ថែមថា “អ្វី ដែលខ្ញុំធ្វើ គឺដើម្បីចូលរួមបំភ្លឺចម្ងល់ប្រជារាស្ត្រ អំពីស្ថានការណ៍នយោបាយនិងស្ថានភាពអយុត្តិធម៌សង្គមកម្ពុជាបច្ចុប្បន្ន និងជាពិសេស លើក ទឹកចិត្តពួកគាត់ឱ្យចូលរួមតស៊ូមតិបែបប្រជា- ធិបតេយ្យ។ ខ្ញុំនឹងទទួលខុសត្រូវនូវអ្វីដែលខ្ញុំ បាននិយាយ ប្រសិនបើការអត្ថាធិប្បាយរបស់ខ្ញុំ ពិតជាមានចំណុចជាប់ទោសតាមច្បាប់យុត្តិធម៌ មិនបំភ្លៃមែន។ ប៉ុន្តែខ្ញុំស្នើរដ្ឋាភិបាល មេត្តា ចេះទទួលខុសត្រូវវិញដែរ នូវអ្វីដែលជាភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួន ចំពោះរាស្ត្រ គឺការជម្រះ មន្ទិលសង្ស័យថា អ្នកណាជាឃាតករសម្លាប់ លោកបណ្ឌិតកែម ឡី ដោយចាប់ផ្តើមពីការ បង្ហាញអង្គចងចាំ។ បើបានប៉ុនហ្នឹង ខ្ញុំអស់ចិត្ត ហើយ ទោះត្រូវមានទោសប៉ុនណា។ “ពលរដ្ឋ ថ្លៃថ្នូរ ចង់រស់នៅក្រោមមេដឹកនាំថ្លៃថ្នូរ”។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការចោទប្រកាន់ ថា នៅពីក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី នេះដែរ លោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធ- សភា គណបក្សសម រង្ស៊ី និងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបប្រកាស លាលែងពីតំណែង ក៏ជាប់បណ្តឹងរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ៕ កុលបុត្រ

 

RELATED ARTICLES