ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូលឿនពេកខ្វះការប្រុងការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅនិងបង្កាន់ដៃស្ពានទំនប់៧មករា បណ្តាលអោយដួលបោកក្បាលផុងលលាដ៍ក្បាលបាក់កសម្លាប់ទាំងពីរនាក់ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចលើស្ពានទំនប់៧មករា ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ កែវ ឧត្តម អាយុ២៥ឆ្នាំ មុខរបរ និស្សិត មានស្រុកកំនើតភូមិត្របែកប្រហោង ឃុំតាសុស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាអ្នកអង្គុយខាងក្រោយនិង អ្នកឌុបមានឈ្មោះ សរ សាលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលម្តុំកាណាដាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុក
កំនើតភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ ខ្មៅ រីណា អាយ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយប្តីព្រមទាំងមានផ្ទៃពោះ៩ជិតគ្រប់ខែ សម្រាលកូនទៅហើយ ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសពីរនាក់ខាងលើមិនដឹងថាគោលបំណងទៅណានោះទេ គឺបានជិះម៉ូតូម៉ាក wave RSX ពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ1FQ 4791បានធ្វើដំនើរតាមផ្លូវ ជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំនុចកើតហេតុ លើស្ពានដែលជាផ្លូវកោងផងនោះធ្វើអោយអ្នកបើកបរ មើលផ្លូវមិនច្បាស់ក៍ជ្រុលទៅបុកនិងបង្កាន់ដៃស្ពានអាកាស៧មករា ពេញទំហឹង បណ្តាលអោយអ្នកជិះម៉ូតូទាំង២នាក់ ហោះផ្លោងបោកផ្ទប់ទៅនិងបង្កាន់ដៃស្ពាន ធ្វើអោយអ្នកបើកម៉ូតូបាក់កស្លាប់ និងអង្គុយខាងក្រោយផុងលលាដ៍ ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងតែម្ដង ចំនែកម៉ូតូរងកាខូចខាតខ្ទេចមួយកំណាត់ខាងមុខនិងបែក កាទែខ្ទេច ។
ពេលដែលក្រុមគ្រួសារសពបានមកដល់បានយំសោកបោកខ្លួនអោបសពគួរឲ្យអាណោច អធ័មជាពន់ពេក ។ដោយឡែកស្រ្តីជាប្រពន្ធរបស់ជនរងគ្រោះជាអ្នកបើកម៉ូតូដែលមានផ្ទៃ ពោះ៩ខែពេលដែលដឹងថាប្តីស្លាប់យំរហូតឈឺពោះសម្រាលកូនត្រូវបានបញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកដល់ក៍ធ្វើការវាស់វែងរួចបានធ្វើកំណត់ហេតុរួចបានប្រគល់សពទៅក្រុមគ្រួសារយកទៅនៅឯស្រុកកំនើត ។ ចំនែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌដង្កោដើម្បីបងប្អូនសាច់ញាតិយកឯកសារគ្រប់គ្រាន់ទើបបានប្រគល់អោយវិញ ៕
ណនរ៉ាត់