Wednesday, October 16, 2024
Homeសេដ្ឋកិច្ចជាតិជំនួបឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ និងរដ្ឋមន្រ្តីពាណិជ្ជកម្ម រឿង CLV ថ្ងៃ១១កញ្ញា

ជំនួបឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ និងរដ្ឋមន្រ្តីពាណិជ្ជកម្ម រឿង CLV ថ្ងៃ១១កញ្ញា

ភ្នំពេញ ៖ មុននេះ លោកបណ្ឌិតពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រីចម និម្មល នឹងមកធ្វើបទបង្ហាញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នេះ ។ ប៉ុន្តែពេលនេះ មេបក្សរូបនេះ បញ្ជាក់ជាថ្មីថា បើយោងតាមកម្មវិធីដែលកំណត់ ជំនួបផ្លូវការរវាងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលមាន ២៨គណបក្ស និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រីចម និម្មល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។

 យោងតាមកម្មវិធីស្ដីពីកិច្ចប្រជុំធ្វើបទបង្ហាញ និងពិភាក្សាក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោ បល់ ដឹកនាំដោយប្រធានប្តូរវេន លោក យួន ច័ន្ទថុន ជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោ កស្រីរដ្ឋមន្រ្តី ចម និម្មល នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) (ចំណារឯកភាពពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត) ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៨ អនុលោមតាមមាត្រា១៨ នៃព្រះរាជក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប៉ិក្សាពិគ្រោះនិងផ្តល់យោបល់) ។

          កម្មវិធី បានកំណត់ដូចខាងក្រោម៖

 -ម៉ោង០៨និង៣០នាទី ដល់ម៉ោង០៨និង៣៥នាទី កិច្ចស្វាគមន៍បើកកម្មវិធី ដោយលោកហួន ច័ន្ទថុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពីគ្រោះ និងផ្តល់យោបល់ ។

 -ម៉ោង០៨និង៣៨នាទី-ម៉ោង០៨និង៤៥នាទី ចំណាប់អារម្មណ៍ទូទៅ ស្តីពីក្របខ័ណ្ឌការងាររបស់ក្រសួងពាណិជ្ជកម្ម ដោយ លោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

-ម៉ោង០៨និង៤៥នាទី-ដល់ម៉ោង០៩និង៣០នាទី បទបង្ហាញអំពីសមិទ្ធផលការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃប្រសិទ្ធភាពការងារ និងការអនុវត្តន៍ច្បាប់ស្ថិតក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដោយលោកស្រីរដ្ឋមន្ត្រី ឬមន្ត្រីជំនាញជាន់ខ្ពស់របស់ក្រសួង ។

-ម៉ោង០៩និង៣០នាទី ដល់ម៉ោង១២និង១៥នាទី កិច្ចពិគ្រោះយោបល់ផ្ដល់ធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចបេស់ក្រសួងពាណិជ្ជកម្ម ជាពិសេសចំណុចជាកស្តែងពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) លើកជាសំណួរ ដោយប្រតិភូគណបក្សនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល ដឹកនាំសម្របសម្រួលដោយលោកហួន ច័ន្ទថុន ប្រធានប្ដូរវេន ។ម៉ោង១២និង១៥នាទី បិទកម្មវិធី ។ លេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានសិទ្ធិកែប្រែតាមភាពជាក់ស្ដែង) ៕ កុលបុត្រ

RELATED ARTICLES