Sunday, July 6, 2025
Homeព្រឹត្តិការណ៍សង្គមពលរដ្ឋ១៦គ្រួសារតវ៉ា ការចុះអនុវត្តដីការរក្សាការពារលើដីស្រែ

ពលរដ្ឋ១៦គ្រួសារតវ៉ា ការចុះអនុវត្តដីការរក្សាការពារលើដីស្រែ

 

ខេត្កណ្តាលៈ ពលរដ្ឋ១៦គ្រួសារ រស់នៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម  បានផ្ទុះការតវ៉ា​ប្រឆាំងជាមួយគណៈកម្មការចម្រុះដឹកនាំដោយលោក ណុប សាវុធ អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្តាល ដែលចុះអនុវត្តដីការក្សាការពារលើដីស្រែរបស់ពួកគាត់ លើដីស្រែប្រាំងចំនួនទំហំជាង៩ហិកតារ ស្ថិតនៅ​ចំណុចឫ​ស្សីជ្រោយ ក្នុងភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ដែលទើបនឹងកាត់​ចេញពីក្នុង​ភូមិសាស្រ្តស្រុកល្វាឯម កាលពីថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

 

លោក ណុប សាវុធ អាជ្ញាសាលាដែលបានដឹកនាំកម្លាំងចម្រុះចុះអនុវត្តដីការក្សាការពារខាងលើនោះ បាន​​​ឲ្យដឹងថា ការចុះអនុវត្តដីការនេះធ្វើឡើងតាមសេចក្តីជូនដំណឹង របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសា​លា​កណ្តាល ដែលបានបង្គាប់ឱ្យគណៈកម្មការចម្រុះ ចុះអនុវត្តដីការសម្រេចរក្សាការពារ​លេខ២៦ ដកសរ/ក ចុះថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ២០១៧ តាមបណ្តឹងរបស់ម្ចាស់បំណុល(ដើមបណ្តឹង) ក្នុងគោលបំណងរក្សាការពា​រដីទំ​ហំជាង៩ហិកតារ ស្ថិតនៅចំណុចខាងលើទុកបណ្តោះអាសន្ន ក្នុងបំណងហាមឃាត់ទៅដ​ល់ភាគីកូន​បំណុល(ចុងបណ្តឹង) ឈ្មោះ យឺ សាខន និងប្រជាពលរដ្ឋទាំង១៦គ្រួសារ មិនឱ្យផ្ទេរសិទ្ឋិដោះដូរ បញ្ចាំ លក់ ដោយត្រូវរង់ចាំបណ្តឹងតបទាមទារសិទ្ឋិកាន់កាប់ឡើងវិញ នៅពេលក្រោយ។

លោកស្រី យឺន សាខន ជាភាគីកូនបំណុលរួមទាំងពលរដ្ឋ១៦គ្រួសារ ដែលនាំគ្នាមកធ្វើការតវ៉ារារាំង​ការចុះ​អនុវត្តដីកានេះ  បានឲ្យដឹងថា ពួកគាត់បានកាន់កាប់អាស្រ័យផលលើដីនេះ តាំងពីដូនតាមកម្ល៉េះ ដែលបាន​កាប់រានព្រៃប្រឈមនឹង​គ្រាប់អាវុធយុទ្ឋភណ្ឌនៅសល់ពីសម័យសង្រ្គាម រួមនឹងសត្វសាហាវ​ផ្សេងៗ  ដែលមានគ្រោះថ្នាក់គ្រប់ពេលវេលា  ដោយមិនដែលស្គាល់ភាគីម្ចាស់បំណុលពីមុនមកម្តងណាទេ ហេតុអ្វីបាន​ជាមានដីការចុះមកអនុវត្តរក្សាការពារលើដីស្រែអាស្រ័យផលជាឆ្នាំងបាយតែមួយគត់របស់ពួកគាត់ទៅវិញ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ាតែម្តង។

ប្រភពដដែលបន្តថា  កន្លងមក ដីស្រែនេះ ធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុន7NG ម្តងរួចមកហើយ ប៉ុន្តែដោយសារប្រជាពលរដ្ឋមានឯកសារកាន់កាប់ពីអាជ្ញាធរ ទើបមានការអន្តរគមន៏ពីអាជ្ញាធរ រហូតសម្តេច​នាយករ​ដ្ឋមន្រ្តី តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចេញស.ជ.ណ កាត់ដីនេះមកឱ្យពួកគាត់ តាំងពីឆ្នាំ២០០៨ មកម្ល៉េះ មិនគួរណាមានជនទី៣មករំលោភ និងយកប្រព័ន្ឋតុលាការមកសម្លុតគំរាម យកដីស្រីពួកគាត់ទៀតសោះ តើឲ្យពួកគាត់រស់នៅពឹងផ្អែកលើអ្វីទៀតនោះ?

លោកជឹប ម៉ៅ តំណាងភាគីម្ចាស់បំណុល បានឱ្យដឹងថា ដីនេះមិនស្ថិតក្នុងដែនគ្រប់បណ្តប់ ដោយស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីនោះទេ ដោយសារស.ជ.ណ កាត់ដីជូនពលរដ្ឋនៅ​ស្រុកល្វាឯ​មឯណោះ ប៉ុន្តែជាក់ស្តែងដីទំនាស់នេះ គឺស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ហើយបងប្រុសរបស់លោក បានទិញពីពល​រដ្ឋនៅក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល កាលពីដើមឆ្នាំ២០១៥ និងចុងឆ្នាំ២០១៦ ដោយមានការទទួលស្គាល់ពីអាជ្ញាធរឃុំ និងស្រុកត្រឹមត្រូវទៀតផង។

​ ក្រោយពីមានផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ  ក្នុងឲ្យកម្លាំងចម្រុះចុះវាស់វែងលើដីស្រែខាងលើ ​និងមិនចង់​ឈម​មុខកម្លាំងសមត្ថកិច្ចជាមួយប្រជាពលរដ្ឋផង លោក ណុប សាវុធ ក៏បានធ្វើកំណត់ហេតុ និងអានឱ្យ​ភាគីជម្លោះទាំងសងខាងស្តាប់រួចរាល់   ក៏ដឹកនាំគណៈកម្មការចម្រុះត្រឡប់មកវិញ ដោយមិនបានបញ្ជា​ឱ្យមន្រ្តីជំនាញនិងកម្លាំងសមត្ថកិច្ច ចុះវាស់វែងឡើយ ដើម្បីរក្សាទុក​តាមដីកា​ររក្សា​ការពារនោះទេ៕

 

RELATED ARTICLES