Sunday, July 6, 2025
Homeព័ត៌មានជាតិប្រុស​ស្ទាវ​ល្បួង​រំលោភ​កូន​ស្រីគេ ឪ​ប្តឹង​ប៉ូលិស​ចាប់

ប្រុស​ស្ទាវ​ល្បួង​រំលោភ​កូន​ស្រីគេ ឪ​ប្តឹង​ប៉ូលិស​ចាប់

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ ដែលរស់នៅភូមិ ជាមួយគ្នា រួចក៏លួងលោមរួមរ័ក រហូតដល់បាន សម្រេច លុះឪពុកម្តាយក្មេងស្រីរងគ្រោះ ឃើញ កូនស្រីមានទឹកមុខស្លេកស្លាំងខុសប្រក្រតី ក៏ហៅ មកសាកសួរ រហូតបែកធ្លាយរឿងរ៉ាវ ក៏ដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជន សង្ស័យ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ ថ្មីទំលាប់ ឃុំសែនចាន់ ស្រុកឧដុង្គ។

យុវជនល្មោភកាម ដែលល្បួងក្មេងស្រី រួមរ័ករហូតបានសម្រេច២ដង មានឈ្មោះអ៊ី អ៊ីម អាយុ១៩ឆ្នាំ មុខរបរជាសិស្ស មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រី រងគ្រោះ មានឈ្មោះហ.ស.ភ អាយុ១៥ឆ្នាំ មុខ- របរសិស្ស មានលំនៅក្នុងភូមិកើតហតុខាងលើ ជាមួយគ្នា។

យោងតាមពាក្យបណ្តឹងរបស់បុរសឈ្មោះ អ៊ែម សុខហេង អាយុ៣៥ឆ្នាំ ត្រូវជាឪពុកបង្កើត របស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែល ពួកគាត់ជាឪពុកម្តាយមិននៅផ្ទះ ស្រាប់តែជន- សង្ស័យ ឈ្មោះអ៊ី អ៊ីម បានចូលទៅចាប់រំលោភ សេពសន្ថវៈកូនស្រីរបស់គាត់ រហូតដល់បាន សម្រេច។ ក្រោយពេលរំលោភកូនស្រីគាត់រួច រាល់ហើយ ជនសង្ស័យនៅបានគំរាមមិនឱ្យកូន ស្រីរបស់គាត់និយាយប្រាប់ពួកគាត់ជាឪពុកម្តាយ ទៀតផង ពុំនោះទេ គេនឹងសម្លាប់កូនស្រីគាត់ ចោលមិនខាន។

ពាក្យបណ្តឹងខាងលើ បន្តថា ដោយសារ តែខ្លាចការគំរាមរបស់ជនសង្ស័យ ទើបកូនស្រី របស់គាត់មិនហ៊ានទម្លាយរឿងរ៉ាវខាងលើនេះ ឡើយ រហូតដល់៣ថ្ងៃក្រោយមក ពួកគាត់ជា ឪពុកម្តាយប្រទះឃើញទឹកមុខកូនស្រីមានសភាព ស្លេកស្លាំង និងមិនសូវនិយាយស្តីអ្វី ទើបហៅ កូនស្រីមកសាកសួរ ទីបំផុត កូនស្រីក៏ដាច់ចិត្ត ប្រាប់ថា នាងត្រូវជនសង្ស័យចាប់រំលោភរហូត ដល់បានសម្រេច កាលពី៣ថ្ងៃមុន។ ក្រោយពី បែកធ្លាយរឿងរ៉ាវ គាត់ក៏ប្រញាប់ដាក់ពាក្យ- បណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូត ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយ ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកក្មេងស្រី- រងគ្រោះរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវ- ជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមក សាកសួរនៅប៉ុស្តិ៍នគរបាលចាន់សែន តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រវាងរូបគេ និងក្មេងស្រីរងគ្រោះ បានស្គាល់គ្នាជាយូរមកហើយ រហូតឈានដល់ សេចក្តីស្នេហាទៀតផង។ នៅមុនពេលកើត- ហេតុ ក្រោយពីដឹងថា ឪពុកម្តាយខាងស្រីមិន នៅផ្ទះ ពួកខ្លួនក៏បានណាត់ជួបសាសងគ្នា រហូត ដល់ឱបថើប បង្កាត់ភ្លើងតណ្ហា និងឈានដល់ ការព្រមព្រៀងរួមរ័កជាមួយគ្នាតែម្តង ពោលគឺ មិនមានការបង្ខិតបង្ខំ ឬចាប់រំលោភអ្វីនោះទេ។ ស្រាប់តែក្រោយពីរួមរ័កជាមួយគ្នាបាន៣ថ្ងៃ ស្រាប់តែឪពុកខាងស្រីដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់រូបគេតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា បើទោះជាជនសង្ស័យ បានព្យាយាមឆ្លើយដោះបន្ទុកថា ជាការព្រម- ព្រៀងគ្នា ឬស្ម័គ្រចិត្តយ៉ាងណាក្តី ក៏ប៉ុន្តែដោយ ខាងស្រីនៅក្មេងមិនទាន់គ្រប់អាយុ (អនីតិជន) ហេតុនេះសមត្ថកិច្ចសម្រេចរៀបចំកសាងសំណុំ រឿងចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ បន្ទាប់មក បញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អ៊ុំ ណូន

RELATED ARTICLES