Tuesday, January 21, 2025
Homeព័ត៌មានជាតិដកកម្ពុជា ចេញពី CLV  គឹម សុខ ឆ្លើយតបសុខ ឥសាន ទាមទារ១ខ្យល់ ទាល់តែបាន

ដកកម្ពុជា ចេញពី CLV  គឹម សុខ ឆ្លើយតបសុខ ឥសាន ទាមទារ១ខ្យល់ ទាល់តែបាន

ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានធ្វើការឆ្លើយតបទៅលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលបានសួរលោកថា តើប្រឆាំងការអភិវឌ្ឍន៍ CLV បានប៉ុន្មានខ្យល់?

លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកសុំឲ្យលោកសុខ ឥសាន ថែទាំសុខភាព ដើម្បីរង់ចាំមើលលោកប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV  តែមួយខ្យល់ទេ ប៉ុន្តែមួយខ្យល់ធំ និងមិនឈប់ដាច់ខាត រហូតទាមទារដកទឹកដីកម្ពុជា ចេញពីគម្រោង CLV ឲ្យទាល់តែបាន ។

លោកគឹម សុខ បានមានប្រសាសន៍ថា “សូមលោក សុខ ឥសាន ថែទាំសុខភាពចាំមើលទៅ! ខ្ញុំប្រឆាំងគម្រោង CLV របស់វៀតណាម និងគ្រួសារហ៊ុន នេះ តែមួយខ្យល់ទេ ប៉ុន្តែមួយខ្យល់ធំ និងមិនឈប់ដាច់ខាត រហូតទាមទារឲ្យដកទឹកដីកម្ពុជា ចេញពីគម្រោង CLV ឲ្យទាល់តែបាន។ រឿងដែលលោក សុខ ឥសាន ត្រូវដឹង គឺបេសកកម្មប្រឆាំង CLV នេះ មិនមែនជាការងាររបស់ខ្ញុំតែម្នាក់ទេ ទោះបីជាខ្ញុំជាអ្នកបញ្ចេញគន្លឹះលាតត្រដាងឲ្យកើតចេញជាចលនាតស៊ូផុសផុលស្របច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ ទូទាំងពិភពលោក ប្រឆាំង CLV ដើម្បីការពារទឹកដីជាតិខ្មែរ ក្នុងកាលៈទេសៈនេះក៏ដោយ ប៉ុន្តែវាក្លាយទៅជាស្មារតីតស៊ូរួមរបស់ពលរដ្ឋខ្មែរស្នេហាទឹកដីជាតិខ្មែរ មួយផែនដី ចាប់ពីពេលនេះរហូតទៅហើយ»។

លោកគឹម សុខ បានមានប្រសាសន៍បន្តថា “ដូច្នេះបើលោក សុខ ឥសាន ឆ្លាតគ្រប់គ្រាន់ លោកគួរផ្ដល់យោបល់ឲ្យលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ដកទឹកដីខ្មែរ ចេញពីគម្រោង CLV របស់វៀតណាម ទើបប្រជាពលរដ្ឋខ្មែរទូទៅ បញ្ឈប់ការប្រឆាំងនឹងករណីនេះ។ ខ្ញុំផ្ដាំតាំងពីមុនថ្ងៃលោកហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីម៉្លេះថា ខ្ញុំទុកពេលឲ្យមួយឆ្នាំ បើមិនវិលទៅកាន់ការស្ដារប្រជាធិបតេយ្យទេ នោះលោកហ៊ុន ម៉ាណែត នឹងប្រឈមបញ្ហាដោះស្រាយមិនចេញឡើយ។ នេះជារឿងដែលលោកសុខ ឥសាន គួរចងចាំ មុននឹងប្រមាថខ្ញុំ។ ខ្ញុំមិនដឹកនាំធ្វើបដិវត្តន៍ឡើយ តែធ្វើការតស៊ូស្របច្បាប់ ទាល់តែដល់គោលដៅស្ដារប្រជាធិបតេយ្យ និងរកការធានាសុវត្ថិភាពទឹកដីជាតិខ្មែរ“ ។

គួរបញ្ជាក់ថា ការឆ្លើយតបរបស់លោកគឹម សុខ ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” កាលពីពេលថ្មីៗនេះថា “ចង់ឲ្យរាជរដ្ឋាភិបាលដែលធ្វើហេដ្ឋារចនាសម្ព័ន្ធតាមខ្សែព្រំដែន ត្រូវមានផែនការច្បាស់លាស់សិន ចុះអាគឹម សុខ ដែលនិយាយមានគម្រោងផែនការដែរ ក្រែងចេះតែថា ថាឲ្យតែរួចពីមាត់ទេឬ? អាគឹម សុខ ថាវានៅតែបន្តវាយប្រហារប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ពីការអភិវឌ្ឈន៍ CLV លុះក្ស័យ ចាំមើលមើវាប្រឆាំងបានប៉ុន្មានខ្យល់វាទៅ?“ ៕ កុលបុត្រ 

RELATED ARTICLES